ភាគទី27:ថេហ្យុង!!!!

2.9K 169 0
                                    

ជុងហ្គុកញាំបាយបណ្ដើរ សម្លឹងមុខថេហ្យុងបណ្ដើរ ដែលហេតុធ្វើអោយថេហ្យុងសម្លក់មុខវិញ ក្រលែតៗ សង្ស័យតែត្រូវមួយដបទឹកមិញមិនទាន់អស់ចិត្តទេដឹង។
<<មើលអី>>
<<មើលមិនបាន?>>
ថេហ្យុងជ្រឹមភ្នែក ក្នុងចិត្តកំពុងគ្រឺតប្រុសសម្អុយនេះ ខ្លាំងពេញទីហើយ ពិនឌឺនោះពិន។
<<ញាំតែបាយទៅ ប្រយ៉ាត់ឈ្លក់ងាប់>>
<<ញាំបណ្ដើរមើលមុខអូនបណ្ដើរ ទើបបាយវាផ្អែម>>
ទ្រលាន់មែនទែន!!!!
<<ធ្វើមើលតែបាយចត់ដូចផ្លែខ្វិត>>
ជុងហ្គុកញាក់ស្មា មិនខ្ចីតប រួចដួសបាយដាក់ចូលមាត់ មិនទាន់និងបានជំពារផង សម្លេងទូរស័ព្ទរោទិ៍ឡើង នៅក្បែរដៃ ទើបគេទម្លាប់ស្លាបព្រាចុះ លើកទឹកផឹក រួចហើយបានលើកទូស័ព្ទមកផ្អឹបនិងត្រចៀក។
<<អាឡូ>>
<<.....>>
<<ហុឹម>>
<<.....>>
<<ប្រញាប់មែនទេ?>>ជុងហ្គុកសួរអ្នកនៅក្នុងទូស័ព្ទ ភ្នែកសម្លឹងមើលទៅថេហ្យុង ដូចការនិយាយនិង ពាក់ព័ន្ធនិងថេងនិងដែលអញ្ចឹង។
<<យើងនិងចុះពីលើកប៉ាល់បន្ដិចទៀតនេះ>>
<<.....>>
<<អូខេ ពេលយើងទៅដល់ អ្វីៗត្រូវតែរួចទាំងអស់>>
<<....>>
<<បានហើយ>>ជុងហ្គុកនិយាយហើយ ក៏ដាក់ទូរស័ព្ទចុះនៅក្បែរដៃដដែល និងមានសំណួរហោះមកភ្លាម។
<<មានរឿងអី?>>
<<ក្រុមហ៊ុនមានបញ្ហា ប្រញាប់ដោះស្រាយជាបន្ទាន់>>ជុងហ្គុកឆ្លើយ ឈ្លីក្បាលខ្លួនអែងតិចៗ អោយថេហ្យុងកើតចិត្តអាណិត ងើបមកឈ្លីក្បាលអោយ។
<<យើងទៅអីឡូវនេះមែនទេ>>
<<មែនហើយ ចាំយូមិនបានទេ>>
<<ធ្វើម៉េចទៅ កប៉ាល់នេះធំប្រើពេលយូទើបអាចទៅដល់>>ថេហ្យុងឈប់ឈ្លី បើទោះជាបញ្ជាអោយគេឈប់ចត ក៏វាមិនងាយ ព្រោះពេលនេះមើលកោះត្រើយមិនឃើញ នៅកណ្ដាលផ្ទៃធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក កប៉ាល់ធំវាងើៗ ទម្រាំតែដល់ច្រាំងប្រើពេលមិនចេះតិច។
<<បន្ដិចទៀត និងមានអ្នកមកយក>>

ល្បិចស្នេហ៍លោកCEO(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin