ជុងហ្គុកបើកទ្វាចូលក្នុងបន្ទប់ គ្រប់យ៉ាងមិនបានផ្លាសប្ដូ នៅរក្សារគ្រប់ទាំងអស់ ទូខោអាវ ទូដាក់ឯកសារផ្សេងៗនៅកន្លែងដូចដើម ក្នុងបន្ទប់មានពណ៍ខ្មៅងងឹត តែមានរស្មីព្រះអាតិទ្យបំភ្លឺចូលតាមបង្អួច។
ជុងហ្គុកដើរទៅបើកវាំងន៎ន មើលទៅក្រៅបង្អួច យ៉ាងស្ងប់ស្ងាត់។ គេត្រឡប់មកវិញក្នុងគោលបំណងត្រូវការរបស់ម្យ៉ាងយកមកគ្រប់គ្រងធ្វើជាកម្មសិទ្ធរបស់ខ្លួនផ្ដាច់ការ គេគិតល្អិតល្អន់ហើយក្នុងរឿងនេះ ហើយសូមស្បត់ថានិងប្រាកដជាបានដូចបំណង ព្រោះមនុស្សដូច ចន ជុងហ្គុក មិនដែលធ្វើអ្វីភ្លាត់ទេ ទោះជាត្រូវឡើងចំណោតភ្នំផ្ទាំងធំក៏ដោយ។
<<ហុឹស.. គ្រប់យ៉ាងកំពុងតែដំណើរការហើយ មិនយូរមិនឆាប់គង់តែបានប្រាថ្នា>>គេខ្ជាក់ពាក្យចាកប្រចោលម្នាក់អែង គែមមាត់មានស្នាមញញឹមគំនួចគួរអោយខ្លាច ភ្នែកគេឡើងគឃ្លើន ត្រឹមគិតថានិងបានឡើងលើគ្រែកក់ក្ដៅរញ្ជួយអារម្មណ៍ តាមការកត់ទុក។
ជុងហ្គុកទាញបិតវាំងន៎នបិតវិញ ដើរទៅបើកទូ ជ្រើសខោអាវពាក់ បន្ទាប់មកក៏កាន់ដើរចូលបន្ទុក ងូតទឹកសម្អាតខ្លួន ប្រញាប់ទៅញាំបាយជាមួយប៉ាម៉ាក់វិញ។
ក្រោយពីងូតទឹករៀបចំខ្លួនហើយ គេក៏ចុះមកជាន់ក្រោម ដើរសំដៅទៅបន្ទប់អាហារ មានអ្នកមានគុណអង្គុយចាំ ញញឹមស្រស់ដាក់គេ។
ជុងហ្គុកទាញកៅអី ចូលអង្គុយ ហើយយកក្រណាត់ទ្រាប់លើភ្លៅ ចំណែកអ្នកស្រីក៏បញ្ជារអោយអ្នកបម្រើដួសបាយដាក់ចាន។
<<បងចាប់អោយ អូនសម្លាញ់>>លោកចន ចាប់ម្ហូបដែលចូលចិត្តដាក់ចូលក្នុងចាន បញ្ជូនស្នាមញញឹមផ្នែកល្ហែមដាក់ភរិយា។
<<អរគុណ>>អ្នកស្រីសារ៉ាញញឹម ដួលម្ហូបដាក់ចូលមាត់ ញាំបាយមានក្ដីយ៉ាងមានក្ដីសុខ។
ជុងហ្គុកញឹមៗ ពេលឃើញបែបនេះ វាមិនមែនជាការសាងរូបភាពអោយគេសប្បាយចិត្ត តែវាជាការស្រឡាញ់ដល់ស្រស់ស្អាតមួយ។ លោកចន ស្រឡាញ់ភរិយាខ្លាំងណាស់ គាត់មើលថែ យកចិត្តទុកដាក់មិនអោយចន្លោះ តាំងពីកាលទើបសេពគប់ រហូតឈានដល់សាងគ្រួសារជាមួយគ្នា គាត់ផ្អែមល្ហែម ផ្ដល់ភាពកក់ក្ដៅដល់គ្រួសារបានយ៉ាងល្អ។ ពេលទៅណាគាត់យកអ្នកស្រីតាមទៅជាមួយជានិច្ច លើកលែងតែកន្លែងដែលពិបាកស្មុគស្មាញ ទើបគាត់ទុកភរិយានៅផ្ទះ ទៅតែម្នាក់អែង និងប្រញាប់មកវិញក្រោយពេលធ្វើការឆ្លងប្រទេសមិនដល់មួយអាតិទ្យយ៉ាងយូ។ លោកចន មិនធ្លាប់មានប្រវត្តិមានឈ្មោះថាលួចលាក់មានស្រីខាងក្រៅ ហុឺហា មិនដែលអោយអ្នកស្រីហូទឹកភ្នែក ដល់ថ្នាក់ជុងហ្គុកកោតសរសើរនិងភាពស្មោះត្រង់ និងចង់បន្ដវេនពីឪពុក សាងភាពកក់ក្ដៅអោយមនុស្សជាទីស្រឡាញ់ដល់ថ្ងៃអនាគត។
KAMU SEDANG MEMBACA
ល្បិចស្នេហ៍លោកCEO(ចប់)
Fiksi Penggemarគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។