ក្រោយពេលបង្រាបថេហ្យុងអស់ជាច្រើនម៉ោង(18+)ហើយ ជុងហ្គុកក៏ដាក់ខ្លួនដេកក្បែរ ទាញអ្នកដែលដេកបែរខ្នងដាក់គេ មកអោបជាប់ដើមទ្រូងកក់ក្ដៅ។
<<បងសុំទោស ដែលបងកុហកអូន>>ជុងហ្គុកនិយាយខ្សិបៗ នៅក្បឺរត្រចៀកថេហ្យុង អារម្មណ៍ដឹងខុសវាចេះតែមាន ប៉ុន្តែចង់អោយមនុស្សដែលយើងស្រឡាញ់យល់ខ្លះផង។
<<.....លោកមិនបាច់មកសុំទោសទេ>>ថេហ្យុងតបវិញ សម្លេងក្ងួរៗ ស្ដាប់សឹងមិនចង់បាន។
<<ថេ...ស្ដាប់ផងទៅបានទេ ធ្វើបែបនេះវាមិនល្អ ឈឺសងខាង អូនគិតថាវាប្រសើរមែនទេ>>ជុងហ្គុកចាប់ថេហ្យុងអោយដេកផ្ងារ ហើយគេងើបច្រត់ដៃ ចាប់មុខថេហ្យុងអោយមើលមកគេ។
<<ចុះអោយស្ដាប់ពាក្យលោកបោកប្រាស់មែនទេ ដឹងទេ ពេលឃើញលោកត្រូវគេបាញ់ខ្ញុំភ័យប៉ុណ្ណា ហើយពេលគេក្លែងធ្វើចាប់យកទៅលក់វាភ័យប៉ុណ្ណា ខ្វល់ គិត បារម្ភពីលោកយ៉ាងណា លោកវិញ លោកបែរជាប្រងើយ ដាក់ផែនការឆ្គួតៗនេះឡើងមក ខ្ញុំសួរថាធ្វើបែបនេះវាត្រូវណាស់មែន សប្បាយណាស់មែនទេ ពេលលេងសើចអារម្មណ៍គេបែបនេះ?>>ថេហ្យុងក្រោកអង្គុយ ស្រែកដាក់មុខគេ ទាំងយំ ខ្លួនឈឺចាប់យ៉ាងណា គេក៏មិនដឹង យល់តែម្យ៉ាងគឺរៀបការ ហើយអារឿងរៀបការនិងនិយាយសុំដដែលៗ ខ្លាចរត់ចោលឬយ៉ាងមិច បានជារហន់ម្ល៉េះ។
<<បងសុំទោស បងដឹងថាបងខុស ពៅព្រលឹង>>
ជុងហ្គុកធ្វើមុខកម្សត់ដាក់ ព្រមទាំងចូលទៅអោបថេហ្យុង ដើម្បីលួងលោម ដោយមុខសង្ហារជ្រួលជ្រុលនៅប្រលោះក៎ស៎ខ្ចី ប៉ុន្តែមិនបានតាំងចិត្តថាថើបឲ្យពិតប្រាកដ ព្រោះមិនចង់ឲ្យថេហ្យុងគិតថាគេល្មោកកាម។
<<បងគ្រាន់តែស្រឡាញ់អូនខ្លាំងពេក អន្ទះសាចង់រៀបការជាមួយអូនខ្លាំងពេក ទើបក្លាយទៅជារឿងបែបនេះ ប៉ុន្តែបងមិនបានតាំងចិត្តថាកុហកអូនឡើយ សុំអង្វរឈប់ខឹងបងទៅណា យ៉ាងណាប៉ារបស់អូនក៏ចូលរួមជាមួយផែនការដែល យល់ចិត្តប៉ាអូនដែលចង់បានកូនប្រសារដូចជាបងផង>>
<<ចន ជុងហ្គុក...>>
ថេហ្យុងគំហកដោយសម្លេងខ្លាំងៗ ព្រោះគេកំពុងតែលូកដៃមកអង្អែលពោះរាបស្មើររបស់ខ្លួនចុះឡើង ដោយមិនបាច់គិតច្រើន ក៏រហ័សទាញដៃគេចេញភ្លាម ព្រមទាំងខាំមាត់ដាក់ បាញ់ក្រសែភ្នែកកាចៗដាក់ទៀតផង។
<<បាទ>>តែគេឆ្លើយយ៉ាងស្រទន់ ធ្វើមុខញញឹមពព្រើម ទាំងខិល ទាំងមានមន្ដស្នេហ៍ ដែលថេហ្យុងមិនអាចគេចវេះបាន ផុតពីសម្លេងអង្វរក៏ដល់ទន់ភ្លន់របស់គេ។
<<អត់ទោសឲ្យបងផងពៅមាស>>
<<.....>>
<<ចង់ឲ្យបងធ្វើយ៉ាងណាក៏បានដែល>>
<<សំពះ>>
ឮហើយ ជុងហ្គុកក៏បើកភ្នែកក្រឡោតដាក់ ព្រោះមិនធ្លាប់សំពះអ្នកណាពីមុនមក រឹតតែមិនដែលឲ្យអោនក្បាលដាក់ ប៉ុន្តែពេលថេហ្យុងសម្លក់មុខ ទឹកមុខកាចដូចខ្លាប្រែជាឆ្មាមួយរំភេច។
<<ក៏បាន ឲ្យតែអូនឈប់ខឹង បងធ្វើបានគ្រប់យ៉ាងតាមអ្វីដែលអូនត្រូវការទៅចុះ ហាន់នី>>
និយាយហើយ ក៏ក្រោកអង្គុយ លុតជង្គង់ចុះ ហើយប្រណុំដៃឡើងក្រាបសំពះថេហ្យុង ដល់កំភួនជើង ដែលថេហ្យុងកំពុងតែដេកដណ្ដូកជើងត្រង់នៅលើគ្រែ។
ថេហ្យុងញញឹមពេញចិត្ត ពេលបានបែបនេះ ស្របពេលដែលជីមីនងើបមុខល្មម ទើបរហ័សបិទស្នាមញញឹមភ្លាម។
<<ពេញចិត្តហើយឬនៅ>>
<<ហុឹម...>>
<<បងចង់តែងរអូន 7ថ្ងៃទេ បើអូនមិនតាមលួងបងនោះ>>
គេនិយាយទាំងទឹកមុខជូផ្អូម ធ្វើឲ្យទប់សើចមិនចង់ជាប់។
<<អូនទេដែលជាអ្នកត្រូវងរបង>>
<<បងគ្រាន់តែ ប្រើពាក្យថាចង់>> គេបញ្ជាក់ភ្លាម ព្រោះខ្លាចថេហ្យុងយល់ច្រលំ។
<<Okay យល់ហើយ>>
<<ហើយក៏សូមយល់ដូចគ្នាផង ថាអូនជាប្រពន្ធបងហើយ>>
<<ខ្ញុំទុកពេលឲ្យនិយាយសាជាថ្មី ចន ជុងហ្គុក>>
ជុងហ្គុកធ្វើភ្នែកឡេមឡាម ព្រោះដឹងថាខ្លួនឯងប្រើសម្ដីធ្ងន់មិញនេះ ងាប់ហើយ...ត្រូវក្រាបសំពះប្រពន្ធដល់បាតជើងសាជាថ្មីម្ដងទៀតឬ?
<<អូនជាប្រពន្ធបងហើយ បេប៊ី>>
ម្ដងនេះ សម្លេងរឹងប្រែទៅជាស្រទន់ ស្រទន់ដល់ថ្នាក់ថេហ្យុងអត់ជ្រេញមិនបាន ប៉ុន្តែក៏មានអារម្មណ៍ថារំភើបម្យ៉ាងដែល បេះដូងកំពុងតែរីកមាឌច្បាស់ណាស់។
<<ល្អណាស់ ស្ដាប់បង្គាប់អ៊ីចឹងល្អម្យ៉ាងដែល មិនបាច់ថាឲ្យរាល់ថ្ងៃនាំតែខាតទឹកមាត់>>
<<អូនចង់ប្រដៅបងរាល់ថ្ងៃឬ អូនតូច>>
<<ស្រឡាញ់ប្រពន្ធ ត្រូវស្ដាប់បង្គាប់ប្រពន្ធ>>
<<ចុះប្រពន្ធ?>>
<<ចង់យ៉ាងមិច?ចង់ទាមទារសិទ្ធិឬ តិចថាអូនមិនបានប្រាប់>>
<<ហាសហា មិនបាច់អ៊ីចឹងក៏បាន ត្រឹមឲ្យបងជិះរាល់យប់ទៅបានហើយ>>
ថេហ្យុងមុខក្រហមងាំងពេលឮបែបនោះ ច្បាស់ណាស់ថាវាជាពាក្យបង្កប់ន័យ ដល់ស្មផកគ្រោករបស់គេ។
<<ប្រុសចម្កួត>>
<<ចម្កួតព្រោះតែស្រឡាញ់អូន>>
<<ស្អប់ណាស់>>Sorry សរសេរទុកយូចឹងហើយ ភាគខ្លះវាអាចនឹងបាត់អក្សរខ្លះៗ ដូចជាភាគចុងក្រោយនេះជាដើម🙏
ВЫ ЧИТАЕТЕ
ល្បិចស្នេហ៍លោកCEO(ចប់)
Фанфикគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។