ភាគទី ៣៤ : ផ្ទះទាមរបស់អ្នកបម្រើដែលឡរ៉ាស្នាក់នៅឆេះឡើងខ្លាំងណាស់ចៅហ្វាយ !!!

531 29 1
                                    

ឡរ៉ាបានត្រឡប់ចេញពីភូមិគ្រិះធំជាមួយខោអាវមួយបង្វិចរបស់នាងដើរសំដៅទៅផ្ទះទាមតូចរបស់នាងដែលជាផ្ទះអ្នកបម្រើវិញជាមួយនឹងទឹកភ្នែករហាម ។ គ្រប់គ្នាកំពុងគឹតថានាងល្ងង់ណាស់ដែលនៅស្មោះជាមួយមនុស្សព្រៃផ្សៃទាំងដែលនាងមានជម្រើសក្នុងការចាកចេញហើយ ការទ្រាំរស់នៅរបស់នាងគឺមានហេតុផល នាងទ្រាំរស់នៅគឺប្រជែងជាមួយអេដាដែលបន្លំខ្លួនធ្វើជាវីរីនដា នាងទ្រាំរស់នៅក៏ព្រោះតែទាមទារយុត្តិធម៍ភាពស្អាតស្អំ ហើយនាងទ្រាំរស់នៅក៏ព្រោះតែការពារមនុស្សដែលនាងស្រលាញ់ពីចំងាយដូចគ្នា ទោះនាងចាកចេញក៏នាងត្រូវតែស្លាប់លោកខាយមិនអត់អោនអោយនាងនោះទេ នាងដឹងរឿងច្រើននាងមិនអាចរស់នៅបានទៀតឡើយនាំតែគេវិនាសជាប់គុកច្រវ៉ាក់ដោយសារតែនាង បើជ្រុលជាស្លាប់ហើយនឹងស្លាប់ដដែលនាងក៏សុំប្រើជីវិតមួយនេះអោយមានតម្លៃ សុំស្លាប់ក្នុងដៃប្រុសជាទីស្រលាញ់របស់នាង មិនមេនជាដៃអ្នកដទៃជាអ្នកសម្លាប់ ...។

" ជីវិតចុងក្រោយរបស់អូនប្រគល់ជួនបងហើយ "
" អូនដឹងថាជាតិនេះអូនគ្មានវាសនាបានបងជាគូនោះទេថេយ៍ បងហើយនឹងអូនពួកយើងមិនសាកសម្យជាមួយគ្នាតាំងពីដើម អូនសុំរក្សាចិត្តស្រលាញ់បងតែម្ខាងចុះ ថេយ៉ុងឡូសហ្គេនណូរបស់អូន " ឡរ៉ានិយាយរួចហើយក៏លើកកាំភ្លើងមួយដើមដែលថេយ៉ុងធ្លាប់បានប្រគល់ជួននាងយកមកអោប គេធ្លាប់បានប្រាប់នាងថាជាលោកស្រីរបស់បងធំមានតែកាំភ្លើងនេះហើយជាកាដូសម្រាប់ការពារខ្លួន កាំភ្លើងមួយនេះវាជាចំណងអនុស្សាវរីយ៍រវាងនាងហើយនឹងថេយ៉ុង ទើបបានជានាងស្រលាញ់ខ្លាំងមិនបានអោបកាយម្ចាស់សុំត្រឹមអោបកាំភ្លើងដែលម្ចាស់កាំភ្លើងធ្លាប់បានប្រគល់អោយប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ...។

ត្រឡប់ទៅថេយ៉ុង !
បន្ទាប់ពីងួតទឹករួចថេយ៉ុងក៏បានឃើញវីរីនដាក្លែងក្លាយឈរនៅរានហាល នាយយកកន្សែងទៅព្យូរទុកនៅកន្លែងត្រឹមត្រូវរួចបន្ទាប់មកក៏ដើរទៅអោបវីរីនដាក្លែងក្លាយដែលជាប្រពន្ធនោះពីក្រោយយ៉ាងណែនពេញដៃ ពួកគេទាំងពីរអ្នកប្តីប្រពន្ធស្រលាញ់គ្នាខ្លាំងណាស់ មើលតែកាយវិការរបស់ថេយ៉ុងទៅដឹងហើយ ...!!!

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now