សម្លេងចម្រៀងបន្លឺតិចៗ ចេញពីកាសពណ៍ស៎ ជាបទបែបមានភ្លេងស្រាល លេងពីហ្គីតា និងព្យាណូ មានសម្លេងហាក់ដូចទឹកភ្លៀងធ្លាក់ថែមមកទៀត ចំណែក ទឹកដមសម្លេងអ្នកច្រៀងក៏ស្រទន់ ផ្អែម ល្បួងចិត្តអ្នកស្ដាប់ អោយបន្ដែតអារម្មណ៍តាមអន្ដន័យបទភ្លេង និងធ្វើអោយរំជួលចិត្តខ្លះៗ ពេលស្ដាប់ដល់ឃ្លាចំស្ថានភាពកំពុងកើតឡើងលើខ្លួន។
ថេហ្យុងញញឹមខ្សោះតិចៗ ភ្នែករំពៃមើលទៅផ្លូវថ្នល់ ខណះដែលដៃកាន់ចង្កូតឡាន តែចិត្តអារម្មណ៍ហោះហើរចេញពីខ្លួន។
<<អនាគតឬ ហុឺស 1 ខែដូក្រុមហ៑ុនដល់ទៅ5កន្លែង អនាគតគង់វង្សស្លាប់ហើយ ស៊ីអំបិលទៅ បើតែអញ្ចឹងៗនោះ>>ភ្នែកនៅតែមើលទៅមុខជានិច្ច តែនៅគែមមាត់មានស្នាមញញឹម តែជាស្នាមញញឹមកើតទុក្ខនិងសើចចម្អកខ្លួនអែង ។
គេចូលធ្វើការនៅក្រុមហ៑ុន2ឆ្នាំហើយ ក្រោយពេលរៀនចប់សព្វគ្រប់ ល្មមអាចយល់ដឹងបាន។ ពេលធ្វើការដំបូងក៏មានតែចៅហ្វាយសរសើរមិនដាច់ពីមាត់ លើកអោយធ្វើនេះអោយធ្វើនោះ ខែខ្លះក៏អោយលុយថែម ធ្វើតាំងពីបុគ្គលិកតូចតាច រហូតឡើងដល់លេខារបស់ប្រធានក្រុមហ៑ុន។ តែមិនដឹងកើតស្អីសុខៗ ក៏មកប្រាប់ថាបំឈប់ការងារ ដោយគ្មានហេតុផល ។ នៅពេលទៅរកដាក់ពាក្យធ្វើការនៅកន្លែងផ្សេងទៀត ចូលធ្វើការបានមិនដល់1អាទិត្យស្រួលផង ក្រុមហ៑ុនក៏បិទផ្លាកបាត់ ហើយទៅដាក់អាផ្សេងទៀត ខ្លះក៏ថាមិនទទួល ខ្លះទៀតធ្វើបាន2_3ថ្ងៃត្រូវគេដេញចេញដដែល។ ហើយអីឡូវនេះក៏កំពុងតែដឹកអីវ៉ានឯកសាខ្លួនទៅផ្ទះវិញទៀតផង ព្រោះត្រូវគេដេញចេញជាប្រាកដ គិតៗទៅជីវីតវាតែបែបនិង។
ថេហ្យុងធ្វើមុខជូក្រុញ ភ្លាមនោះក៏នឹកដល់កាហ្វេជាកណ្យាឌមិត្តរបស់គេ បើពេលស្រេស្ដបែបនេះបានវាផឹក ប្រហែលល្អជាង អង្គុយលេបទឹកមាត់ សាបល្វៀស ជាងដែល។
ឡានពណ៍ខ្មៅ បន្ថយល្បឿន បន្ទាប់មកក៏វៃសុីញ៉ូ កាត់ឆ្លងផ្លូវ បើកអៀបកៀន ឈប់នៅបង្ឈៀងហាងកាហ្វេ។
ថេហ្យុងមើលមុខមាត់ខ្លួនអែង តាមកញ្ចក់ឡាន ឃើញថាគ្មានអ្វីគួរអោយទើសទាស់ ស្អាតបាតអស់ហើយ ទើបដោះខ្សែរក្រវ៉ាត់ ចុះពីលើឡាន ដើរចូលក្នុងហាងកាហ្វេ។
YOU ARE READING
ល្បិចស្នេហ៍លោកCEO(ចប់)
Fanfictionគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។