ផាំងងងង ( សម្លេងបាញ់កាំភ្លើង )
" ... " ឡរ៉ាស្លុតជាពន់ពេកកាលបើគ្រាប់កាំភ្លើងមួយនោះហោះមកបញ្ឆិតក្បាលរបស់នាងតែគោលដៅដែលគេបាញ់គឺជាប្រុសម្នាក់ដែលបានចាប់ដៃនាងហាមមិនអោយចូលទៅវិញនោះទេ ។ផាំងងងង ( មួយគ្រាប់ទៀត )
គេមិនខ្វល់ថាចំណាយជីវិតមនុស្សអស់ប៉ុន្មានអ្នកនោះឡើយអោយតែរញ៉េរញ៉ៃបំពានប៉ះពាល់មនុស្សស្រីរបស់គេហើយលទ្ធផលគឺស្លាប់ទាំងអស់ កន្លងមកឡរ៉ាមិនដែលចេះខ្លាចនោះទេ នាងជាប៉ូលីសនាងយល់ពីអ្វីដែលខ្លួនឯងកំពុងតែប្រឈមមុខស្រាប់ តែកាលបើបានជាប់ចិត្តស្រលាញ់សាងមេត្រីស្នេហ៍ជាមួយថេយ៉ុងហើយធ្វើអោយឡរ៉ាទន់ជ្រាយ លឺសំឡេងគ្រាប់កាំភ្លើងធ្វើអោយនាងស្លុតគាំងហើយក៏ខ្លាច ខ្លាចថាថ្ងៃណាមួយអ្នកទទួលរងគ្រាប់នោះគឺជារូបនាង ...។" ពួកអាច្រាស់បាយហើយអត់ប្រយោជន៍ខួរអន់ភ្នែកខ្វាក់ "
" សម្បើមដៃម្លេះពួកឯងហ៊ានប៉ះពាល់ប្រពន្ធរបស់យើង "
" មានស្គាល់ថាយើងជាអ្នកណាដែលទេ ហាស៎ "
ថេយ៉ុងស្រែកខ្លាំងៗធ្វើអោយបងធំតាមបក្សផ្សេងៗរត់ចេញមកមើលព្រៀត អំណាចគេធំម្លោះហើយស្រីដែលជាប់ពាក់ព័ន្ធជាសាច់ឈាមមាននាមថាជាប្រពន្ធក៏ត្រូវតែមានអំណាចធំដែល អ្នកណាៗក៏ដោយក៏ត្រូវតែអោនក្បាលគោរពលោកស្រីមេបក្សជានិច្ច បើនាងជាប្រពន្ធរបស់គេហើយគ្មានអ្នកណាគោរពនាងតើអោយគេមានមុខចេញទៅអោយមនុស្សគោរពបែបណាទៅ បើប្រពន្ធខ្លួនឯងគ្មានអំណាចផង ?!?" មេបក្ស | បងធំ " អ្នកមានឋានះតូចទាបគឺសុទ្ធសឹងតែលុតជង្គង់ដល់ដីទាំងអស់ហើយក៏អោនមុខចុះក៏ព្រោះតែខ្លាចបងធំ
" អញ្ចើញលោកស្រី " ហ្វីលលីពដើរទៅអញ្ចើញឡរ៉ាអោយមកឈរក្បែរថេយ៉ុងក៏ព្រោះតែឃើញឡរ៉ាឈរភ្លឹកទាំងភ័យមកយូហើយ ថេយ៉ុងកាលបើម្ចាស់កាយស្តើងនៅក្បែរហើយគេក៏លូកដៃទៅអោបចង្កេះរបស់នាងបង្ហាញភាពជាម្ចាស់ចិត្តហើយនឹងម្ចាស់បេះដូង ។
" ក្បាលពួកវាមួយណាធ្វើបាបអូន អូនបាញ់វាទៅ " ថេយ៉ុងនិយាយរួចហើយក៏ហុចកាំភ្លើងទៅអោយឡរ៉ា គេហា៎ស្តីអោយសម្លាប់ទាំងមិនញញើតក៏ព្រោះតែកន្លងមកគេសម្លាប់មនុស្សឡើងចាប់ទុកថាជាល្បែងកំសាន្តសាកថ្វៃដៃកាំភ្លើងមួយទៅហើយ ។ កុំឆ្ងល់ថាហេតុអ្វីប៉ូលីសតាមប្រញាប់ចង់ចាប់ថេយ៉ុងញាត់ចូលគុកម្លេះ ? ទាំងនេះហើយគឺជាហេតុផលក៏ព្រោះតែគេជាឃាតករមុខស្រស់សម្លាប់មនុស្សដោយងាយ
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន