ភាគទី ៥៣ : ជួបគ្នាឆាប់ៗណាថេយ៉ុងឡូសហ្គេនណូ !

1.5K 63 13
                                    

៤ថ្ងៃបានកន្លងផុតទៅ...
អ្វីៗហាក់ប្រែជាស្ងប់ស្ងាត់ រីឯមនុស្សដែលមានកំហុសគឺរស់នៅជាមួយភាពភ័យខ្លាចព្រោះថាម្ចាស់កម្មពារនឹងត្រឡប់មកសងវិញនៅក្នុងពេលឆាប់ៗ ។ ថេយ៉ុងមកទាល់ពេលនេះហាក់ដូចមនុស្សដែលគ្មានវិញ្ញាណ វិប្បដិសារីបានចូលមកលុកលុយផ្លូវចិត្តធ្វើអោយថេយ៉ុងប្រែក្លាយជាមនុស្សស្ងាត់ស្ងៀមនិយាយមួយម៉ាត់ៗ ចូលចិត្តសំងំម្នាក់ឯងក្នុងបន្ទប់បិទជិត ហើយក៏មិនសូវមានវិញ្ញាណជាប់ខ្លួនប៉ុន្មានដែល ។

" ចៅហ្វាយ ! " លាវជឺបានចូលទៅកាន់បន្ទប់របស់ថេយ៉ុងហើយក៏បានហៅថេយ៉ុងភ្លាមៗព្រោះមានកិច្ចការសំខាន់
" និយាយមក " ព្រឹកភ្លាមរាងក្រាស់ក៏បានទាញបារីមួយដើមយកមកអង្គុយជក់កាត់សាញភ្លាមៗ បាយក៏មិននឹក ទឹកក៏មិនស្រេក បើនឹកក៏នឹកតែឡរ៉ាហើយនឹងស្រាបារី ។

" រឿងដែលចៅហ្វាយអោយខ្ញុំទៅឃ្លាំមើល ! "
" ហើយវាយ៉ាងមិច ? មិននិយាយអោយចប់ " ថេយ៉ុងគំហកដោយអារម្មណ៍មិនល្អ
" អេដារីក្រេសបានដឹងខ្លួនហើយ បន្ទាប់ពីធ្វើកំណត់ហេតុជាមួយប៉ូលីសរួចខ្ញុំឃើញដូចជាផ្លូវទំនេរណាចៅហ្វាយ " ថេយ៉ុងក៏បានអោយលាវទៅឃ្លាំមើលនៅមន្ទីរពេទ្យជាប្រចាំ កាលបើផ្លូវទំនេរហើយគេនឹងចូលទៅចាត់ការ កំហុសរបស់អេដារីក្រេសស្រីបោកប្រាស់ម្នាក់នោះគឺធំខ្លាំងណាស់មិនអាចលើកលែងបានឡើយ ...។

" ល្អ ! អោយតែផ្លូវទំនេរ ចុះរឿងមួយនោះវិញ ? "
" អ្នកនាងឡរ៉ាតើមេនទេទាន ? " បន្ទាប់ពីឃ្លាំមើលអេដាទៅក៏ជារឿងរបស់ឡរ៉ានោះឯង ៤ថ្ងៃជាប់មកនេះថេយ៉ុងតាមសួររហូត តែថាមិនមានអ្នកណាម្នាក់បានដំណឹងរបស់ឡរ៉ាឡើយ វាក៏រិតតែធ្វើអោយថេយ៉ុងមានអារម្មណ៍ថាសោកសៅព្រួយបារម្ភខ្លាំង ឡរ៉ាចាកចេញដោយមានរបួសពេញខ្លួនបែបនេះថេយ៉ុងបានតែត្រឹមសង្ឃឹមថានាងមិនអី សូមកុំអោយនាងចាកចេញពីពិភពលោកមួយនេះស្ងាត់ៗដោយគេពុំទាន់បានសំទោសពីទោសកំហុសរបស់គេមួយម៉ាត់ ។

" ដឹងហើយក៏ឆាប់និយាយមក "
" មិនបានដំណឹងអ្វីឡើយទាន " ហ្វីលលីពគ្រវីក្បាល
" ពួកឯងវាអត់បានការទាំងអស់នឹង ! ទៅជាមួយយើង " ថេយ៉ុងបោះបារីដែលនៅសល់ត្រឹមពាក់កណ្តាលដើមចោល ហើយក៏លើកជើងជាន់ទាល់តែផ្កាភ្លើងរលាយអស់ ថេយ៉ុងបានទាញកាំភ្លើងសំណព្វមកសៀតនឹងចង្កេះហើយបន្ទាប់មកក៏បបួលលាវជឺចាកចេញទៅខាងក្រៅជាមួយគ្នាដោយមានគោលដៅច្បាស់លាស់ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now