ជុងហ្គុកដើរចូលបន្ទប់វិញ ស្របពេលថេហ្យុងចេញពីបន្ទប់ទឹកល្មម ទើបគេដើរហួស ព្រោះឃើញថេហ្យុងពាក់អាវដេកយប់ រូបតុក្ដតា តែមិនដឹងជាតុក្ដតាអ្វី ព្រោះមិនដែលចាប់អារម្មណ៍រឿងអស់ទាំងនេះ ចំណែកសាច់ក្រណាត់ ជាសាច់កប្បាស ទន់រលោង តែវារាងស្ដើងបន្ដិច។
<<និយាយទូរស័ព្ទហើយមែនទេ>>ថេហ្យុងសួរ ហើយដើរទៅអង្គុយនិងតុ នៅមុខកញ្ចក់ ចាប់ម៉ាសុីនផ្លុំសក់ មកសំងួតសក់សើមទើបតែកក់ហើយមិញនេះ។
<<បាទ >>គេឆ្លើយ ទុកទូរស័ព្វនិងគ្រែ ចង់ទៅឈរផ្លុំសក់អោយរាងតូច តែមិនហ៑ាន ទើបអង្គុយកន្លែងដដែល មើលរាងតូចធ្វើរហូតដល់ធ្វើរួចរាល់។
<<ស្អែកយើងទៅជួបដៃគូក្រុមហ៑ុននៅម៉ោងប៉ុន្មាន>>ថេហ្យុងសួរទៀត កាពិតទៅថាគេជាលេខាអស់លេខក៎បាន ព្រោះមិនដឹងសូម្បីតែរឿងមួយនៃក្រុមហ៑ុន ទៅចេញចូលក្រុមហ៑ុនរាល់ថ្ងៃ ទៅតែធ្វើម្ហូបអាហារគក់ច្របាច់ មើលថែតែប្រធានម្ចាស់ក្រុមហ៑ុន ចំណែកឯកសារ មិនដែលបានប៉ះមួយបៀក តែបន្ទោសខ្លួនអែងក៏មិនត្រូវ ព្រោះជុងហ្គុកជាអ្នកហាមមិនអោយធ្វើទេតើ។
<<ម៉ោង 9ព្រឹក នៅហាងកាហ្វេ>>
<<យើងត្រូវត្រៀមអ្វីខ្លះ ស្រួលខ្ញុំចាត់ចែងទុកអោយហើយ>>
<<មិនបាច់ត្រៀមអ្វីទេ គ្រាន់តែទៅចុះកិច្ចសន្យាហើយក៏រួចរាល់ ក្រៅពីនិងទំនេរ>>ការងារតូចតាចប៉ុណ្ណឹង គេប្រើកូនចៅឬអ្នកចាត់ចែង អោយធ្វើជំនួសក៏បានដែល ប៉ុន្តែគេចង់មកសម្រាកកាយទីនេះ ធ្វើតាមសម្ដីមិត្តប្រាប់ អាយុចូលខ្ទង់លេខបីទៅហើយ គួរតែយកពេលមករកក្ដីសុខអោយខ្លួនអែងខ្លះ ទើបគេយកពេលវេលានេះ នាំថេហ្យុងមកជាមួយពីនាក់ ហើយប្រាកដណាស់ បើប្រាប់ការពិត ថេហ្យុងនិងបដិសេដមិនព្រមមកជាដាច់ខាត ទើបគេយកលេសធ្វើជាក្បាំងជំនួសដោយពាក្រថា ធ្វើការ។
<<អ៎ ស្រួលដល់ហើយ>>ថេហ្យុងងក់ក្បាល សក់ក៎ក្រវីតាមម្ចាស់ គ្រគាស់រលើបរលោង គួរចង់ស្ទាបមើល ថាទន់ដូចសរសៃសូត្រឬក៏អត់។
<<បងងូតទឹកសិន>>
<<ហ៊ឹម..>>
<<បន្ដិចទៀតមានអ្នកមករៀបចំកន្លែងញាំបាយ ចាំបើកទ្វាអោយពួកគេផង>>
<<ប៉ុន្ដែ តុបាយត្រង់នោះមានហើយតើ>>ថេហ្យុងចង្អុលទៅតុ ដែលនៅជាប់និងបង្អួត វាំងន៎ន។
<<បងអោយគេរៀបចំសាថ្មី>>
<<ស្រេចតែលោក>>
<<មើលផង>>
<<ដឹងហើយ>> ជុងហ្គុកប្រាប់ហើយ ក៏ដើរចូលបន្ទុកទឹក ទុកអោយថេហ្យុងចាំមើលទទួលខុសត្រូវជំនួស។
ESTÁS LEYENDO
ល្បិចស្នេហ៍លោកCEO(ចប់)
Fanficគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។