ភាគទី ១០ : ស្អប់មនុស្សគ្មានហេតុផលម្តុំនេះណាស់

776 42 0
                                    

នៅពេលដែលថេយ៉ុងទៅបាត់ឡរ៉ាក៏លើកដៃចុចកាស់ដែលពាក់ជាប់នៅនឹងត្រចៀករបស់នាងដើម្បីនិយាយជាមួយថ្នាក់ដឹកនាំ ចាប់បានពេលវេលាល្អគួរតែរកចំណុចខ្សោយការងារអាក្រក់ខ្មៅងងិតដែលថេយ៉ុងបានធ្វើអោយឆាប់ឃើញ ច្បាប់នឹងបានដាក់ទោសគេ ហើយនាងក៏បានចេញអោយឆ្ងាយពីគេដូចគ្នា ។

" ផ្លូវកំពុងតែស្រឡះលោកខាយ៍ " 
" ខ្ញុំគួរធ្វើអីបន្ត ? " ឡរ៉ានិយាយដោយការប្រុងប្រយ័ត្ន
" ឡើងទៅរកឯកសារនៅក្នុងបន្ទប់ ហើយដកប្រដាប់ចាប់សម្លេងមកផង  ត្រូវប្រយ័ត្នមុខបន្ទប់មានកាំមេរ៉ាពេលវេលាសម្រាប់នាងមានតែ5នាទីទេយល់ដែលទេ ?! "
" យល់ហើយលោក " ឡរ៉ាទម្លាក់អ្វីដែលនាងធ្វើចុះហើយក៏ត្រឡប់ចូលទៅក្នុងផ្ទះវិញដោយប្រុងប្រយ័ត្នជាទីបំផុត គ្មានអ្នកណាចាប់អារម្មណ៍សង្ស័យជាមួយនាងទេព្រោះពួកគេមានការងារធ្វើដូចគ្នា ។

ឡរ៉ាបានឡើងទៅជាន់ខាងលើហើយថ្នាក់ដឹកនាំរបស់នាងក៏បាន Hack ចូលប្រព័ន្ធកាំមេរ៉ាធ្វើអោយវាលែងដំណើរការរយះពេលខ្លីដើម្បីអោយផ្លូវដែលឡរ៉ាកំពុងតែដើរគឺស្រឡះងាយនឹងធ្វើការ ។

ឡរ៉ាបានចូលមកក្នុងបន្ទប់ធ្វើការរបស់ថេយ៉ុងដោយសុវត្ថិភាព នាងបានរើរកឯកសារជាច្រើនដែលនៅក្នុងទូររបស់គេ តែរកមិនឃើញទាល់តែសោះ ឃើញតែឯកសារមុខជំនួញធម្មតាដែលគេយកមកបាំងមុខបើជំនួញខ្មៅងងិតគឺមិនឃើញនោះឡើយ

" រកមិនឃើញអីទេលោកខាយ៍ " 
" បានហើយនាងដោះតែប្រដាប់ស្រូបសំឡេងមក "
" ប្រញាប់ចេញទៅវិញរៀបចំគ្រប់យ៉ាងអោយដូចដើមវិញ "
" ចាស៎ " ឡរ៉ាឆ្លើយហើយក៏ប្រញាប់រៀបចំគ្រប់យ៉ាងអោយមានរបៀបឡើងវិញ ថេយ៉ុងម្នាក់នេះគឺល្អិតល្អន់ខ្លាំងណាស់បើមានចំណុចណាខុសប្រក្រដីថេយ៉ុងច្បាស់ជាចាប់បានមិនខាននោះទេ ។ 

បន្ទាប់ពីរៀបចំឯកសារនឹងដោះប្រដាប់ស្រូបសំឡេងដែលនាងបានបង្កប់ក្រោមតុហើយនាងក៏ប្រញាប់ចុះមកវិញ ដោយទៅធ្វើការរបស់នាងសំអាតក្នុងសួនមុខផ្ទះក្រោយផ្ទះអោយស្អាត នឿយបន្តិចតែចង់ឈ្នះគេត្រូវតែខាំមាត់ហើយធ្វើអោយបាន ...។ 

ត្រឡប់ទៅថេយ៉ុង :
ថេយ៉ុងបានធ្វើដំណើរមកដល់បក្សសម្ព័ន្ធរបស់គេដែលសម្ព័ន្ធនោះបានដាក់ឈ្មោះថាសម្ព័ន្ធឡូសរ៉េនណូ កូនចៅទាំងឡាយបានមកគោរពបងធំបន្ទាប់ពីលេចវត្តមានរបស់បងធំមក ...។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now