កាលបើឃើញឡរ៉ាអង្គុយតែសើចថេយ៉ុងក៏ធ្វើមុខឃ្មូរហើយក៏ជ្រួញចិញ្ចើមសម្លឹងមកកាន់នាងទៀតផង សប្បាយសើចណាស់រឺបានសើចឡើងចង់កាច់ក៎ដល់ថ្នាក់នឹងស្រីអូន ?
" សើចអី ? "
" សើចមានស្លាបអត់ស្លាប ហាហាហា " ឡរ៉ានៅតែបន្តសើចទៀតសើចទាល់តែថេយ៉ុងចាប់ទាញនាងមកថើបមាត់ជាដាក់ដាក់ទោស ថេយ៉ុងដាក់ទោសទាល់តែនាងអស់ខ្យល់ដង្ហើម អន្ទះអន្ទែងវាយទ្រូងគេសុំអង្វរអោយគេលែងនាងទើបគេព្រមលែង ...។" អ្ហឹកកអ្ហឹកក ធ្វើបាបគេ " ឡរ៉ាពេបមាត់
" ធ្វើយ៉ាងមិច ? ប្រឡាក់ទាំងខោបងហើយប្រឡាក់ទាំងកម្រាលពូកអស់ហើយ មកចច្រេចច្រូចដូចនោមអត់មាយាទណាស់ " ថេយ៉ុងញ៉ោះនាងលេងតែនាងខឹងមេនទេន អ្នកណាទៅហាមវាទាន់បើវាមកនោះ" ចុះពេលបងឈឺអឹសៗបងទប់ជាប់ដែលទេ "
" ពូកែប្រៀបធៀប ទៅលាងខ្លួនចេញ " ថេយ៉ុងលើកបីឡរ៉ាឡើង មើលទៅហួងហែងណាស់សូម្បីអូសទៅលាងខ្លួនក៏ទៅទាំងពីរអ្នកដែល មុនដើរចូលបន្ទប់ទឹកថេយ៉ុងក៏បានបើកទ្វារស្រែកអោយអ្នកបម្រើឡើងមកប្តូរកម្រាលពូកថ្មីអោយ ហើយបន្ទាប់មកក៏នាំឡរ៉ាចូលទៅលាងសំអាតឈាមនៅក្នុងបន្ទប់ទឹកជាបន្ត ។" ចេញទៅអូនធ្វើដោយខ្លួនឯងបាន "
" បងប្រឡាក់ដែលបងត្រូវងួតទឹកដែល "
" ចឹងបងងួតទៅអូនទៅងូតទឹកនៅបន្ទប់ផ្សេង "
" ទេត្រូវតែងួតទាំងពីរអ្នក " ថេយ៉ុងបានចាប់សម្រាតខោអាវរបស់ឡរ៉ាចេញពីខ្លួនដោយដៃរហ័សស្ទាត់ជំនាញរបស់គេ ឡរ៉ាមានអារម្មណ៍ថាអៀនៗព្រោះមិនដែលស្រាតនៅចំពោះមុខអ្នកណានោះឡើយ ដល់មកចែកកេរ្តិ៍ម៉ែនៅចំពោះមុខគេបែបនេះក៏អៀនឡើងរឹងខ្លួន ។" កុំ--កុំមើលពេក "
" មុននឹងក្រោយបងគង់តែឃើញវាដដែល " ថេយ៉ុងផ្តល់ស្នាមថើបលើបបូរមាត់របស់ឡរ៉ាហើយបន្ទាប់គេក៏នាំនាងចូលទៅត្រាំក្នុងអាងទឹកដែលមានទឹកក្តៅអ៊ុនៗដើម្បីជួយកាត់បន្ថយសម្ពាធឈឺចាប់របស់នាង" អូនដឹងទេថាបងសប្បាយចិត្តខ្លាំងយ៉ាងណា "
" រឿងអីទៅ ? "
" បងសប្បាយចិត្តនៅពេលដែលអូនជាមនុស្សរបស់បង មិនមេនមនុស្សបង្កប់ខ្លួនចូលមក បើអូនជាមនុស្សបង្កប់បងក៏មិនហ៊ានស្រលាញ់អូនដែល បងស្រលាញ់អូនយ៉ាងនេះហើយកុំធ្វើបាបបេះដូងបងលឺដែលទេ " ថេយ៉ុងអង្អែលខ្នងដៃរបស់ឡរ៉ា ថេយ៉ុងឡូសហ្គេនណូកម្រនឹងស្រលាញ់អ្នកណាព្រោះគ្មានអ្នកណាអាចទ្រាំនឹងចរិករឺមួយក៏ចុះសម្រុងជាមួយនឹងគេបាន តែបើថាគេស្រលាញ់ហើយគឺងប់ងុលខ្លាំងណាស់ដូចច្នោះហើយទើបគេសុំអោយនាងកុំធ្វើបាបបេះដូងរបស់គេនាំអោយគេឈឺចាប់ជាលើកទីពីរពោះពេលនេះគេពេញស្រលាញ់នាងណាស់ ។" បើអូនធ្វើបាបបេះដូងបង បងអាចក្អួតឈាមស្លាប់ " បើដាក់ចិត្តស្រលាញ់ហើយច្បាស់ជាស្រលាញ់ទាល់តែអស់ពីចិត្តពីកាយ ស្រលាញ់ទាល់តែដល់ថ្នាក់ស្លាប់ទាំងខ្លួនទៀត
" ថេយ៍ "
" បងស្រលាញ់ ! បងស្រលាញ់ខ្លាំងណាស់ "
" អូន--- អូន- អូនក៏ស្រលាញ់បងខ្លាំងដូចគ្នា "
ឡរ៉ាព្យាយាមញញឹមកុំអោយថេយ៉ុងចាប់ពិរុទ្ធរបស់នាងបានថានាងកំពុងកង្វល់នៅក្នុងចិត្ត ពេលនេះជ្រុលហួសអស់ទៅហើយគ្មានអ្វីដែលអាចជួយស្រោចស្រង់បាននោះឡើយព្រោះស្នេហាថេយ៉ុងដែលមានអោយនាងគឺច្រើនលើសលុបខ្លាំងណាស់ ។ ឡរ៉ាអាចស្រលាញ់តែស្រលាញ់ប្រកបជាមួយភាពភ័យខ្លាច គេសុំកុំអោយនាងធ្វើបាបផ្លូវចិត្តរបស់គេចុះប្រសិនបើថ្ងៃណាមួយគេដឹងថានាងជាជនបង្កប់នោះ ?!? ស្រមៃដល់ថ្ងៃមួយនោះនាងពិតជាភិតភ័យខ្លាំងណាស់ ។" អូនសួរបងមួយបានដែលទេ ? "
" សួរមក ! សួរមួយរយក៏បានដែល "
" ហេតុអីបងខឹងអូនម្លេះ ? ពេលរូបថតធ្លាក់បែកក្នុងបន្ទប់នោះ "
" អូនមិនបានធ្វើអោយបែកទេ វាធ្លាក់ដោយចៃដន្យ "
" បងខឹងព្រោះបន្ទប់នោះជាបន្ទប់អតីតប្រពន្ធរបស់បង តែហាមសួរថានាងទៅណាបាត់ហើយ ហាមសួរអ្វីទាំងអស់ដែលពាក់ព័ន្ធ " ថេយ៉ុងហាមប្រាមដាច់អហង្ការនឹកដល់ស្នេហ៍ចាស់ពេលណាឈឺចាប់ណាស់ សម្បកកាយរបស់គេអាចមើលទៅរឹងមាំហើយក៏ឃោឃៅ តែថាគេក៏ចេះឈឺចាប់ដែលព្រោះបេះដូងរបស់គេជាសាច់ឈាមមានជីវិត ។" បងស្រលាញ់អតីតប្រពន្ធបងខ្លាំងដែលទេ ? "
" បងប្រាប់ហើយថាកុំអោយអូនសួរ "
" ចឹងបើគេវិលវិញបងអាចស្រលាញ់គេវិញដែលទេ ? បងនឹងបោះបង់អូនចោលតើមេនទេ ? " ថេយ៉ុងកាន់តែហាមឡរ៉ាកាន់តែសួរដេញដោល សួរដល់ថ្នាក់គេមិនខឹងនាងតែទៅជាស្គេញទៅវិញ ថេយ៉ុងទាល់តម្រិះហើយម្លោះហើយនាងតែឆ្លើយតបទៅនាងវិញ ។" អ្នកចាស់ប្រៀបដូចជាខ្យល់ផោមដែលអត់ន័យ "
" ហិតហើយស្អុយ បើរឿងស្នេហាត្រឡប់វិញគឺឈឺចាប់ "
ថេយ៉ុងឆ្លើយបែកកំប្លែងតែក៏លាយឡុំជាមួយនឹងសាច់ការ ឡរ៉ាទប់សំណើចលែងបានក៏សើចចេញមកទៀត ។ បន្ទាប់ពីសើចហើយនាងក៏ហក់ទៅតោងក៎របស់ថេយ៉ុងប្រកិតប្រកៀករាងកាយឡើងក្តៅគគុក" ហេស៎ធ្វើអី ? ស្រៀវពងណាស់ "
" អូនស្រលាញ់បង- ស្រលាញ់ណាស់ "
" ចឹងបើថ្ងៃណាអូនក្បត់បង បងនឹងវ៉ៃអូនអោយបែកគូទបែបនេះ " ថេយ៉ុងនិយាយរួចហើយក៏វ៉ៃសាច់គូទរបស់ឡរ៉ាឡើងផាច់ៗ អោបបែបនេះបានដៃទះគូទស្រួលខ្លាំងណាស់ ~ ។ ទាំងពីរអ្នកក៏ប្រឡែងគ្នាសើចក្អាយក្អាយជាមួយគ្នាយ៉ាងមានក្តីសុខ==============================
យាយមេន អ្នកសរសេរច្រណែនតួស្រីហាស៎ 😭✨ថេយ៍ឆេមីន♡
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន