ភាគទី ១៧ : ព្រមធ្វើជាលោកស្រីរបស់បងអត់ ?

768 37 0
                                    

កែវភ្នែកខ្មៅក្រិបប្រៀបបីបានដូចជាត្បូងនិលបានចោលសម្លឹងមកកាន់ស្រីក្រមុំហាក់បញ្ចេញរិទ្ធអំណាចអោយស្រីក្រមុំក្លបខ្លាចមកកាន់រូបគេ នាងក្រមុំឡរ៉ាលេបទឹកមាត់ក្អឺកៗ នាងលួចសួរខ្លួនឯងថាតើនេះជាទីបញ្ចប់របស់នាងតើមេនទេ ? វាលឿនដល់ថ្នាក់នេះផងរឺ ? នាងមិនទាន់បានបំពេញបំណងប្រាថ្នារបស់នាង មិនទាន់បានបំពេញចន្លោះប្រហោងស្នេហាតើឆាកជីវិតរបស់នាងត្រូវរលុតដូចជាភ្លើងទាននៅពេលនេះតើមេនដែលទេ !?! 

" បង- បងថេយ ? បងកំពុងធ្វើអី ? "
" ដាក់កាំភ្លើងចុះហើយនិយាយគ្នាសិនតើបានទេ ? " ឡរ៉ាចង់ទឹកភ្នែករលីងរលោង ឆាកជីវិតជនបង្កប់ដូចជានាងមិនខ្លាចនោះឡើយស្ថានការណ៍គ្រោះថ្នាក់បែបនេះ នៅលើដងវិថីដែលនាងបានដើរមួយនេះគឺស្លាប់រស់ស្មើរគ្នាឆាកជីវិតរបស់ប៉ូលីសគឺមិនស្ថិតស្ថេរនោះឡើយ តែថាប្រសិនបើជនស្មើសផ្សេងបាញ់សម្លាប់គឺនាងអាចមិនឈឺ តែនេះអ្នកដែលកំពុងតែលើកកាំភ្លើងមកភ្ជង់នាងជាថេយ៉ុងឡូសហ្គេនណូនាងពិតជាមានអារម្មណ៍ថាតក់ស្លុកហើយក៏ឈឺត្រង់បេះដូងខ្លាំងណាស់ ។

" អូនបានធ្វើអីខុសទៅ ? "
" នាងជាអ្នកណា ឆាប់ប្រាប់ខ្ញុំតាមសម្រួលមក " គេចោទសួរទៅកាន់នាងដោយសម្លេងស្មើរឈាមត្រជាក់មិនស្រែកគំហកឡើយ
" អូនគឺ ឡរ៉ាអេដេន នោះអី " ឡរ៉ាកាន់តែរដាក់រដុប បេះដូងនាងវីសតែនឹងគាំងបន្ទាប់ពីនាងបានឆ្លើយទៅកាន់គេហើយគេក៏ធ្វើចលនាដៃត្បុលកាំភ្លើងញុលចូលសាច់ថ្ងាស់របស់នាងអោយឈឺបន្តិច

" ហេតុអ្វីនាងមកទីនេះ ? ចូលមកក្បែរយើងដើម្បីអ្វី ? "
" នាងត្រូវការអ្វីពីយើងឡរ៉ាអេដេន ? " 
" ព្រោះបងជាអ្នកជួយស្រោចស្រង់អូនចេញពីកន្លែងនរក បងជាអ្នកផ្តល់ជីវិតថ្មីមកអោយអូន បងធ្វើអោយអូនស្គាល់ពន្លឺត្រចេះត្រចង់ អូនមិនដែលត្រូវការអ្វីពីបងក្រៅពីត្រង់នេះ " ពាក្យដែលនាងនិយាយគឺមិនបានលាយឡុំជាមួយភារកិច្ចដែលនាងកំពុងតែធ្វើនោះឡើយ គ្រប់យ៉ាងគឺសុទ្ធសឹងតែចេញពីបេះដូងពិតប្រាកដ ស្នេហាពិតប្រាកដដែលនាងបានជ្រុលខ្លួនលង់ស្រលាញ់ទៅលើគេ ។ ឡរ៉ាលើកដៃចង្អុលបេះដូងរបស់នាងជាមួយទឹកភ្នែកប៉ុន្មានដំណក់ដែលបានហូរស្រក់កាត់ផែនថ្ពាល់ទម្លុះកញ្ចក់បេះដូងអោយឈឺចាប់ពើតផ្សារខ្លាំង 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now