ផ្ទះសុវត្ថិភាព :
ឡរ៉ាបានធ្វើដំណើរមកដល់ផ្ទះសុវត្ថិភាពបានដោយជោគជ័យ ចូលមកដល់ក្នុងផ្ទះថ្នាក់លើដែលជាលោកនាយរបស់នាងបានមកចាំាជាមុនស្រេចដូចសព្វដង ។" សួស្តីលោកនាយ " ឡរ៉ា
" ល្អ យឿតបន្តិចតែថាមិនអីទេ "
" យ៉ាងមិចហើយការងារជាមួយបងធំសង្គមងងិត ទៅរួចដែលទេ " ជាធម្មតាសុខទុក្ខរបស់កូនចៅលោកនាយតែងតែទាមទារដឹងបែបនេះ លោកនាយក៏ដូចជាឪពុកទីពីរគ្រប់ផែនការដែលលោកនាយដាក់អោយលោកនាយគឺជាអ្នកកំណត់ផ្លូវដំណើរជីវិតរបស់ជនបង្កប់ដូចជានាង ។" ចាស៎មិនអីទេ ឃើញថាសប្បាយច្រើនមិនឯការដូចមុន "
" នាងមានអីខ្លះដែលត្រូវរាយការណ៍ដល់ខ្ញុំនៅយប់នេះ " លោកខាយ៍
" មុននឹងរាយការណ៍ខ្ញុំអាចសុំសួរលោកនាយមួយតើបានទេ ? "
" សួរមកចុះ "
" តើអ្នកណាជាអ្នកសម្លាប់ឪពុកម្តាយថេយ៉ុងឡូសហ្គេនណូ ? ខ្ញុំទទួលបានដំណឹងថាមានប៉ូលីសខ្មៅក្នុងអង្គភាពសម្លាប់ប៉ាម៉ាក់របស់គេ ក្នុងនាមលោកជាប៉ូលីសដែលនៅក្នុងអង្គភាពយូឆ្នាំមកហើយខ្ញុំជឿថាលោកប្រហែលជាដឹង " រឿងគ្រួសារថេយ៉ុងគឺមិនពាក់ព័ន្ធជាមួយនឹងនាង នាងគ្រាន់តែចង់ដឹងថាប៉ូលីសខ្មៅដែលបង្កប់ម្នាក់នោះគឺជាអ្នកណាតែប៉ុណ្ណោះ ហេតុអីក៏ធ្វើបែបនេះដាក់ប្រជាជន ? តើការសម្លាប់មួយនេះកើតចេញពីហេតុផលអ្វីដែលទៅ ?!? លោកខាយ៍លឺបែបនោះក៏ងើយតម្រង់ក្រសែរភ្នែកសម្លឹងទៅកាន់នាងចំៗ" UCដូចនាងគ្មានការងារអីទាក់ទងដែលគួរតែដឹងនោះទេ "
" តួនាទីនាងគឺជាជនបង្កប់ដែលរកផស្តុងតាងល្មើសច្បាប់របស់ថេយ៉ុងឡូសហ្គេនណូមកអោយខ្ញុំ នាងយល់ដែលទេម៉ាដាមឡរ៉ា "
" តែក្នុងអង្គភាពមានប៉ូលីសខ្មៅ ខ្ញុំត្រូវតែដឹង បើលោកខាយ៍មិនអធិប្បាយប្រាប់ខ្ញុំទេខ្ញុំនឹងប្តឹងថ្នាក់លើ " ឡរ៉ាកំពុងតែស្រែកតតាំង នាងជឿថាប៉ូលីសខ្មៅនៅក្នុងអង្គភាពនៅឡើយ មិនទាន់មានអ្នកណាហែកស្រោមមុខនឹងបោសសំអាតចេញនោះទេ ។" ខ្ញុំអនុញ្ញាតអោយនាងប្តឹង តែខ្ញុំមិនធានាពីសុវត្ថិភាពនាងនោះទេ "
" សាកគឹតទៅបើថេយ៉ុងដឹងថានាងជាជនបង្កប់នោះនឹងមានអ្វីកើតឡើង ? នាងជាអ្នករើសផ្លូវខ្លួនឯងទេម៉ាដាមឡរ៉ា "
" លោកមិនដូចជាស្នងការរបស់ខ្ញុំកាលពីមុននោះទេ " ឡរ៉ាអាក់អន់សុពន់ចិត្តខ្លាំងចំពោះថ្នាក់លើនាងម្នាក់នេះ លោកខាយ៍ទើបតែផ្លាស់ដំណែងមកធ្វើជាថ្នាក់លើរបស់នាងនោះទេ ថ្នាក់លើរបស់នាងកាលពីមុនគួរអោយគោរពណាស់មិនមេនបែបនេះ គាត់បិទមិនអោយនាងដឹងពីប៉ូលីសខ្មៅដូចជាគាត់ដឹងថាអ្នកណាជាប៉ូលីសខ្មៅអញ្ចឹង គាត់ដេញនាងអោយដើរផ្លូវទាល់នាងមានអារម្មណ៍ថាសង្ស័យ ...។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន