ភាគទី ៣៨ : នាងត្រូវតែក្លាយជាទាសកររបស់យើង ជាទាសកររបស់យើងតែម្នាក់គត់អស់មួយជីវិត

639 32 0
                                    

" អូយយយ៎ " មួយគ្រាប់ចំគ្មានខុសគឺហ្វីលជាអ្នកទទួលរងតែទទួលរងត្រូវដៃតែប៉ុណ្ណោះ ថាហើយថេយ៉ុងនៅពេលដែលខឹងគឺដូចមនុស្សឆ្កួតអញ្ចឹងកូនចៅក៏គេហ៊ានលើកដៃបាញ់បានដែល ។ ហ្វីលលីពបែរទៅសម្លឹងគោលដៅដែលបាញ់ចេញមកនោះ ឃើញមុខរបស់ចៅហ្វាយហើយនាយគ្មានចិត្តឈឺតែក៏ហួសចិត្តទៅវិញ ? កើតឆ្កួតអីទៀតហើយគិតថាគេជាផ្ទាំងសុីបរឺមួយក៏យ៉ាងមិច នឹកឃើញឆ្កួតចង់បាញ់ក៏បាញ់

" ហ្វីល ! " ឡរ៉ាភ័យឡើងទឹកមុខប្រែជាស្លេកតែត នាងយកដៃរបស់នាងទប់ឈាមអោយហ្វីលលីពមិនអោយស្រក់ហូរជាងនេះ នាងពិតជាបារម្ភពីហ្វីលលីពខ្លាំងណាស់ក៏ព្រោះតែហ្វីលលីពជាអ្នកមានគុណរបស់នាងនោះអី ។ ឡរ៉ាបែរទៅសម្លឹងមនុស្សកំណាចម្នាក់នោះដូចគ្នា ឆ្ងល់ថាតើពួកនាងខុសអ្វី ? ខុសអ្វីបើគ្រាន់តែអោបគ្នាតែប៉ុណ្ណឹង ? មិនត្រូវជាអ្វីនឹងគ្នាផងក្រែងនិយាយថាស្អប់នាងណាស់នោះអី នាងនឹងហ្វីលលីពអោបគ្នាតែប៉ុណ្ណឹងរឺមួយក៏ទ្រង់កើតចិត្តខឹងប្រចណ្ឌ ?

" អាមនុស្សឡប់សតិ " ឡរ៉ាស្រែកជេរថេយ៉ុង
ផាំងង ( ថេយ៉ុងបាញ់មួយគ្រាប់ទៀត )
" អូយយយ៎ " ម្តងនេះឡរ៉ាជាអ្នកទទួលរងគ្រាប់បន្ទាប់ម្តង តែក៏ត្រូវដើមដៃដូចជាហ្វីលលីពដែល របួសចាស់ត្រូវភ្លើងឆេះមិនទាន់ទាំងជាតស្រួលបួលផងឥឡូវស្រាប់តែមកថែមរបួសថ្មីទៀតហើយ ។

" អ្នកនាងឡរ៉ា " ហ្វីលលីពអស់ព្រលឹងរលីង ថេយ៉ុងបំផ្លាញបេះដូងរបស់គេជាលើកទីពីរទៀតហើយ ធ្វើបាបត្រឹមគេ គេអាចទ្រាំបានតែមកធ្វើបាបឡរ៉ាដែលគេមិនអាចទ្រាំបាននោះទេ !!!

" ចៅហ្វាយឆ្កួតហើយតើមេនទេ ? " ហ្វីលលីពស្រែកខ្លាំងៗទៅកាន់ចៅហ្វាយក៏ព្រោះតែចៅហ្វាយអត់ហេតុផលឃោឃៅហួសការស្មាន កែវភ្នែករបស់ហ្វីលលីពឡើងដោយសរសៃក្រហមពេញគ្រាប់ភ្នែកទាំងសងខាងប្រអប់ដៃទាំងពីរក្តាប់ណែនឡើងប៉ោងសរសៃ កុំតែចៅហ្វាយធ្លាប់មានគុណបុណ្យេជួយស្រោចស្រង់ជីវិតរបស់គេពាក់កណ្តាលជីវិតនោះទេ នេះបើតាមកំហឹងហ្វីលលីពចង់តែទាញកាំភ្លើងខ្លីរបស់គេហើយក៏លើកបាញ់ចៅហ្វាយចំកណ្តាលក្បាលវិញជាការតបស្នងដែលធ្វើអោយកែវភ្នែករបស់គេឈឺម្តងហើយម្តងទៀត ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now