ជុងហ្គុកឆ្មួលឆ្មុលថើបពោះរាបស្មើររបស់ថេហ្យុង ដល់អស់ចិត្ត ទើបដកមុខមាត់សង្ហារចេញវិញ កែវភ្នែកមើលទៅអ្នកដែលត្រូវគេរានរាងកាយ ទន់ជើងមុខក្រហម ធ្វើអោយគេអស់សំណើចតិចៗនៅដើមក៎។
<<ញៀនដែលនិងហាស>>ជុងហ្គុកងើបមុខ និយាយបាញ់ថេហ្យុងចំៗ ចង់ថាអោយថេហ្យុងដែលញៀននិងគេផ្ដល់អោយ តែថាគេក៏មានមោតភាពលើអាបូយឡូយតូចដូចគ្នា។(ឆុយ)
ថេហ្យុងព្រិចភ្នែកញាប់ស្អេក កម្រើកអណ្ដាតសឹងតែមិនកើត ចំណែកខ្លួនរឹងខ្លួនស្ដូក ប្រកែកមិនចេញ ព្រោះវាប្រហាក់ប្រហែលនិងការពិតដែល តែមិនដល់ថ្នាក់ញៀនញ៉ាម ដល់ថ្នាក់ចាប់បង្ខំដូច អា .....
<<ស្អី>>ថេហ្យុងធ្វើជាជ្រួញចិញ្ចើម បែបមិនយល់ តែពិរុតនៅតែជុងហ្គុកចាប់បានដដែល។
<<អូហុឺស...ស្អី>>ជុងហ្គុកសើចរលាក់ខ្លួន ពេលមនុស្សធ្វើពើមិនសម។
<<ស្អីគេ...មិនដឹងពិតមែន>>ថេហ្យុងនៅតែធ្វើមិនដឹងមិនយល់ដដែល។
<<នេះបើដាក់ពាក្យចូលសម្ដែង ធ្លាក់តាំងពីវគ្គដំបូងម្ល៉េះ>>មិនមែនថាមើលងាយ តែវាជាការពិតមែន។
<<កុំពិនប្រូពេក>>ថេហ្យុងមុខក្រម៉ូវ បើដឹងថាកុហកហើយ នៅដេញជើងអោយខ្មាសទៀត សាំកាហេណាស់។
<<បើថាប្រកែកមិនឈ្នះគេក៏និយាយមក>>
<<ខ្ញុំមិនបានប្រកែក>>
<<អ៎..>>ជុងហ្គុកពេបមាត់ ងក់ក្បាល ធ្វើអោយថេហ្យុង អត់ទ្រាំនិងវៃមិនបាន ទើបវៃស្មាមួយដៃ។
<<អីគេទៀតហើយ>>ជុងហ្គុកចងចិញ្ចើមសួរ គេមិនយល់ពិតមែន ខឹងក៏វៃមិនខឹងក៏វៃ។
<<គ្មានស្អីទេ>>ថេហ្យុងសម្លក់មុខ រួចដើរក្ដុងក្ដាំងទៅអង្គុយនៅសាឡុងកៀនជញ្ជាំង។
<<ហេ...កើតអី>>ជុងហ្គុកសួរម្ដងទៀត តែមិនបានដើរទៅតាមលួងនាំបានចិត្ត។
<<....>>ថេហ្យុងដៀងភ្នែកមើលបន្ដិច រួចប្រញាប់ធ្វើធម្មតា មិនមាត់មិនក៎។
ជុងហ្គុកញាក់ស្មារ ខឹងក៏ខឹងទៅ ចាំមើលគេលួងពេលយប់ ម៉ាភ្លេតដឹងតែលែងង៎ហើយ ជឿទៅ។
ជុងហ្គុកគឺតែបែបនេះហើយ ចំពោះថេហ្យុងពេលខ្លះក៏ម្ញិកម្ញក់ ពេលខ្លះក៏ប្លែកទៅតាពាសតាដាស បែងង៉ាង និយាយពីថាសម្ដីមិនអោយធ្លាក់ ថែមទាំងពូកែប្រូទៀតអីឡូវ រឿងញោះក៏សាហាវដែល បើញោះមិនខឹង មិនឈប់ញោះ ហើយដឹងយ៉ាងមិចទេ?ថេហ្យុងខឹងហើយ ចាំតាមលួងពេលក្រោយ សប្បាយសឹងស្លាប់ ចំណេញក៏ចំណេញទៀត។ តែចំពោះអ្នកផ្សេងវិញ គេមុឺនម៉ាត់ នឹងធឹងល្អណាស់ មិនលេងសើចច្រើន និយាយម៉ាត់ណាគឺម៉ាត់ដឹង បើធ្វើអោយខឹងឬទាស់ចិត្ត ដឹងតែស្លាប់ ឬមួយក៏រស់ពិបាកជាងស្លាប់ដែល។
ВЫ ЧИТАЕТЕ
ល្បិចស្នេហ៍លោកCEO(ចប់)
Фанфикគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។