ថេយ៉ុងរើសបំណែកកញ្ចក់ដែលបែកនោះចេញហើយក៏រើសរូបថតរបស់គេហើយនឹងលោកស្រីទីមួយរបស់គេចេញពីគំនរកញ្ចក់ដែលបែកនោះចេញដូចគ្នា មើលទៅគេនៅខ្វល់ហើយក៏អាល័យចំពោះលោកស្រីទីមួយដដែល ទាំងដែលឡរ៉ាគ្មានកំហុសអីសោះគេបែរជាស្រែកកំហកដាក់នាងធ្វើមើលតែនាងជាអ្នកបង្កអោយមានកំហុសអញ្ចឹង ...។
" មុននឹងចូលមកយើងប្រាប់នាងថាមិច " ថេយ៉ុងក្រោយឈរហើយជំទាលស្រែកដាក់ឡរ៉ាខ្លាំងៗ បើមនុស្សគ្មានសតិល្មមៗអីព្រលឹងហោះចេញពីខ្លួនបាត់ហើយក៏ព្រោះតែសម្រែករបស់គេ ឡរ៉ាមិនដឹងជាតបបែបណាបើគេគឹតបែបនោះទៅហើយនាងមានតែឈរសម្លឹងមើលមុខគេទាំងហួសចិត្តមិនតបទៅវិញតែប៉ុណ្ណោះឯង ...។
" ហេតុអីក៏នាងមិនឆ្លើយជាមួយនឹងយើង ? "
" នាងអីក៏ផ្គើនជាមួយយើងខ្លាំងម្លេះ "
" នាងអស្ចារ្យមកពីណាហាស៎ ឡរ៉ាអេដេន "
" បើខ្ញុំខុសអោយខ្ញុំសំទោសផង "
ឡរ៉ានិយាយតែប៉ុណ្ណឹងហើយក៏ដើរចេញទៅ មនុស្សបំណាច់តែរករឿងហើយគេច្បាស់ជារករឿងនាងជាដាច់ខាតគេមិនរកហេតុផលខុសត្រូវរបស់នាងនោះឡើយ ! យ៉ាងណាក៏នាងត្រឹមតែជាកម្ទេចសម្រាមដែលគេជួយស្រោចស្រង់នាងច្បាស់ជាគ្មានតម្លៃអីអោយគេជឿនោះឡើយ នាងមកទីនេះក៏ព្រោះតែមានភារកិច្ចដែលត្រូវធ្វើមិនត្រូវការសន្សំរឿងដែលទើបនាងព្រមបញ្ចប់ទាំងដែលនាងមិនមេនជាអ្នកខុស" ឡរ៉ា ... ឡរ៉ា " នាងដើរចេញរឹតតែធ្វើអោយគេក្តៅក្រហាយ
" មានការងារអីអោយខ្ញុំជួយដែលទេ " ឡរ៉ាសួរមនុស្សក្នុងផ្ទះបាយ
" ... " ម្នាក់ៗសុទ្ធតែគ្រវីក្បាលបញ្ជាក់ថាគ្មាននោះទេ
" ឡរ៉ាអេដេន " ថេយ៉ុងនៅតែតាមហៅនាងដោយមិនព្រមបញ្ចប់រឿង ចរិកគេក៏អាក្រក់បែបនេះឯងបើរករឿងមិនបានទេគេច្បាស់ជាមិនព្រមឈប់រងរឿងទាល់តែដៃគូម្ខាងទៀតក្តៅក្រហាយទើបគេព្រមឈប់" នាងលឺខ្ញុំហៅនាងដែលទេ ? " ថេយ៉ុងគំហក
" នាងគ្មានសិទ្ធមកធ្វើកន្តោះកន្តើយដាក់ខ្ញុំបែបនេះឡើយ "
" លោកម្ចាស់ត្រូវការអី ? យកកាំភ្លើងបាញ់ខ្ញុំមកអោយចប់រឿង "
" កុំឈរស្ងៀមក្រែងលោកម្ចាស់ចង់បានបែបនោះ ឆាប់ធ្វើមក "
ឡរ៉ាឆក់កាំភ្លើងពីចង្កេះរបស់ថេយ៉ុង នាងយកកាំភ្លើងមួយដើមនោះដាក់ក្នុងដៃថេយ៉ុងហើយក៏លើកតម្រង់មកភ្ជង់ចំកណ្តាលក្បាលនាងតែម្តង ស្លាប់ក៏ស្លាប់ចុះបើរស់ចាប់ទុកថាអាយុជីវិតនាងថ្លៃ យ៉ាងណាខ្សែរជីវិតជនបង្កប់ដូចជានាងក៏ស្លាប់រស់ស្មើរគ្នាបែបនេះឯង ...។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន