ភាគទី19:ដំណឹងចោបានបែកផ្សាយ

3.6K 216 0
                                    

ជុងហ្គុកដើរចូលផ្ទះបាយ ហើយងាកឆ្វេងងាកស្ដាំ គិតមើលថាធ្វើអ្វីអោយថេហ្យុង និងពេលគិតឃើញហើយ ក៏បើកទូរទឹកកក យកសាច់មាន់មកកាប់ជាដុំៗ បន្ទាប់មកក៏បើកទូរទឹកកកម្ដងទៀត យកគ្រឿងទេស ចេញមកក្រៅ។
គេយកអៀមមកពាក់និងខ្លួន ហើយបើកហ្គ័ស ធ្វើស៑ុបសាច់មាន់ផ្សិតខ្មៅ ទោះជាមិនសូវស្ទាត់ តែអាចយកជាការបាន។
គេធ្វើដោយយកចិត្តទុកដាក់ និងពេលធ្វើរួចរាល់ ក៏ដោះអៀមចេញ ជូតញើសដែលហូរជោគជើងសក់  រួចហើយក៏លើកទៅក្នុងបន្ទប់ អោយថេហ្យុងញាំ ពៅកម្លាំងអោយខ្លាំងៗ កុំអោយតែគេធ្វើតិចៗសោះ ដកខ្យល់ដង្ហក់ដែល។
គេទុកស៑ុបនឹងតុក្បែរគ្រែ បែរខ្លួន សម្លឹងមើលថេហ្យុង ដែលដេកបែរខ្នងដាក់ គ្របភួយស្មើរក៎ ទំនងជាដេកលក់ស្រួល។
<<ហាន់នី...>>ជុងហ្គុកហៅ និងឡើងទៅលើគ្រែ ដាក់ខ្លួនអង្គុយ ដៃវែកសក់ថេហ្យុងឡើងអោយផុតពីចិញ្ចើម។
<<ហុឹម...>>ថេហ្យុងក្រហឹមនៅដើមក៎ បម្រាស់ខ្លួនដេកផ្ងារ វាសដៃជុងហ្គុកចេញ កុំអោយរំខានការដេក។
<<ក្រោកមកញាំស៑ុប>>គេដាស់ម្ដងទៀត យកដៃចង្អុលសង្កត់លើច្រមុះ ថេហ្យុង គូសវាសចុះឡើង។
<<មើស...>>ថេហ្យុងបើកភ្នែក ជ្រួញមុខដាក់ ចាប់ដៃជុងហ្គុកចេញ អាមនុស្សកំពុងដេកលក់ស្រួលហើយ មកដាស់បែបនិង អ្នកណាមិនខឹង មិនមួម៉ៅ។
<<បងធ្វើស៑ុបឆ្អិនហើយ ងើបមកញាំមក>>
<<មិនញាំទេ>>ថេហ្យុងក្រវីក្បាល មុខឡើងក្រមូវ។
<<អៅ..ចុះថាឃ្លាន ប្រើអោយបងទៅធ្វើអីអោយញាំមិនអញ្ចឹង>>ជុងហ្គុកលើកចិញ្ចើម នឹកឃើញថារអ៑ូឃ្លាន ទើបទៅធ្វើអីអោយញាំ ហើយអីឡូវបែរជាមិនព្រមញាំ ថែមទាំងក្រមីក្រមូវ មុខក្រទ្រក់ក្រទ្រីងដាក់គេថែមទៀត។
<<អីឡូវលែងឃ្លានហើយ>>
<<ងើបមកញាំសិន អត់មានថាNOជាមួយបងទេ>>ជុងហ្គុកនិយាយ ចាប់ត្រកងខ្លួនថេហ្យុងអោយក្រោក តែថេហ្យុងបែរជាធ្វើខ្លួនទន់ល្វិកល្វក់ ដូចពោះថ្លាន់ គ្មានឆ្អឹងទៅវិញ។
<<ថេហ្យុង...>>ជុងហ្គុកចងចិញ្ចើមដាក់ រាងក្ដៅក្រហាយបន្ដិច ពេលលើកបម្រើដល់លើគ្រែហើយ នៅតែមិនព្រមទៀត លើកទីមួយក្នុងជីវិតគេហើយ។
<<ប្រាប់ថាមិនញាំ>>
<<ត្រូវតែញាំ>>
<<អ៑ូយ ចេញមើស...>>ថេហ្យុងមុខជូ ច្រានជុងហ្គុកចេញ ហើយងើបអង្គុយត្រង់ខ្លួន ដោយខ្លួនអែង<<ចង់ទៅផ្ទះ...>>
<<ញាំស៑ុបសិន ចាំទៅ>>
<<អត់ទេ ចង់ទៅផ្ទះ>>ថេហ្យុងពេបមាត់ មុខឡើងស្មុលព្រោះទើបក្រោកពីដេក សក់ក្បាលឡើងគន្រើង។
<<ដើររួចដែលអត់និង>>
ថេហ្យុងសម្លក់មុខ ហើយវៃដើមដៃ ជុងហ្គុកមួយដៃ។
<<និយាយស្អីឆ្គួតៗ>>
<<ហុឺ..គ្រាន់តែសួរថា ដើររួចអត់ មកថាបងឆ្គួត អត់យល់មែននិងហាស>>
<<យកក្រមាអោយបន្ដិច>>ថេហ្យុងមិនឆ្លើយ ហើយឆ្លៀតប្រើជុងហ្គុកទៀត ព្រោះដោយសារទើបបញ្ចប់សង្រ្គាមលើគ្រែរួច ទើបមិនចង់ដើរ មិនធ្វើអ្វីទាំងអស់។
ជុងហ្គុកអេះក្បាល ក្រោកដើរទៅបើកទូយកកន្សែង ហើយបោះអោយថេហ្យុង។
<<អរគុណ>>ថេហ្យុងយកកន្សែង ហើយយកមករុំចង្កេះ វាចុះពីគ្រែ មើលទៅដូចទ្រង់វេទនាខ្លាំង។
<<ដើរមិនរួចហើយ នៅធ្វើខ្លួនអ្នកខ្លាំងទៀត>>ជុងហ្គុកថាអោយ។
<<បើថាមិនជួយទេ កុំមកថា>>
<<ស្អីទេនេះ កាចមើលតែមាន់ច្រាស>>ជុងហ្គុកលើកចិញ្ចើម ធម្មតាថេហ្យុងសុភាពណាស់ តែថ្ងៃនេះកាចខុសចម្លែក ទើបអត់និងឆ្ងល់មិនបាន គិតមើលទៅមើល គ្រាន់តែដាស់អោយក្រោកក៏ខឹង និយាយលេងក៏ខឹង ខឹងៗៗ មើលតែមាន់កាងកូនមែននិងអែង។
ថេហ្យុងសម្លក់មុខ រួចស្រវាយកខ្នើយ ទៅគប់លើខ្លួនជុងហ្គុក មួយទំហឹងដៃ។
<<ស្អីទៀតហើយ>>
<<យូៗទៅ ភ្លើណាស់>>
<<ហ៎ហឹម..>>គេចំហរមាត់ នឹកស្មានមិនដល់ បន់ស្រន់កុំអោយថេហ្យុងកាត់ចរឹកដូចជីមីនប្រពន្ធសូហ្គា បើអញ្ចឹងមែន គេសុំសំពះនិយាយតាមត្រង់។
<<កុំមកតាប៉ែ... ខោអាវដែលលោកដោះចោលមុននោះ  ទៅយកមកវិញ ខ្ញុំចង់ទៅផ្ទះ>>ថេហ្យុងឈរចំកោងខ្នង ទប់ដៃនិងគ្រែ បើប្រលែងដឹងតែដួសព្រូសហើយ។
