ភាគទី4:តោះចូលក្នុងបន្ទប់ ហាន់នី!!

5.8K 331 2
                                    

ទីង!!

ជណ្ដើរយន្ដបើកឡើងនៅពេលដល់ជាន់ដែលត្រូវចុចកំណត់វា។ ថេហ្យុងដើរចេញពីជណ្ដើរយន្ដ កាច់ទៅខាងស្ដាំ បន្ទាប់មកក៏ដើរទៅត្រង់ផ្លូវ។

រាងតូចបើកភ្នែកធំៗ មើលកាលរញ៉េរញ៉ៃខាងមុខ តុធ្វើការខ្លួនកំពុងតែត្រូវគេរ៑ុបអូស ចិត្តញ័ររញ្ជួយ អារម្មណ៍ភ័យខ្លាចកើតឡើង ខ្លាចថាត្រូវគេដេញចេញដូចក្រុមហ៑ុនមុនៗទៀត។

ថេហ្យុងដើរញាប់ជើងដូចរត់ សំដៅទៅជុងហ្គុក ដែលកំពុងបញ្ជាកូនចៅអោយលើកតុ លើកអីវ៉ាន់ ស្រែកកោកកាក ផ្អើលគេផ្អើលអែង មុខឡើងខ្មៅ ចងចិញ្ចើមជាប់គ្នា បណ្ដារបុគ្គិលប្រុសក៏អោនមុខជ្រុប ធ្វើការញាប់ដៃញាប់ជើងជាងមុន និងអាលដើរចេញពីកន្លែងក្ដៅឃូឃៅនេះ។

<<លោកធ្វើអ្វីនិង>>ថេហ្យុងសួរសំឡេងខ្លាំង តឹងសរសៃក៏ ក្ដាប់ដៃណែន ពេលជុងហ្គុកចងចិញ្ចើម ជ្រឹមភ្នែកតូចដាក់ រឹតតែធ្វើអោយខឹងជ្រួលជ្រើម។

<<ក្រែងមានភ្នែកគ្រប់ទាំងពីមើលឃើញ ហើយមិនអញ្ចឹង>>

<<លោកដេញខ្ញុំចេញ?>>ថេហ្យុងធ្វើមុខអស់សង្ឃឹម ខ្សែសំឡេងស្រុតចុះដូចខ្យល់បក់ ជុងហ្គុកញញឹមចុងមាត់ អាការះអ្នកចំពោះគេចូលចិត្តជាខ្លាំង។

<<យើងជាប្រធានចង់ដេញឬមិនដេញក៏បាន ស្រេចលើការសម្រេចចិត្ត>>

<<តែខ្ញុំទើបចូលធ្វើការដំបូង លោកគួរតែអោយខ្ញុំធ្វើការបើកលុយបាន1ខែសិន អោយសមសមាមាត្រនិងការខូចឈ្មោះការងារខ្ញុំ>>រាងតូចស្រែកតវ៉ា សម្លក់មុខរាងក្រាស់ចំៗ មិនខ្លាចកោតក្រែង កិតិ្តយសជាប្រធានធំសូម្បីតែបន្ដិច សំខាន់ត្រូវទាញទារ ហើយម្យ៉ាងទៀតអាពេលទទួលនិងមិនគិតផង ដាក់អោយគ្នាជាប់ស្រួលៗ ហើយពេលនេះមករកដេញចេញធ្វើព្រងើយ វាមិនសម។

<<ថី?ធ្វើការមិនទាន់បានបន្ដិចផង មកទារកលុយ>>គេនិយាយ ញញឹមចុងមាត់ គួរខ្នាញ់ ហើយអោនមុខចុះ ចំកោងខ្នង ដាក់មុខជិតមុខរាងតូច<<តែបើឃ្លានលុយណាស់ ចូលក្នុងបន្ទប់ ចាំយើងអោយធីប>>សម្លេងគេស្កកៗ កម្ដៅដង្ហើមក្ដៅភាយចេញមកប៉ះនិងកញ្ចឹងក៎ស៎ ធ្វើអោយព្រឺរោម ក្លិនខ្លួនបុរសក្រអូប គួរអោយចាប់ចិត្ត។ ជុងហ្គុកញញឹម ឆៀសទៅខាំទងត្រចៀក ធ្វើអោយថេហ្យុងភ្ញាក់ព្រឺត ពីពំនូកភ្លើងរោលរាល។

ល្បិចស្នេហ៍លោកCEO(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