ភាគទី ៥២ : រឿងខ្លះក៏បង្រៀនមនុស្សអោយដាច់ចិត្តដោយឯងៗ ស្រលាញ់ខ្លាំងយ៉ាងណាក៏អាចស្អប់

607 33 0
                                    

" វីរីនដា ! ហេតុអីក៏ស្រាប់តែបែបនេះ ? " ថេយ៉ុងស្រែកឡូឡាស្លុតអស់ពាក្យនិយាយ ភរិយាទើបតែបានជួបជុំសោះ ហេតុអីក៏មានរឿងបែបនេះកើតឡើង ? ហេតុអីក៏នាងជួបបញ្ហានេះ តើនាងជាប់ពាក់ព័ន្ធអ្វីដែល ?

« ជនក្បត់មិនមេនមានតែខ្ញុំម្នាក់ » ឡរ៉ា
« កុំមកបានពាក្យសម្តីហើយបង្កើតរឿង » ថេយ៉ុងស្រែកដាក់នាង
« ខ្ញុំនិយាយជាការពិត វីរីនដាដែលនៅក្បែរលោកម្ចាស់រាល់ថ្ងៃគឺជាមនុស្សក្លែងក្លាយ នាងគឺជាអេដា អេដាគឺជាជនបង្កប់របស់ប៉ូលីសខ្មៅ នាងកែមុខអោយដូចជាវីរីនដា ព្រោះនាងត្រូវការចូលមកសើុបពីលោកម្ចាស់ រឿងនេះក៏ទាក់ទងជាមួយនឹងនាងដែល ប្រសិនបើនាងជាមនុស្សល្អហេតុអីក៏នាងបាត់ខ្លួន ? »

ពាក្យសំដីដែលឡរ៉ាធ្លាប់បាននិយាយក៏ស្រាប់តែវិលមកបំផុសបំផុលនៅក្នុងការចងចាំរបស់ថេយ៉ុង ធ្វើអោយថេយ៉ុងភ្ញាក់ខ្លួនយល់ពីការពិតលែងជាអាល្ងង់ដូចមុនទៀត ! ឡរ៉ាតែងតែដាស់តឿនគេគ្រប់ពេលវេលា ដែលនាងព្រមថោករស់នៅក្បែរស៊ូអោយគេដេញដូចឆ្កែឆ្មាក៏មិនព្រមទៅណា ស៊ូអោយមនុស្សប្រុសអាត្មានិយមដូចជាគេវាយដុំទាំងដែលនាងគ្មានកំហុសទាល់តែសោះ ក៏ព្រោះតែនាងដឹងថាអេដាជាមនុស្សក្បត់នាងខ្លាចអេដាចាត់ការធ្វើបាបគេទើបនាងមិនព្រមចាកចេញទៅណាបើទោះជាដឹងថានៅពេលដែលនាងចាកចេញនាងអាចមានជីវិតល្អក៏ដោយ នាងស៊ូរស់នៅជាមួយភ្លើងនរកដុតកម្លោចនាងរាល់ថ្ងៃអោយនាងចុកចាប់វេទនាក៏ព្រោះតែនាងព្យាយាមចង់ការពារគេ លោកអើយ ! ហេតុអីក៏គេល្ងង់ខ្លាំងយ៉ាងនេះមើលរំលងមនុស្សល្អមករហូតក៏ព្រោះតែគំនិតអគតិ នាងជាមនុស្សបង្កប់នាងជាមនុស្សរបស់ជិនខាយ៍នាងច្បាស់ជាមនុស្សអាក្រក់ដូចជាជិនខាយ៍ ចង់ចូលមកបំផ្លាញគេអោយរលាយទាំងពូជដូចដែលជិតខាយ៍ធ្លាប់បានសងសឹកសម្លាប់លោកប៉ាអ្នកម៉ាក់របស់គេ ...។ ភ្ញាក់ខ្លួនវាក៏ហួសពេលបាត់ទៅហើយ នៅពេលនេះមនុស្សល្អ មនុស្សស្រីដែលធ្លាប់តែតាមការពារគេមករហូតមិនខ្វាយខ្វល់ពីក្តីស្លាប់ នាងបានចាកចេញទៅជាមួយនឹងភាពស្អប់ខ្ពើមជាទីបំផុត កុំសង្ឃឹមឡើយថាអាចមានឱកាសនាងនឹងត្រឡប់មកវិញអោយគេបានជួបមុខនោះ ...!!!

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now