<<លោកកំពុងធ្វើអីទៅ..>>ថេហ្យុងសួរខ្លួនអែងក្នុងចិត្ត ជុងហ្គុកធ្វើអីក៏ខ្លួនមិនដឹង មើលទៅគ្រប់យ៉ាងដូចគេក្ដោបក្ដាប់ទាំងអស់ អាថ៌កំបាំងច្រើន តែបើគេមិនប្រាប់ខ្លួនក៏មិនលូកមាត់សួរដូចគ្នា។
បរិយាកាសចាប់ផ្តើមស្ងប់ស្ងាត់ ជុងហ្គុកអង្គុយញាំបាយដោយមិនមាត់-ក-ដូចរាល់ដង មានតែសម្លេងស្លាបព្រាប៉ះទង្គិចនិងចាន ចំណែកថេហ្យុងក៏បានត្រឹមដកដង្ហើមធំ ការដែលឃើញគេព្រងើយកណ្ដើយបែបនេះ អារម្មណ៍ក៏មិនសូវជាល្អប៉ុន្មានដែល។
ជុងហ្គុកទម្លាក់ស្លាបព្រាចុះ លើកទឹកផឹក ងើបដើរចេញកៅអី ដូចរាល់តែដង តែថ្ងៃនេះវាតាងតឹងមិនដូចមុន។
ថេហ្យុងតាមមើលជុងហ្គុកពីក្រោយ ហើយដកដង្ហើមធំ ក្រវីក្បាលកុំអោយគិតពីគេ បន្ទាប់មកក៏ងាកទៅរៀបចានរៀបឆ្នាំង លាងទុកដាក់ស្អាតរួចរាល់ អស់ ទើបដើរទៅក្រៅ អង្គុយនៅសាឡុងធំក្នុងបន្ទុប់ធ្វើការ។
ជុងហ្គុកទម្លាក់ប៑ិចចុះ ឈ្លីក្បាលខ្លួនអែងតិចៗ ហើយផ្អេកខ្លួននិងកៅអី ទោះជាខួក្បាលឆ្អាតវាងវៃ ប៉ុន្តែក៏ត្រូវតែមានពេលសម្រាក មានពេលហត់នឿយ រាងកាយមាំមួន វាក៏ចេះទ្រុតទ្រោមដែល តែគេមិនដែលបង្ហាញអោយអ្នកណាឃើញ មិនបង្ហាញភាពទន់ជ្រាយ បើសិនជាមិនរាប់រួមថេហ្យុង។
ថេហ្យុងមើលទៅជុងហ្គុក ឃើញគេបិតភ្នែក ងាកខ្លួនចុះឡើង ពង់ខ្លួនប្រាណ គិតថាប្រហែលគេស្រ្ដេសរឿងការងារខ្លះទើបបែបនេះ។
រាងតូចក្រោកព្រឺស ដើរទៅជិត ហើយរៀងទៅក្រោយកៅអី លូកដៃច្របាច់ស្មារ ធ្វើសរសៃអោយគេ ទាំងមិនបានសុំមុន ខ្លួនក៏មិនគិតថាធ្វើបែបនិង តែចិត្តនិងរាងកាយ ចាប់ផ្ដើមប្រតិបត្តិការបាត់ទៅហើយ បើដកថយ ឈប់ច្របាច់មើលទៅវាសម។
<<បានធូហើយឬនៅ>>ថេហ្យុងអោនមុខសួរបន្ដិច មិនបានសួរថា លោកកើតអី?ធ្ងន់ធ្ងរទេ?
ស្ដ្រេសខួក្បាលឬ?រាងតូចមិនបានសួរ សំណួរបើចេញក្រៅហើយ មើលទៅដូចឆោតល្ងង់ និងគួរអោយធុញមិនខាន ព្រោះរាងកាយគេបញ្ជាក់ច្បាស់ហើយថាមិនokay។<<ហឹម..បែបនិងហើយ ល្អណាស់>>គេអោនមុខចុះបន្ដិច ដើម្បីថេហ្យុងច្របាច់បានស្រួលជាងមុន។
YOU ARE READING
ល្បិចស្នេហ៍លោកCEO(ចប់)
Fanfictionគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។