ភាគទី ៣០ : យើងមិនចប់តែត្រឹមនេះទេ

552 30 0
                                    

   " សម្លាប់ជនក្បត់ជាភារកិច្ចរបស់យើង "
ប៉ុណ្ណឹងវាច្បាស់ខ្លាំងណាស់ទៅហើយនាងគួរតែយល់ហើយថាគេស្អប់នាងខ្លាំងយ៉ាងណា មិនថានាងធ្លាប់ជាមនុស្សដែលគេស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយប្រសិនបើនាងជាប់ឈ្មោះជាមនុស្សដែលក្បត់គេហើយគឺគេស្អប់នាងជាទីបំផុត ស្អប់ដល់ឆ្អឹង ...។ 

     " អូនក្បត់បងត្រង់ណាទៅ ? អ្ហឹកកក "
     " អូនមិនដែលក្បត់ស្នេហារបស់បងឡើយ "
ទទួលស្គាល់ថានាងចូលមកក្បែរគេក៏ព្រោះតែតួនាទីក៏ពិតតែចំពោះស្នេហាគឺនាងមិនបានបោកប្រាស់ស្នេហារបស់គេឡើយ នាងស្រលាញ់គេស្មោះអស់ពីបេះដូង ស្រលាញ់ដល់ថ្នាក់មិនដាច់ចិត្តរុញច្រានអោយគេធ្លាក់ចូលជ្រោះព្យាយាមបិទបាំងពីទោសកំហុសដែលគេធ្លាប់បានធ្វើ សូម្បីតែគេសម្លាប់មនុស្សចំពោះមុខនាងក៏នាំខាំមាត់ទ្រាំ ក្បត់មនៈសិការខ្លួនឯងក្នុងនាមជាប៉ូលីសដោយមិនអាចចាប់បងដាក់ទោសបាន ។

     " មិនដែលក្បត់ស្នេហាយើង តែនាងក្បត់ទំនុកចិត្តរបស់យើង "
     " កុំស្មានថាយើងមិនដឹងណាឡរ៉ាអេដេនថានាងចូលមកក្បែរយើងព្រោះតែនាងចង់សើុបពីយើង នាងឆាប់សារភាពមកថានាងមកពីអង្គភាពមួយណា អ្នកណាជាមេរបស់នាង " រំពេជនោះថេយ៉ុងក៏ស្រែកខ្លាំងៗដាក់ឡរ៉ាដូចកម្រោលចូល នាងក្រមុំទឹកភ្នែកអោយសសិកយំញ័រខ្លួនប្រាណទទ្រើតដូចកូនសត្វក្នុងកណ្តាប់ដៃព្រាន មច្ចុរាជនៅចំពោះមុខរបស់នាងម្តងទៀតហើយមើលទៅតើអាចរស់ដល់ថ្ងៃស្អែកទេ ?

     " នាងឡើងឡានរបស់ប៉ូលីស ! បើនាងមិនមេនជាគ្នាវានាងជាអ្នកណាហាស៎ ? គឹតអី ? គឹតថាយើងងាយអោយនាងបោកតើមេនទេ យើងស្រួលពេកមេនទេទើបនាងគឹតថាយើងជាអាល្ងង់ ? " ថេយ៉ុងគឹតតែស្រែកគំហកដាក់ឡរ៉ាតាមចិត្តខឹង កន្លងមកគេស្រលាញ់នាងពេកស្រួលដាក់នាងខ្លាំងពេកទើបអោយនាងបានចិត្ត បោកបង្វិលក្បាលរបស់គេបានដោយសេរីសប្បាយ !!! តែនាងគឹតខុសហើយនាងបោកគេប៉ុន្មាននាងត្រូវតែសងទំនុបចិត្តគេទាំងស្រុងរាប់មុឺនពាន់ដងមកវិញ

     " ... " ឡរ៉ាបានតែត្រឹមគ្រវីក្បាលគេដឹងអស់ហើយអោយប្រកែកបែបណាទៀតទោះលើកមួយពាន់លេសក៏មិនឈ្នះដែល 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now