ភាគទី ៣៦ : គ្មានទេ ! បងបន់អោយតែនាងស្លាប់អោយផុតពីមុខបង

485 27 0
                                    

មន្ទីរពេទ្យ :
ហ្វីលលីពអង្គុយក្តាប់ដៃយ៉ាងណែននៅមុខបន្ទប់ដែលឡរ៉ាកំពុងតែចូលទៅពិនិត្យព្យាបាល ក្នុងចិត្តរបស់ហ្វីលលីពក្តៅដូចជាភ្លើង គេដឹងថាវាមិនមេនជារឿងអចេតនានោះទេផ្ទះនោះឆេះច្បាស់ណាស់ថាមានមនុស្សលួចដុត ហើយវាក៏ច្បាស់ជាមនុស្សនៅក្នុងផ្ទះនោះឯងមិនមេនជាអ្នកក្រៅ ។ ប្រសិនបើជាអ្នកក្រៅដុតក៏មិនមេនដុតផ្ទះទាមតូចនោះដែលប្រាកដជាដុតភូមិគ្រិះធំនោះអីក៏ព្រោះថេយ៉ុងស្នាក់ក្នុងនោះ
" កុំអោយខ្ញុំចាប់បានអោយសោះ " ហ្វីលលីពខាំធ្មេញលាន់លឺសូរតែក្រតៗអ្នកណាធ្វើអោយឡរ៉ាឈឺពួកវាច្បាស់ជាត្រូវសង ហើយក៏ត្រូវសងទ្វេរដងថែមទៀតផង ...។

មួយសន្ទុះក្រោយ :
បន្ទាប់ពីពិនិត្យព្យាបាលឡរ៉ាបានល្អិតល្អន់តាមវេជ្ជសាស្ត្ររបស់ពេទ្យហើយ គ្រូពេទ្យក៏បានបើកទ្វារបន្ទប់ព្យាបាលនឹងដើរចេញមកដើម្បីអធិប្បាយពីអាការៈរបស់អ្នកជំងឺទៅអោយសាច់ញាតិស្តាប់ដើម្បីជម្រះនូវទុក្ខកង្វល់ សាច់ញាតិចូលមន្ទីរពេទ្យអ្នកណាក៏សោកសៅដែល ។

" គ្រូពេទ្យ ! " ហ្វីលលីពស្ទុះក្រោកទៅឈរនៅចំពោះមុខគ្រូពេទ្យ
" ប្អូនស្រីខ្ញុំយ៉ាងមិចហើយគ្រូពេទ្យ ? " ហ្វីលលីពជ្រើសពាក្យថាប្អូនដើម្បីស្តាប់ហើយវាកក់ក្តៅក្នុងន័យជាមនុស្សនៅក្នុងគ្រួសារ

" អ្នកនាងមិនមានអ្វីគួរអោយបារម្ភនោះទេចំណែកឯរបួសដើមដៃគ្រូពេទ្យបានលាងសំអាតដាក់ថ្នាំបានយ៉ាងរៀបរយហើយ យប់នេះសម្រាកនៅមន្ទីរពេទ្យដាក់ខ្យល់អុកសុីសែនជំនួយដល់ការដកដង្ហើម ថ្ងៃស្អែកធូស្បើយដឹងខ្លួនអាចចាកចេញពីមន្ទីរពេទ្យបានហើយ " គ្រូពេទ្យនិយាយជាមួយស្នាមញញឹមដើម្បីកុំអោយហ្វីលលីពភ័យព្រួយទៀត ហ្វីលលីពលឺគ្រូពេទ្យរ៉ាយរ៉ាប់ចប់ហើយគេក៏ញញឹមចេញនឹងអោនគំនាបជាការគោរពអរគុណនឹងគួរសម្យដល់លោកគ្រូពេទ្យ ។

" អរគុណណាស់លោកគ្រូពេទ្យ " ហ្វីលលីព
" មិនថ្វីទេព្រោះនេះជាតួនាទីរបស់ពេទ្យស្រាប់ហើយ លោកអាចចូលទៅមើលអ្នកជំងឺបាន ខ្ញុំសុំលាហើយ " គ្រូពេទ្យក៏បានដើរចេញទៅបាត់ នាទីបន្ទាប់ហ្វីលលីពក៏បានចូលទៅមើលឡរ៉ានៅក្នុងបន្ទប់ ។ នាងគេងលក់បាត់ទៅហើយក៏ព្រោះតែជាតិថ្នាំដែលគ្រូពេទ្យបានផ្តល់អោយ ហ្វីលលីពបានតែត្រឹមអង្អែលក្បាលនាងជាមួយនឹងចិត្តអាណិតជាពន់ពេក និយាយអោយចេញហើយដែលជាជម្រើសល្អតែក៏ល្ងង់មិនព្រមចាកចេញជាដាច់ខាត នៅមិននៅមកចោលជីវិតនៅក្នុងភ្លើងដោយសារតែមនុស្សចិត្តឬស្យា សំណាងដែលគេត្រឡប់មកវិញទាន់ពេលវេលាទើបអាចប្រថុយជីវិតចូលទៅជួយនាងនៅក្នុងភ្លើងបានចុះប្រសិនបើគេមកមិនទាន់នោះ ? នាងមិនត្រូវឆេះខ្លោចស្លាប់ក្លាយទៅជាខ្មោចយ៉ាងអយុត្តិធម៍ហើយទេហ្អេស៎ ?

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now