ភាគទី ៤១ : សម្លេង ? គ្រាប់បែក

513 27 0
                                    

ខ្សែរភ្នែកទាំងគូសម្លឹងគ្នាដោយភាពកាចសាហាវនឹងភាពមិនចង់ចាញ់ស្មើរៗគ្នា ម្ខាងក៏ត្រូវការបញ្ចេញកំហឹងរីឯម្ខាងទៀតក៏ប្រសិនបើម្នាក់នោះព្រហើននាងអាចនឹងទម្លាយការពិតគ្រប់យ៉ាងចេញមកក្រៅ ។ នាងមិនខ្វល់ថានិយាយហើយនាងអាចស្លាប់រឺមួយក៏រស់ តែបើនាងស្លាប់នាងក៏មិនអោយនាងបិសាចម្នាក់នេះបានសោយសុខដែល

" គង់តែមានថ្ងៃទេ " អេដាទម្លាក់ដៃចុះ នាងមិនត្រូវឆេវឆាវនាំតែខូចការងារធំ យ៉ាងណានាងឡរ៉ាក៏គ្មានថ្ងៃរស់បានយូស្រាប់ហើយ ក៏ព្រោះតែផែនការកម្ចាត់គឺវានៅពាសពេញខួរក្បាលរបស់នាង

" បើដល់ថ្ងៃខ្ញុំ ! ថ្ងៃនោះក៏ដល់ថ្ងៃរបស់នាងដូចគ្នា " ឡរ៉ាបន្ទាប់ពីនិយាយចប់នាងក៏ស្រវាកំប៉ុងថ្នាំយកមកកាន់ហើយក៏ប្រញាប់ចាកចេញពីបន្ទប់របស់ថេយ៉ុងបាត់ទៅ ។ នាងខ្លាំងដាក់អេដាក៏ព្រោះតែនាងហើយនឹងអេដាគឺស្មើរគ្នា អេដាមិនអាចទះតប់នាងស្រេចតែនឹងចិត្តបាននោះទេ តែសម្រាប់ថេយ៉ុងវិញដែលឡរ៉ាមិនតបក៏ព្រោះតែនាងមានហេតុផលកំឡុងពេលនេះនាងអាចទ្រាំបានក៏ព្រោះតែនាងចង់រកភាពស្អាតស្អំដែលគេចោទប្រកាន់នាងថាក្បត់ទាំងដែលនាងមិនបានធ្លាប់ក្បត់ម្តងទាល់តែសោះ តែបើថ្ងៃណាមួយថេយ៉ុងធ្វើអោយនាងអស់ទ្រាំនោះចាប់ញាត់គុកក៏នាងអាចធ្វើបានដែល ...។
ឡរ៉ាដើរទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួនដៃក៏ឈឺរាងកាយគ្រប់ផ្នែកដែលត្រូវគេបំពាននោះក៏ឈឺ ដើរសុខៗនាងក៏ស្រាប់តែមានការអាក់អន់សុពន់ចិត្តចំពោះខ្លួនឯង មិនគួរណាបណ្តោយខ្លួនអោយគេអស់រលីងនៅពេលនេះនាងលែងសល់អ្វីហើយសូម្បីតែព្រហ្មមច្ចារី តើថ្ងៃមុខនាងនឹងរស់នៅយ៉ាងណាទៅ ? បើគេបំពានហើយតើនាងអាចមានកូនដែលទេ ? អ្ហឹមម នាងពិតជាព្រួយបារម្ភចំពោះរឿងនេះខ្លាំងណាស់ ក្នុងចិត្តនាងបន់អោយតែថ្ងៃនោះមកដល់ឆាប់ៗ នាងនឹងរហ័សបានចេញទៅរកកន្លែងស្ងប់សុខលែងមានសម្ពាធ ...។

" មកនេះសិនមក " ឃើញនាងឈរភ្លឹកមិនមានសតិហ្វីលលីពក៏បានចាប់ដៃរបស់នាងធ្វើអោយព្រលឹងនាងក្រមុំហោះចូលខ្លួនវិញ ហើយក៏សម្លឹងមុខរបស់ហ្វីលទាំងភ្ញាក់ហើយក៏ភ័យៗបន្តិចដែល ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now