" អ្ហឹកកក ! ខ្ញុំជិតស្លាប់ហើយ ជួយខ្ញុំផង " ឡរ៉ាអេដេនព្យាយាមដង្ហោយហៅមនុស្សម្នាដែលកំពុងតែចោមរ៉ោមមើលអោយចូលមកជួយនាង នាងខ្សោយហើយ ដង្ហើមរបស់នាងកាន់តែខ្សោយទៅធ្វើអោយនាងស្ពឹកលែងមានអារម្មណ៍ថាឈឺចាប់ដូចចង់ផុតទៅម្តងម្កាល ។
" ហ្វ--ហ្វីល " ឡរ៉ាព្យាយាមហៅឈ្មោះរបស់ហ្វីលលីព ក៏ព្រោះតែមានតែហ្វីលលីពតែប៉ុណ្ណោះដែលអាចជួយស្រោចស្រង់ជីវិតរបស់នាងបាន តែថានៅទីកន្លែងនេះមិនមានវត្តមានរបស់ហ្វីលលីពនោះឡើយ វាហាក់ទទេរស្អាតសម្លឹងសព្វគ្រប់កន្លែងបែបយ៉ាងគឺមានតែក្រសែរភ្នែកបិសាចមួយគូតែប៉ុណ្ណោះដែលសម្លឹងមកកាន់នាង ។ ហេតុដែលហ្វីលលីពបាត់ទៅក៏ព្រោះតែទទួលដំណឹងពីលាវថាទំនិញត្រូវបានប៉ូលីសរិបអូសបាត់ហេតុតែសង្ស័យថាមិនមេនជាប៉ូលីសស្របច្បាប់ដែលរិបអូសហ្វីលលីពក៏បានតាមស្វែងរកតម្រុយស្ងាត់ៗតែម្នាក់ឯងភ្លាមៗ
" នាងឯងនៅហ៊ានហើបមាត់ហៅឈ្មោះអាប្រុសសាហាយទៀត " ថេយ៉ុងញ័រទ្រូងបន្ថែមកម្តៅនៃព្រះអគ្គីនៅក្នុងទ្រូងថែមទៀតកាលបើឃើញមាត់ម្ហបៗនឹងសម្លេងស្រាលរបស់នាងដង្ហោយហៅឈ្មោះរបស់ហ្វីល ជិតងាប់ហើយនៅផ្គើនដាក់គេទៀតនាងសាហាវខ្លាំងពិតមេន ។
" ហ្វីល អ្ហឹកកអ្ហឹកក ហ្វីល " ឡរ៉ានៅតែព្យាយាមបន្ត
" ស្រីថោកទាបនាងឆាប់មកនេះ " ថាហើយគេក៏ដើរចូលទៅចាប់បោចសក់ក្បាលរបស់នាងសារជាថ្មីមុននឹងចាប់លើកនាងអោយក្រោកឡើងតាមកម្លាំងដៃមហិមាររបស់គេ ។ ខ្លួនរបស់ឡរ៉ាស្ពឹកនឹងស្រាលខ្ញើកដូចជាសំឡីទៅហើយ អ៊ីចឹងហើយទើបបានជាបណ្តោយអោយគេចាប់អូសនាងទៅតាមអំពើរចិត្តបានដោយសេរី ឡរ៉ានៅពេលនេះក៏អាចធ្វើបានត្រឹមតែចេញទឹកភ្នែក នាងមិនបានហា៎ស្តីអ្វីបានរួចក៏ព្រោះតែបំពង់ក៎របស់នាងអួលណែន គេនេះមិនត្រឹមតែអាក្រក់ធម្មតា លំដាប់គេគឺតិរច្ឆានមកចាប់កំណើតនៅពិភពមនុស្សលោកតែម្តង" បានស្គាល់នរកពិតប្រាកដហើយនាង " គេញញឹមបញ្ចេញចង្កូមបិសាចហាក់កំពុងបង្ហាញផ្លូវថាគេនឹងនាំនាងចុះទៅពិភពលោកមួយទៀតដែលមានតែពាក្យថាទារុណនឹងវេទនា ។ គ្រប់គ្នាដែលនៅទីនោះក៏បានតែត្រឹមខ្សិបខ្សៀវលួចអាណិតឡរ៉ាដោយមិនហ៊ានលូកដៃចូលជួយ ក្នុងភូមិគ្រិះនេះគ្រប់គ្នាគឺសុទ្ធតែរស់ក្រោមឱវាទរបស់ថេយ៉ុងទាំងអស់អ៊ីចឹងហើយមិនមានអ្នកណាហ៊ានជាមួយនឹងលោកម្ចាស់នៃឡូសហ្គេនណូនោះឡើយ បើមានគឺមានតែហ្វីលលីពតែប៉ុណ្ណោះ តែពេលនេះមិនមានវត្តមានរបស់ហ្វីលលីពអ៊ីចឹងក៏បានន័យថានាងលែងមានសំណាងល្អលែងមានទេវបុត្រមកប្រោសជីវិតហើយ ។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន