ភាគទី ២៩ : ខ្ញុំជាអ្នកបញ្ជួនគេអោយមកសម្លាប់នាងវិញទេ

571 30 0
                                    

   ១អាទិត្យបានកន្លងផុតទៅ :
ពិភពលោកមួយនេះបានប្រែទៅជាស្ងប់ស្ងាត់ហើយក៏ពិបាករស់នៅជាទីបំផុតបន្ទាប់ពីលែងមានពាក្យសន្ទនាភាសាស្នេហាអូនបងដូចកាលពីមុន ហើយរឹតតែពិបាកខ្លាំងបំផុតទៀតនោះគឺមិនអាចមានឱកាសបានជួបមុខនោះតែម្តង ...។ សភាពរបស់ម៉ាដាមឡរ៉ានៅពេលនេះគឺប្រសើរឡើងបន្តិចហើយ នាងដឹងខ្លួនអាចបើកភ្នែកសម្លឹងមើលពិភពលោកដូចកាលពីមុនបាន តែនៅមិនទាន់អាចកម្រើកខ្លួនរឺមួយក៏ធ្វើចលនាដូចកាលពីមុនបានក៏ព្រោះតែផ្នែកឆ្អឹងដងកាំបិទរបស់នាងនៅស្រាំនៅឡើយមិនទាន់មានលក្ខណះល្អប្រសើរ បន្ទាប់ពីថ្ងៃដែលនាងដឹងខ្លួនមកគឺនាងតែងតែទង្ទឹងរងចាំផ្លូវថេយ៉ុងស្ទើរតែរាល់ថ្ងៃ ព្រឹកថ្ងៃល្ងាចហើយក៏ឈានចូលដល់យប់ ពាក់កណ្តាលអាធ្រាតក៏នាងរងចាំផ្លូវរបស់គេដែល តែលទ្ធផលដែលនាងទទួលបានគឺទទេរស្អាតគេគ្មានថ្ងៃមកអើតមើលនាងនោះឡើយ ...។ មកដល់ថ្ងៃនេះគឺនាងដឹងហើយថេយ៉ុងពិតជាស្អប់នាងខ្លាំងណាស់ ស្អប់ដល់ថ្នាក់សុខទុក្ខចង់នាងរស់នៅស្លាប់បែបណាក៏គេមិនអើពើដែល

   " តើគួរអោយខ្ញុំធ្វើបែបណា ? "
   " លាឈប់ពីការងារថេយ៉ុងក៏នៅតែស្អប់ បើបន្តថេយ៉ុងរឹតតែស្អប់លើសដើម តើអោយខ្ញុំធ្វើបែបណាទៅ ? បើខ្ញុំឈប់ប្រៀបដូចជាមិនគប្បីចំពោះការស្លាប់របស់ប៉ាម៉ាក់ អ្ហឹកក អោយខ្ញុំធ្វើយ៉ាងណាទៅ "
ឡរ៉ាតែងតែសួរសំនួរមួយនេះមកកាន់ខ្លួនឯងជាប្រចាំ នាងមិនដឹងថាគួរជ្រើសផ្លូវមួយណា តើសល់ផ្លូវមួយណាអោយនាងដើរខ្លះ ? ជ្រើសយកស្នេហាតែក៏មិនដឹងថាម្ចាស់ស្នេហាគេព្រមអភ័យលើកលែងអោយរឺមួយក៏អត់នោះទេ មួយវិញទៀតនាងមិនគប្បីចំពោះវិញ្ញាណខ័ណ្តរបស់លោកប៉ាអ្នកម៉ាក់របស់នាងដែលបានចែកឋានទៅព្រោះតែភាពអយុត្តិធម៌មនុស្សសង្គមខ្មៅមួយនោះសម្លាប់ ចុងក្រោយនោះគឺក្បត់នឹងមនៈសិការខ្លួនឯង តើអោយនាងធ្វើបែបណាទៅ ? តើគួរធ្វើបែបណា ?

   " អ្ហឹកក ! " ឡរ៉ាយំខ្សិបខ្សួលតែម្នាក់ឯង ធ្លាប់តែជាមនុស្សស្រីដែលរឹងមាំតែនៅពេលនេះក៏ស្រាប់តែធ្លាក់ខ្លួនឈឺចាប់ សភាពដុនដាបគួរអោយសង្វេកជាពន់ពេក អ្ហឹមមមម 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now