ជុងហ្គុកដកដង្ហើមធំ មិនប្រកែកតវ៉ា ខ្លួនអ្នកប្រព្រឹត្ត ខ្លួនអ្នកដោះស្រាយ អើ...ទៅវិញទៅមកវាន់ក៎តែខ្លួនអែង..សាំកាហេ༎ຶ‿༎ຶ
គេដើរទៅរើសខោអាវ ដែលរាយប៉ាយពេញការ៉ូ ក្នុងបន្ទប់ទទួលភ្លៀវ ដែលមុននោះ បានបង្កើតសង្រ្គាមលើសាឡុងមួយក្ដាធំ ជាមួយថេហ្យុង។
គេអោបខោអាវទាំងអស់ យកទៅដាក់កន្រ្ដក ហើយដើរចូលបន្ទប់ខោអាវ រកមើលខោអាវខ្លួនមួយណាដែលតូចជាងគេ មកត្រៀមអោយថេហ្យុង ដែលកំពុងតែងូតទឹក។
ចំណាយពេលមួយសន្ទុះ ថេហ្យុងក៏ចេញមកវិញ ជាមួយនិងកន្សែងរុំចង្កេះ ហើយពេលជុងហ្គុកឲខោអាវ ក៏ជ្រួញចិញ្ចើមដាក់។
<<យកទៅផ្លាស់ទៅ>>
<<របស់លោក?>>
<<ហុឹម>>
<<ចុះឯណាខោអាវខ្ញុំ>>
<<នៅកន្ដ្រក ទុកអោយគេបោក>>
<<មិនបាច់ទេ ខ្ញុំស្លៀកខោអាវខ្ញុំ ទៅយកមកវិញមក>>
<<អានិងវាប្រលាក់ ស្លៀកខោអាវបងសិនទៅ>>
<<អត់ទេ..មិនចង់ពាក់..អោយលឿនមក ចង់ទៅផ្ទះ>>ថេហ្យុងមុខក្រមូវ ថ្ងៃនេះខ្លួនក៏មិនដឹងកើតអីដែល ចេះតែមានអារម្មណ៍ថាមួម៉ៅ ធុញទ្រាំ យ៉ាងមិចក៏មិនដឹង។
<<នៅទីនេះសិនទៅ>>
<<ប្រាប់ថាចង់ទៅផ្ទះ>>ថេហ្យុងដំឡើងសម្លេង ច្រត់ចង្កេះ ឡើងកាច ទើបជុងហ្គុកសម្លឹងមុខ ញាក់ស្មាមិនយល់ពីថេហ្យុងសូម្បីតែបន្ដិច។
<<មាសស្នេហ៍កើតអី...>>គេដើរចូលទៅជិត និយាយសម្លេងផ្អែម។
<<ចេញមើល ធុញណាស់>>
<<កើតអី?>>
<<ទេ..>>
<<ហើយមិចបានគម្រោះគម្រើយម្ល៉េះ>>
<<មិនដឹង.. >>
<<ហុឺយ...ចង់ទៅផ្ទះមែនទេ>>ជុងហ្គុកឈ្លីសក់ក្បាល ហើយសួរ កាពិតទៅគេមិនទាន់ចង់អោយទៅ ចង់អោយនៅជាមួយគេ តែថេហ្យុងរឹងចចេស ហើយគេមិនដឹងថាកើតអី ទើបបណ្ដោយតាមនិងទៅ ព្រោះគេមិនមែនជាមនុស្សចេះលួងទេ។
<<ហុឹម..> ថេហ្យុងងក់ក្បាល ជុងហ្គុកក៏ដើរទៅយកខោអាវថេហ្យុងមកវិញ រួចហុចអោយ ថេហ្យុងក៏ទទួលយក ដើរចូលបន្ទុកទឹក ផ្លាស់ខោអាវ។

ល្បិចស្នេហ៍លោកCEO(ចប់)Donde viven las historias. Descúbrelo ahora