ភាគទី7:រឿងអតីត

5.3K 313 3
                                    

ពន្លឺព្រះអាទិត្យចាំងចូលចង្អុលបង្អួត ធ្វើអោយអ្នកដេកលើគ្រែភ្ញាក់ ប្រែខ្លួនដេកផ្អៀង លើកភួយគ្របជិតក្បាល មិនទាន់ចង់ក្រោកព្រោះទើបតែដេកលក់នៅម៉ោង5ហើយ។

<<ចាំទៅយកដល់ផ្ទះ...>>ពាក្យមួយឃ្លា រំពងឮនៅខួក្បាលគេ ទើបស្ទុះងើប បើកភ្នែកមមីល មុខក្រមើម  តែនៅមានភាពសង្ហារ។

ជុងហ្គុកសម្លឹងមើលនាឡិការ ត្រនិចវាចង្អុលទៅ7:13នាទី អោយគេភ្ញាក់ផ្អើល ហើយទម្លាក់ជើងចុះពីលើគ្រែ រត់ចូលបន្ទុកទឹកជាបន្ទាន់ ទាំងខ្លួនននោលគោក។

គេងូតយកៗ អោយតែសើមខ្លួន ទាញកន្សែងមករុំប្របេះៗនិងចង្កេះ ដើរចេញទៅក្រៅ បើកទូខោអាវពាក់ មិនបានខ្វល់ច្រើនថាវាសមឬមិនសម សំខាន់ស្រវ៉ាពាក់អោយតែរួចរាល់សិន។

គេធ្វើលឿនញាប់ដៃញាប់ជើង សិតសក់ធ្វើម៉ូតហើយ មើលទៅនាឡិកាម្ដងទៀត ឃើញម៉ោង7;23នាទីទៅហើយ។

<<ស្លាប់មិនខានទេ អាហ្គុកអើយ...>>គេត្អូញត្អែរ ចេញពីបន្ទុប់ ចុះជណ្ដើរញាប់ជើងស្អេក ដើរដូចរត់ ធ្វើអោយលោកចន និងអ្នកស្រីសារ៉ា ដែលអង្គុយនៅបន្ទុប់ទទួលភ្ញៀវ មើលដោយឆ្ងល់ ចង់ដឹងថាកូនប្រុសទៅណាមិចក៏ប៉ុបប៉ាប់ប្រញាប់បែបនេះ។ កាលចោលួចចូលក្នុងក្រុមលួចលុយ មិនឃើញប្រញាប់ដល់ប៉ុណ្ណឹងផង ធ្វើរឹកកាទើមិនខ្វល់ ហើយចុះនេះស្អីគេ?

ជុងហ្គុកឡើងឡាន បត់ខ្វោក ចេញពីផ្ទះ ល្បឿនលឿនហួសកម្រិត តែគេមិនខ្វល់ ពាក្យសំដីកូនប្រុសសំខាន់ជាង យប់មិញនិយាយថា ទៅយកថេហ្យុងដល់ផ្ទះ ថែមទាំងមិនអោយគេជិះតាក់សុីទៅក្រុមហ៑ុន ថ្មើនេះប្រហែលឈរចាំគេរោយជើងហើយទេដឹង នេះហើយគេខ្វល់ខ្លាំង ខ្លាចបាក់មុខនិយាយយកជាការមិនបាន។

ងឺត!!!

គេចាប់ហ្វា្រងឡាន ទាំងគំហុក ហុយដីត្រឡោម សម្លឹងមើលទៅក្នុងផ្ទះលោកគីម មិនឃើញស្រមោលរាងតូចនៅ។

មនុស្សក្នុងផ្ទះ លោកគីម អើតក្បាលតាមបង្អួត រួចហើយ រត់ចេញមកក្រៅ បើកទ្វាបន្ដិច នាំខ្លួនចេញក្រៅរបង មកឈរក្បែរឡានអ្នកកំលោះ។

<<មានការអី លោក?>>អ្នកបម្រើស្រីនិយាយ ជុងហ្គុកក៏មិនបាច់ឆ្ងល់ថាជាអ្នកណា ព្រោះសម្លៀកបំពាក់អ្នកបម្រើជាប់និងខ្លួន។

ល្បិចស្នេហ៍លោកCEO(ចប់)Donde viven las historias. Descúbrelo ahora