ភាគទី20:មេបោក

3.2K 203 0
                                    

ក្រោយពីស្ដាប់អ្នកម៉ាក់ និយាយពីរឿងអនាគតរួចរាល់ហើយ ជុងហ្គុកក៏ឡើងមកបន្ទប់ខ្លួន ដើរហួសទៅរានហាល មើលទេសភាពខាងក្រៅ ព្រោះពេលនេះគេស្មុកខ្លាំង គិតអីមិនចេញសោះ។
<<ថេហ្យុងអាចមានកូនមែនហេស?>>គេសួរខ្លួនអែង ខួក្បាលលោតជាសញ្ញារសួ បើដូចអ្នកស្រីសារ៉ានិយាយមែន បែបនិងក៏ល្អ ទាល់ត្រង់ថាខ្លាចថេហ្យុងមិនព្រមជាមួយគេតែប៉ុណ្ណឹង។
ប៉ុន្តែបើគិតសព្វៗទៅ បើដល់ថ្នាក់លោកគីមមកដល់ផ្ទះទៅហើយ គាត់ប្រាកដជាបើកផ្លូវ អោយហើយ មិនអញ្ចឹងមិនមែនគាត់ មិនមកនិយាយប្រាប់ខាងគ្រួសារគេទេ។
<<ហុឹម...>>ជុងហ្គុកដកដង្ហើមធំ ញីសក់ក្បាលអោយខូចម៉ាកខូចភ្លី មុខឡើងខ្មៅ នៅពេលគិតច្រើនពេក។ គេគិតហើយគិតទៀត នៅតែគិតមិនចេញ គិតទៅស្នេហាប្រើតាមខួក្បាលមិនបាន ប្រហែលជាដើរតាមផ្លូវបេះដូង បានកើត។ គេឈរសម្រាកនៅទីនោះ មួយសន្ទុះធំ ល្បាក់មេឃចូលងងឹត ទើបដើរចូលទៅក្នុងវិញ ទាញកន្សែង ចូលទៅសម្អាតខ្លួនប្រាណ។
ទឹកត្រជាក់ ស្រោចស្របលើខ្លួនប្រាណ សុតតែសាច់ដុំ លំហូរចុះកាត់ចុះមកក្រោម ត្រជាក់ស្រេប តែគេគ្មានអារម្មណ៍ថាធូរស្រាលដដែល។
គេក្រវីក្បាល បិទទឹកផ្កាឈូក ជូតក្រលាស់សក់ទៅក្រោយ រួចឈោងដៃយកកន្សែងមករុំនិងចង្កេះ ប្របេះៗ ដើរចេះទៅវិញ បើកយកខោអាវដេកយប់ មកស្លៀក។ ជុងហ្គុកសម្លឹងទៅនាឡិការ ដែលដើរត្រឹតៗឥតឈប់ឈរ នៅនិងជញ្ជាំង ឃើញថាម៉ោង7:48ហើយ ទើបដើរទៅអង្គុយនិងគ្រែ។
<<គិតយ៉ាងមិចទេនែក>>ដល់ពេលកើតរឿងមែនទែនទៅបែជាធ្វើអ្វី គិតអ្វីមិនចេញ អាពេលមិនទាន់កើតរឿងនោះ និយាយពីថាខួក្បាលដើរដូចគេរត់ ទៅហើយស្រូ...ហឹម..អីឡូវគាំងដូចជាប់ឌីស។
ជុងហ្គុកដេកសម្លឹងមើលពិដានពណ៍ស៎ គងថ្ងាសមើលទៅដូចទ្រង់ពិបាកចិត្តខ្លាំង ទាំងដែលរឿងវាមិនទាំងពិបាកបន្ដិចផង បើសិនជាគ្រាន់តែទទួលខុសត្រូវ។
វេលាកន្លងទៅជារឿយៗ ហើយពេលនេះឈានដល់ម៉ោង12យប់ ជិតឈានដល់ថ្ងៃថ្មី តែជុងហ្គុកនៅតែដេកមិនលក់ ភ្នែកបិទមិនជិត ចិត្តខ្វល់ខ្វាតឥតល្ហែរ។
<<កម្មស្អីក៏កម្មម្ល៉េះ>>គេរអ៑ូ ស្ទុះក្រោកចេញពីគ្រែ ដល់ដំណាក់កាលនេះទៅហើយ បើវាខុសទៅហើយអោយវាខុសថែមទៀតចុះ។ ជុងហ្គុកដើរទៅបើកថបតុ ស្រវ៉ាយកសោឡាន និងកាបូបលុយជាមួយទូស័ព្ទ បន្ទាប់មកក៏ដើររហ័សរហួន ចេញពីបន្ទប់ ដើរដូចរត់ ចុះទៅជាន់ក្រោម និងដើរចូលរោងឡានបើកចេញទៅយ៉ាងលឿន។
<<ទៅធ្វើស្អីទៀតហើយ>>អ្នកស្រីសារ៉ា ក្រវីក្បាល អើតមើលភ្លើងឡានជុងហ្គុក ដែលបើកចេញទៅ។ គាត់ភ្ញាក់និងកាលសម្លេងជុងហ្គុកដើរ ហើយដាស់ប្ដីអោយងើបមកជាមួយ អុតតាមមើលសម្មភាពជុងហ្គុករហូត។
<<ហ៑ូយ..ដែលវាទៅណាទេ ក្រៅពីផ្ទះកូនកំលោះគេ>>លោកចន ដើរមកពីក្រោយ និយាយ ដៅបានដល់ចិត្តកូនប្រុស។
<<ប្រាប់ស្អីមិនដែលស្ដាប់ទេ>>
<<អោយវាដឹងប្រឹងទៅ កុំខ្វល់>>
<<ហុឹម...>>អ្នកស្រី ហួសចិត្តនិងកូនប្រុស។

ល្បិចស្នេហ៍លោកCEO(ចប់)Where stories live. Discover now