ភាគទី ៤៣ : សន្តានមនុស្សដៃពីរជើងពីរ តែថោកជាឆ្កែដោយញីឈ្មោលទៀត

470 34 0
                                    

" យ៉ាងណាយុត្តិធម៍ត្រូវតែមានស្រាប់ហើយ " លោកហាន់តូបន្ត
" អ្នកណាជាខ្មោចអ្នកណាជាមនុស្សនៅពេលនេះគឺមានតម្រុយហើយ បន្តិចទៀតដៃខ្ញុំលែងប្រឡាក់នឹងរឿងស្មោគគ្រោកទៀតហើយ " ថេយ៉ុងបញ្ចេញខ្យល់ដង្ហើមធំបន្ធូអារម្មណ៍ គេក៏ចង់សំដៅដល់រឿងដែលគេផលិតគ្រឿងញៀនចែកចាយបំពុលសង្គមនោះអី ការពិតថេយ៉ុងឡូសហ្គេនណូមិនអាក្រក់ហួសការស្មាននោះទេ គេក៏ស្រលាញ់ប្រទេសជាតិស្រលាញ់ជីវិតមនុស្សដែលរស់នៅលើលោកដូចតែឯងតែឯងដូចគ្នាដែល តែគ្រាន់តែថារឿងខ្លះក៏ត្រូវតែបង្ខំចិត្តធ្វើ ក៏ព្រោះដើម្បីភាពយុត្តិធមនឹងសុក្រិដ្ឋដែលគេព្យាយាមលុបកប់ទៅបាតជ្រៅមិនអោយជីកកកាយឡើងវិញបាន ។ ថេយ៉ុងក៏មិនចង់បំពុលសង្គមប៉ុន្មាន គេជាបងធំនៃសង្គមងងិតជាពពួកយកការកាប់ចាក់សម្លាប់ជាល្បែងលេងក៏ពិតតែគេក៏ត្រូវការសេរីភាពមិនរស់ក្នុងជីវិតដែលប្រថុយប្រថាន រឿងបង្កើតគ្រឿងញៀនគេបង្កើតឡើងពិតព្រោះជាធ្នាក់មួយដែលវែកញែករកជនអាក្រក់លាក់មុខអោយលានក្បាលចេញមក ពេលណារឿងមួយនេះបញ្ចប់បានដោយជោគជ័យហើយគេនឹងបញ្ឈប់ មិនបន្តអោយពពួកកូនចៅរបស់គេរស់នៅជាមួយហានិភ័យដេកមិនស្ងប់គិតដល់រឿងគុកច្រវ៉ាក់នោះទេ !

" ខ្ញុំក៏ឈឺចាប់នៅពេលដែលខ្ញុំជាប៉ូលីសម្នាក់តែក៏ត្រូវខាំមាត់ប្រព្រិត្ត តែត្រូវចាំថាមនុស្សទាំងអស់មិនអាចល្អគ្រប់ដប់បានឡើយ ព្រោះស្ថានការណ៍បង្ខំទើបត្រូវប្រព្រិត្ត ជីវិតមនុស្សបួនអ្នកមិនមេនជារឿងលេងសើច " លោកហាន់តូខាំមាត់ទទួលយកភាពឈឺចាប់ដែលខ្លួនឯងបានប្រព្រិត្ត ព្រោះតែលោកជាប៉ូលីសល្អទើបលោកមានការឈឺចាប់ តែបើការប្រព្រិត្តហើយអាចកម្ចាត់ចៃឆ្កែចេញពីអង្គភាពបានលោកនឹងប្រព្រិត្ត បោសសំអាតម្តងនេះត្រូវតែបោសអោយស្អាត អនាគតត៎ទៅមុខមិនអនុញ្ញាតអោយប៉ូលីសខ្មៅបង្កប់ខ្លួនរស់ក្នុងចំណោមមនុស្សល្អបានទៀតឡើយ ...។

" តើខ្ញុំអាចមានទោសដែលទេ ? "
" ខ្ញុំមានអារម្មណ៍ថាសង្គ្រាមនឹងឆាប់មកដល់ក្នុងកំឡុងពេលខាងមុខ មួយថ្ងៃពីរទៀតនេះ " ថេយ៉ុងមានអារម្មណ៍បែបនោះ គិតយូៗញាណរបស់គេក៏ស្រាប់តែអោយហេតុថាកើតមានរឿងមិនល្អ ជាក់ស្តែងអារម្មណ៍មិនដែលក្បត់ថេយ៉ុងម្តងណាឡើយ អោយតែវាបណ្តាលមកហើយជាក់ស្តែងរមែងក្លាយជាការពិត

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now