ភាគទី ០៣ : យកយើងធ្វើប្តីទៅបណ្តារការយើងយកថោកទេ

1K 53 0
                                    

ឡរ៉ាបានធ្វើម្ហូបតាមជំនាញរបស់នាង នៅពេលដែលអ្នកបម្រើផ្សេងៗរវល់ប្រចាំការងាររៀងខ្លួនមិនបានមើលនាង នាងក៏បានលួចដាក់ប៉េងប៉ោះចូលទៅក្នុងសម្លមួយឆ្នាំងនោះ ផ្ទះបាយមិនមានកាំមេរ៉ាសុវត្ថិភាពដែលទើបធ្វើអោយក្រមុំជនបង្កប់ចាត់ការបានយ៉ាងងាយស្រួលដោយមិនអោយអ្នកណាចាប់បាន ។

" ចង់ដឹងថាអាការះលោកឯងបែបណាវិញ "
" ឈ្លើយដាក់ខ្ញុំ សមមុខលោកហើយ "
ដើម្បីបានចូលអោយកៀកស្និតស្នាលជាមួយបងធំខ្លាំងដឹងរឿងរាក់ជ្រៅពីបងធំមិនថារឿងផ្ទាល់ខ្លួនរឺក៏រឿងផ្សេងៗក៏ត្រូវតែស្វែងយល់មួយដំណាក់កាលៗសិន មិនលើកលែងសូម្បីតែរបស់ដែលគេប្រតិកម្ម ។

មួយសន្ទុះក្រោយ :
អាហារពេញតុត្រូវបានរៀបចំសម្រាប់តែថេយ៉ុងម្នាក់ ឡរ៉ាឈរគឹតម្នាក់ឯងគឹតៗទៅជីវិតបងធំស្រណុកសប្បាយបែបនេះណ៎សូម្បីតែអាហារញាំមួយពេលក៏ហូរហៀរដែល នាងចេញមកប្រឡូកក្នុងសង្គមជនបង្កប់មួយនេះយូឆ្នាំដែលហើយតែមិនសូវបានបាយញាំឆ្ងាញ់បែបនេះទេ ...។

" ជួយឡើងទៅតាមលោកម្ចាស់បន្តិចមក "
" ខ្ញុំហេស៎ ? " ឡរ៉ាលើកដៃចង្អុលមុខខ្លួនឯង
" ប្រាកដហើយ "
" បែបនោះក៏បាន " ដែលស្ទាក់ស្ទើរព្រោះតែនាងខ្លាចចូលទៅដល់គេខ្ញាល់នឹងនាងថែមទៀត ជាពិសេសខ្លាចគេនោះណាធ្វើសុីនាងទៀត មនុស្សគេនេះទុកចិត្តមិនសូវបាននោះទេ ។

" សុីបាយសោះក៏អោយគេតាមដែល "
" មិនដឹងជាស្អីទេស៎ ? "
ឡរ៉ាធ្វើមុខក្រម៉ូវ អ្នកណាថាឡរ៉ាអេដេនសុខភាពរៀបសារនោះ ? គឹតខុសហើយចរិកពិតរបស់ឡរ៉ាគឺឆ្នាស់ឆ្នើមខ្លាំងណាស់ បើមិនឆ្នើមមិនមេនជាប់ឈ្មោះថាជាជនបង្កប់ល្អឥតខ្ចោះសម្រេចភារកិច្ចដោយមិននាំរឿងដល់អង្គភាពប៉ូលីសនោះទេ ...។

ឡរ៉ាតាំងចិត្តអោយស្ងប់ហើយក៏លើកដៃគោះទ្វារ នៅពេលដែលនាងលើកដៃគោះទ្វារថេយ៉ុងក៏បើកចេញមកល្មម ទើបដៃដែលលើកគោះទ្វារនោះត្រូវគោះលើដើមទ្រូងរបស់ថេយ៉ុងជំនួសវិញ ។

" ធ្វើអី ? " សួរដោយទឹកមុខងាប់ជាទីស្នេហា
" ចាស៎ "
" ទម្លាក់អោយនិយាយពីរដងអញ្ចឹងមេន ? "
" ចង់គោះទ្វារតែលោកម្ចាស់បើកចេញមកមុន " ម្តងនេះឡរ៉ានិយាយដោយសម្លឹងមុខរបស់ថេយ៉ុងចំៗមិនបានអឹមអៀនខ្លាចទៀតនោះទេ ចរិករបស់នាងធម្មជាតិក៏បែបនេះប្រឹងសម្តែងធ្វើសុភាពរាបសារគឺនាងមិនសូវជាចំណូល ។ ថេយ៉ុងក៏ចាប់បានភ្លាមៗថានាងផ្លាស់ប្តូរចរិក តែប្តូរបែបនេះហើយល្អរឹតតែជាចំណូលអោយគេពេញចិត្ត

" លែងខ្លាចយើងហើយ ? "
" លោកម្ចាស់សង្ហារយ៉ាងនេះអោយខ្លាចយ៉ាងមិចទៅ ? "
" សព្វថ្ងៃដូចជាសុីបាយទេមិនបានសុីពាក្យបញ្ជោរ "
" លោកម្ចាស់រំភើបដែលទេនៅពេលដែលខ្ញុំសរសើរ ? គឺត្រង់នេះណាមានរំភើបដែលទេ ? " ឡរ៉ាលើកដៃទៅចុចចង្អុលត្រង់ទ្រូងខាងឆ្វេងរបស់ថេយ៉ុងគឺថតបេះដូង ថេយ៉ុងមិនញញឹមតែក៏ចាប់ដៃរបស់នាងជាប់ហើយគេក៏កញ្ឆក់ទាញរាងកាយរបស់នាងអោយចូលមកបង្កៀកនឹងរាងកាយរបស់គេស្ទើរតែអាចស្តាប់លឺចង្វាក់បេះដូងបាន ។

" លោក- លោកម្ចាស់ "
" ស្តាប់លឺថាយើងញាប់ញ័រដែលទេ ? "
" មិនហ៊ានស្តាប់ទេចាស៎ខ្លាចស្លុងអារម្មណ៍ "
" គឹតទៅជនបង្កប់ដូចជានាងសំបូរជំនាញខ្លាំងណាស់ " 
ថេយ៉ុងនៅតែមិនទាន់ប្រាកដថានាងជាខ្មោចដែលប៉ូលីសបញ្ជួនមករឺគ្រាន់តែនាងជាមនុស្សធម្មតា តែថាកាលបើគេមិនទាន់ទុកចិត្តនាងគេក៏នៅតែបន្តនិយាយឌឺដងថានាងជាជនបង្កប់បែបនេះនិយាយរហូតដល់គេជឿជាក់ហើយក៏ជឿលើរូបនាង ។ ឡរ៉ាគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានត្រឹមពាក្យប៉ុណ្ណឹងមិនអាចអោយនាងបែកការបាននោះទេ 

" លោកម្ចាស់ !!! "
" ពិតរឺមួយក៏អត់ និយាយត្រង់រស់បានយូ "
" បើជាជនបង្កប់មេនចាំបាច់រស់នៅក្នុងបនស្រី ? "
" ហើយរូបរាងខ្ញុំនេះរឺជាជនបង្កប់ អោយធ្វើក៏មិនធ្វើដែល "
" កើតមួយជាតិនឹងគេដែលមិនធ្វើជនបង្កប់ប្រថុយជីវិតអោយគេបាញ់ស្លាប់មុនពេលបានប្តីនោះទេលោកម្ចាស់ " ឡរ៉ានិយាយរួចថេយ៉ុងក៏សើច គេអោនមុខដាក់ថ្ងាស់របស់គេទាល់នឹងថ្ងាស់របស់នាង ហើយប្រើក្រសែរភ្នែកសម្លឹងទម្លុះដល់ខាងក្នុងចិត្តរបស់នាង

" ភ្នែកលោកម្ចាស់អត់ពាក់ឡេនក៏ស្អាត "
" យកយើងធ្វើប្តីទៅបណ្តារការយើងយកថោកទេ " 
" គ្មានលុយទឹញបាយញាំផងមានលុយណាចូលដណ្តឹង "
" បង់រំលោះទៅ យើងមិនគឹតការទេ " មុននឹងងើបមុខឡើងវិញថេយ៉ុងក៏មិនភ្លេចថើបជញ្ជក់បបូរមាត់របស់នាងក្រេបយកជាតិម្តងទៀតដែល បបូរមាត់នាងគួរអោយចង់ថើបគេកំពុងតែញៀននឹងបបូរមាត់របស់នាងហើយ ...។

===========================
ស្រីរ៉ាគ្មានលទ្ធភាពដណ្តឹងបងធំទេ 😭 អ្នកអានដណ្តឹងទេទាន់ថេយ៍អោយបង់រំលោះ ហិហិហិ 😂

✨ថេយ៍ឆេមីន♡

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now