" មុខរបស់ខ្ញុំសុំជាជនបង្កប់ដែលរឺលោកម្ចាស់ ? "
នាងច្រម៉ក់បោះសំនួរសួរទៅកាន់លោកម្ចាស់ដែលបានជួយសង្គ្រោះជីវិតរបស់នាងនេះកុំថាឡើយជនបង្កប់តែប៉ូលីសក៏នាងមិនដែលទៅប៉ះផងក្នុងបនដែលនាងធ្វើការច្បាប់គឺតឹងរឹងខ្លាំងណាស់ កន្លែងរកសុីខុសច្បាប់មិនអោយទៅបៀកនោះទេប៉ូលីស ។" មុខរបស់នាងនឹងហេស៎ ? "
" សុំធ្វើជាប្រពន្ធរបស់យើងជាង "
ថេយ៉ុងនិយាយត្រង់ៗមិនវែងឆ្ងាយគេអោយនាងមកធ្វើការបម្រើគេនៅក្នុងភូមិគ្រិះនេះណាគឺមានគម្រោងយកនាងមកធ្វើជាប្រពន្ធរួចបាត់ទៅហើយ នាងគ្មានឋានះនោះទេតែនាងជាផ្កាឈូកដែលដុះនៅក្នុងភក់កន្លែងធ្វើការគគ្រិចយ៉ាងនេះតែនាងនៅរក្សាភាពក្រមុំ លក្ខណះពិសេសមួយនេះគឺល្អដាច់គេខ្លាំងណាស់ធ្វើអោយថេយ៉ុងប្រាថ្នាចង់បាន ។ ផ្កាដែលងាយយកមិនមេនជាផ្កាដែលគ្មានតម្លៃនោះទេ តែបើថ្នមថែអោយបានល្អផ្កាមួយនោះច្បាស់ជារីកលំអផើងយ៉ាងស្រស់ស្អាត ។
" លោកម្ចាស់ !!! "
" ខ្ញុំមានឈ្មោះមិនល្អទេ សុំត្រឹមធ្វើអ្នកបម្រើលោកម្ចាស់ "
" ដើម្បីសងគុណប៉ុណ្ណឹងខ្ញុំរីករាយណាស់ទៅហើយ "
ឡរ៉ាមានការដាក់ខ្លួន តាមរយះមុខមាត់មិនសាកសម្យជាមួយអត្តចរិកមាយាទទាល់តែសោះហើយ មុខមាត់មើលទៅសាកសម្យជាមនុស្សស្រីឆ្នាស់ឆ្នើមតែធាតុពិតក៏ទន់ភ្លន់ខ្លាំងណាស់ ។" សម្តីផ្អែមគួរអោយចង់ស្តាប់ "
" ធ្វើជាកំណាន់ចិត្តរបស់យើងទៅធានាថាយើងថ្នមថែនាង "
" លោកម្ចាស់មានមនុស្សស្រីប្រាថ្នាច្រើនណាស់ "
អ្នកណាមិនស្គាល់ថេយ៉ុងឡូសហ្គេនណូនោះបើស្រីស្នេហ៍វិញកៀរនឹងជើងស្លាប់ហើយមកធ្វើជាកំណាន់ចិត្តស្អី ? មុខមាត់កំពុងតែពេញស្អាតផងមិនហ៊ានប្រាថ្នានាំតែអោយគេជះទឹកអាសុីតនោះទេ ។" តែយើងប្រាថ្នានាង "
" កុំចេះមកជំទាស់បញ្ជារនឹងបងធំ ស្គាល់កាំភ្លើងដែលទេនឹង "
" រឺចង់សាកធ្វើជាផ្ទាំងសុីបអោយយើងបាញ់លេងមួយក្តារ "
ថេយ៉ុងកំពុងតែគម្រាមឡរ៉ាមិនអោយជំទាស់នឹងបញ្ជារដែលគេចង់បាននាងយកមកធ្វើជាស្រីកំណាន់ចិត្ត ម្នាក់នេះនិយាយអោយចំទៅត្រូវកាចក៏កាចស្លូតក៏ស្លូតបើធ្វើអោយស្រលាញ់វិញគឺថាងប់ងល់ងាប់ចោល តែបើថាធ្វើអោយស្អប់វិញស្លាប់ហើយមិនសល់ឆ្អឹងនោះទេ ។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន