ភាគទី ២៦ : យើងមិនតាមនាងព្រោះចង់ដឹងថានាងបោកយើងដល់ពេលណាប៉ុណ្ណោះ

567 31 0
                                    

បន្ទាប់ពីឃើញថេយ៉ុងស្រែកឡូឡាខ្លាំងៗនឹងប្រើអំពើរហិង្សាកម្រោលចូលគ្មានអ្នកណាហ៊ានចូលទៅរំខាននោះឡើយ ហើយក៏គ្មានអ្នកណាហ៊ានលូកមាត់សួរដែលខ្លាចស្លាប់ទាំងអស់ មានតែហ្វីលលីពតែប៉ុណ្ណោះដែលយល់ពីចៅហ្វាយច្បាស់លើសអ្នកណាៗទាំងអស់ ហ្វីលលីពបណ្តោយអោយថេយ៉ុងស្ងប់ស្ងាត់បន្តិចអោយរំងាប់កំហឹងបន្តិចទើបលើកសំនួរសួរឡើងក្រែងសំនួរនឹងចម្លើយសន្ទនារបស់គេអាចនាំចៅហ្វាយគេចចេញពីភាពឈឺចាប់បានខ្លះ ...។

   " ចៅហ្វាយ ! " ហ្វីលលីពរងចាំមួយសន្ទុះទើបហ៊ានហៅចៅហ្វាយ
   " ជួនយើងទៅក្រៅ "
   " កន្លែងនេះអស់ប៉ុន្មានចាំគិតបញ្ជីរជាមួយនឹងយើង " ថេយ៉ុង
   " លាហើយបងធំ / លាហើយមេបក្ស " ថ្នាក់តូចថ្នាក់មធ្យមទាំងអស់អោនក្បាលគោរពថេយ៉ុងស្ទើរតែដល់ដី ទីនេះមិនមេនជាកន្លែងដែលសាកសម្យក្នុងការនិយាយបញ្ចេញអារម្មណ៍នោះទេទើបថេយ៉ុងអោយហ្វីលលីពជួនចាកចេញទៅអោយឆ្ងាយ ...។

     នៅលើឡាន : 
ហ្វីលលីពបើកឡានចេញឆ្ងាយបន្តិចពីសម្ព័ន្ធទឹកដីរបស់ចៅហ្វាយ នាយលួចមើលកញ្ចក់ពីទឹកមុខរបស់ចៅហ្វាយហើយក៏លួចពិចារណានៅក្នុងចិត្តបន្តិចដូចគ្នាដែលមុននឹងសួរទៅកាន់ចៅហ្វាយម្តងទៀត 

   " ចៅហ្វាយ ! "
   " នាងឡើងឡានរបស់ប៉ូលីស ឯងនឹកទៅមើលថាមានអ្វីកើតឡើង ?  នាងជាជនក្បត់នាងក្បត់យើង យើងតាមដានយូមកហើយ " ថេយ៉ុងយល់ពីជម្រៅចិត្តរបស់ហ្វីលលីពច្បាស់ទើបនិយាយចេញមកតែម្តង គេចេញប្រឡូកមកយូហើយ គេជាលោកម្ចាស់គ្រប់គ្រងសម្ព័ន្ធជាច្រើន បក្សក្នុងដៃរាប់រយបក្ស គេឆ្លាតគេមិនមេនជាមនុស្សល្ងង់ឯណា ? ហោចតែគិតមិនដល់ស្មានមិនត្រូវថាគេសង្ស័យតែប៉ុណ្ណោះ ...។ 
ត្រូវចាំថាមនុស្សដែលថេយ៉ុងឡូសហ្គេនណូទុកចិត្តអោយនៅក្បែហើយត្រូវតែឆិនឆីវិនិច្ឆ័យចម្រាញ់សើុបរកប្រវត្តិជីកឬសជីកគល់ខ្លាំងណាស់ មិនមេនត្រឹមន័យស្នេហាមកបោកថេយ៉ុងឡូសហ្គេនណូបាននោះទេ

   " តើនាងជាប៉ូលីសតើមេនទេចៅហ្វាយ ? "
   " ... " ថេយ៉ុងមិនឆ្លើយតបនោះទេ ចម្លើយរបស់ថេយ៉ុងគឺមានពីរ មិនដឹងរឺមួយក៏ដឹងហើយតែមិនចង់ឆ្លើយនាំឈឺចិត្តតែប៉ុណ្ណោះ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now