" នែនាង ! នាងហេក៎ ឈប់សិន "
" នែឈប់មកនិយាយគ្នាសិន "
" ឡរ៉ានាងលឺខ្ញុំស្រែកហៅនាងដែលទេឡរ៉ា ? "
ថេយ៉ុងស្រែកហៅឡរ៉ាកោកៗស្ទើរតែដាច់ក្រឡើតតែនាងគ្មានចិត្តអីយកត្រចៀកមកស្តាប់គេស្រែកហៅទាល់តែសោះហើយ !? នាងចាប់ទុកគេដូចជាខ្យល់អាកាសមិនខ្ចីចាប់អារម្មណ៍ជាមួយ ។" ឡរ៉ា~ " ថេយ៉ុងរត់ទៅចាប់ដៃនាង
" ផុតម៉ោងការងារហើយលោកម្ចាស់តាមរំខានខ្ញុំធ្វើអីទៀត ? " នាងនិយាយអោយឆាប់ចប់បើមិននិយាយទេគេច្បាស់ជាតាមរំខាននាងបែបនេះនឹងឯង នាងនឹងមិនអាចមានឱកាសទៅជួបថ្នាក់លើរបស់នាងតាមការណាត់នៅយប់នេះនោះទេ ។" ប្រាប់យើងមកខឹងយើងរឿងអី ? "
" លោកម្ចាស់ដឹងរឺធ្វើជាមិនដឹង ? " ឡរ៉ាសួរដោយមុខស្មើរ រឿងផ្សេងដូចជាឆ្លាតខ្លាំងណាស់ចុះរឿងមួយនេះហេតុអីក៏មិនឆ្លាតផង ? ឡរ៉ាដឹងថាពេលនេះនាងកំពុងតែធ្វើការលាយឡុំជាមួយរឿងផ្ទាល់ខ្លួន តែបើវាមកដំណាលគ្នាហើយមានតែបន្តមិនអាចបញ្ចប់ ។" យើងស្តីអោយនាង "
" ត្រឹមត្រូវហើយ ! ទាំងដែលខ្ញុំមិនខុសសោះ លោកម្ចាស់គ្មានហេតុផលហា៎ឡើងក៏ស្រែកនេះមនុស្សណាមិនមេនផ្ទាំងសុីបសម្រាប់លោកម្ចាស់ទេ ឥឡូវខ្ញុំអស់ម៉ោងតួនាទីសម្រាប់បម្រើលោកម្ចាស់ហើយ សុំលាចាស់ " ឡរ៉ានិយាយហើយក៏ដើេរទៅមុខបន្ត ដោយមានជំនឿចិត្តថាថេយ៉ុងអាចនឹងតាមនាងទៀត តែថាគេក៏តាមនាងពិតមេន ...!!!" យើងមិនទាន់និយាយចប់នាងចង់ទៅណា ? " ថេយ៉ុងដើេរមកឈរពាំងពីមុខរបស់ឡរ៉ា មិនថានាងគេចទៅផ្លូវណាក៏គេមិនអនុញ្ញាតអោយនាងចាកចេញទៅបានដោយស្រួលនោះឡើយ ...។
" លោកម្ចាស់ ខ្ញុំត្រូវការទៅផ្ទះសម្រាក "
" ធ្វើយ៉ាងមិចទើបបាត់ខឹងយើង ? "
" បើមនុស្សធ្វើខុសគេធ្វើអ្វីមុនគេទៅកាន់ដៃគូម្ខាងទៀត ? "
" សំទោសមេនទេ ? តែយើងមិនដែលសំទោសអ្នកណាទេ "
ពាក្យសំទោសគេចេះតែប្រកបតែមិនដែលចេះនិយាយទៅកាន់អ្នកណាឡើយ តាំងពីលោកប៉ាអ្នកម៉ាក់ចែកឋានទៅថេយ៉ុងមិនដែលនិយាយពាក្យថាសំទោសទៅកាន់អ្នកណាឡើយ ព្រោះតែបែបនេះហើយទាំងរឿងស្នេហានឹងរឿងផ្សេងៗមិនមានអ្នកណាអាចចុះសម្រុងជាមួយនឹងគេបានសូម្បីតែលោកស្រីទីមួយដែលបានសូន្យឈឹងនោះក៏ដោយ ។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន