ព្រឹកថ្ងៃថ្មីជាបន្ត :
កាលពីយប់មិញឡរ៉ាខ្លាចទាល់តែគេងលង់លក់ បើទោះជារំលងទៅមួយយប់ហើយក៏ដោយក្រោកឡើងក៏នាងនៅតែមានអារម្មណ៍ថាភ័យខ្លាចដដែល បញ្ជារកំណាចទឹកមុខមច្ឆុរាជរបស់គេនៅតែនឹកឡើងក្នុងការចងចាំរបស់នាងជានិច្ចតាមលងបន្លាចធ្វើអោយនាងភ័យខ្លាច ជីវិតជនបង្កប់ដូចជានាងមើលចុះគឺមិនស្រួលនោះទេ អោយតែមានរឿងទាក់ទងជាមួយនាងម្តងៗញ័រអស់ហើយព្រលឹងចុងសក់ ។ ដំបូងខំគិតថាខ្លួនឯងសំណាងធ្វើជនបង្កប់លើកនេះមានសំណាងបានជួបស្នេហ៍ តែថាផ្ទុយខុសស្រឡះទៅវិញលើកនេះមិនដឹងថាមានជីវិតបានចេញទៅមានសេរីភាពវិញរឺក៏អត់នោះទេ បើសុទ្ធតែសេរីបងធំ មនុស្សគ្រប់គ្នាក្លបខ្លាចមិនហ៊ានសូម្បីតែងើយសម្លឹងមុខចំផង ។ឡរ៉ាដកដង្ហើមធំហើយបន្ទាប់មកនាងក៏ប្រញាប់ចុះពីលើគ្រែកាន់កន្សែងមួយដើរចូលទៅបន្ទប់ទឹក ងួតទឹកតុបតែងខ្លួនអោយស្អាត ថ្ងៃថ្មីការងារថ្មីក៏មានអោយធ្វើរាល់ថ្ងៃដែល ។
មួយសន្ទុះក្រោយ :
ងួតទឹកតុបតែងកាយរួចហើយនាងក៏ចុះទៅជាន់ក្រោមដើម្បីស្រុះស្រូបអាហារពេលព្រឹកតាមទម្លាប់ កែវភ្នែកទាំងគូកំពុងតែងាករ៉េចាប់សម្លឹងរកមនុស្សជាទីស្រលាញ់ដូចកាំមេរ៉ាសុវត្ថិភាពកំពុងតែផ្តិតយកសកម្មភាពនៅក្នុងផ្ទះទាំងអស់អញ្ចឹង ...។ តែថាមិនបានឃើញវត្តមានហើយនឹងស្រមោលរបស់គេនោះឡើយ ហាក់បាត់គេស្ងប់ស្ងាត់សូន្យឈឹងមិនមានវត្តមាននៅក្នុងភូមិគ្រិះយ៉ាងអញ្ចឹង" លោកស្រីទទួលទានអាហារពេលព្រឹកដែលទេទាន ? " អ្នកបម្រើសួរដោយការគោរពក្នុងនាមឡរ៉ាជាលោកស្រីធំនៅក្នុងផ្ទះ
" ចាស៎ " ឡរ៉ាងក់ក្បាលហើយនាងក៏ដើរសំដៅទៅតុអាហារតែម្តង
" ថេយ៍យប់មិញមានមកដែលទេ ? " ឡរ៉ាសួរទៅកាន់អ្នកបម្រើ កាលពីយប់មិញគេបានប្រាប់នាងថាកៀកភ្លឺគេត្រឡប់ចូលផ្ទះវិញហើយ ចុះពេលនេះទៅណាបាត់ហើយហេតុអីក៏មិនឃើញ ? កាលពីយប់មិញកើតរឿងផងនាងបារម្ភពីសុវត្ថិភាពរបស់ថេយ៍ណាស់" មកចាស៎ ! "
" តាំងពីថ្មើរណា ? ហើយពេលនេះទៅណាហើយ ? "
" លោកម្ចាស់ត្រឡប់មកវិញប្រហែលជាខ្ទង់ម៉ោង៤ភ្លឺ តែក៏ត្រឡប់ទៅវិញនៅម៉ោង៦ចាស៎ លោកម្ចាស់ផ្តាំផ្ញើរអោយមើលថែលោកស្រីអោយបានល្អ ញាំបបរហើយកុំភ្លេចលេបថ្នាំផងទាន " អ្នកបម្រើបានរៀបចំអោយឡរ៉ាគ្រប់សព្វបែបយ៉ាង មានអាហារពេលព្រឹកហើយក៏ថ្នាំផងដែល ទាំងនេះជាបញ្ជាររបស់ថេយ៉ុង គេល្អិតល្អន់បែបនេះក៏ព្រោះតែនាងត្អួញថាឈឺកាលពីយប់មិញ ...។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន