ថេហ្យុងអង្គុយធ្វើសម្លេងសឺតសតនៅក្នុងរង្វង់ដៃជុងហ្គុក ដើម្បីធ្វើអោយដូចយំពិតៗ ទាំងដែលនេះគ្រាន់តែល្បិចសោះ តែជុងហ្គុកជឿស្លុងពិតមែន។
<<លោកត្រូវតែចាប់ការនាងជំនួសខ្ញុំណា ហុឹក..>>
<<បាទ..បាទចាំបងចាប់ការអោយ ហាន់នី >>
<<ឈឺណាស់...មើលចុះ>>ថេហ្យុងពេបមាត់ស្ពេប ងើបចេញពីទ្រូងហាប់ណែន ងាកមុខឆ្វេងស្ដាំ បែរអោយគេមើល។
ជុងហ្គុកជញ្ជក់មាត់ ក្ដៅចិត្តឈឺង ចង់តែសំឡេះតូរៀអោយបាត់ ភ្លាមៗព្រោះនាងហ៑ានធ្វើបាបសំណប់ចិត្ត មាសស្នេហ៍របស់គេ។ ម្រាមដៃវៃងគ្រើម ស្ទាបអង្អែលថ្ពាល់ ដែលមានស្នាមជាំក្រហម និងកែបមាត់មានចេញឈាមរឹមៗនោះថ្នមៗ ប្រុងប្រយ័ត្នខ្លាចសង្កត់ខ្លាំង ថេហ្យុងឈឺ។
<<ចាំបងលាបថ្នាំអោយ>>គេដកដៃចេញវិញ ប្រុងងើបចេញទៅខលអោយលេខាយកថ្នាំមកអោយ តែថេហ្យុងចាប់ដៃមិនអោយដើរទៅណា។
<<មិនអោយទៅទេ...>>ថេហ្យុងក្រវីក្បាល ងើយមុខមើលជុងហ្គុក ធ្វើភ្នែកម៉ក់ៗគួរអោយស្រឡាញ់ ដូចកូនចៀមទើបពេញវ័យ អោយជុងហ្គុកទុនចិត្តល្អូក ទើបដាក់ខ្លួនអង្គុយចុះវិញ។
<<ថេ...>>ជុងហ្គុកហៅថេហ្យុងស្រាលៗ ដៃអង្អែលសក់ទន់រលោងដូចសរសៃសូត្យតិចៗ។ ចំណែកអ្នកដែលត្រូវគេហៅក៏លើកចិញ្ចើម ជ្រួញច្រមុះដាក់។
<<ហុឹម..>>
<<រៀប...>>មិនទាន់និយាយផុតផង សម្លេងបើកទ្វាឬឡើង ទើបជុងហ្គុកបញ្ឈប់ និងងាកទៅមើល
<<យ៉ា...ជុងហ្គុកធ្វើបាបកូនយើងដល់យំផងហេស ស្លាប់មិនខានអែង....>>លោកគីម បើកទ្វាចូលដោយមិនបានគោះទ្វា ហើយពេលចូលមកឃើញថេហ្យុងមានទឹកភ្នែកដាបជាប់ថ្ពាល់ គាត់ក៏ស្រែកយ៎គ្នាតែម្ដង។
<<ប៉ា....>>ជុងហ្គុកនិងថេហ្យុងបង្ហើមមាត់ម្ហូបៗ ហៅលោកគីម។
<<ប៉ាក្បាលអែង..>>លោកគីមកំហោកដាក់ជុងហ្គុក គាត់មួម៉ៅគាត់ខឹង ត្រឹមបានឃើញទឹកភ្នែកកូនមាសកូនពេជ្យរបស់គាត់តែមួយ។
<<មកនេះថេហ្យង>>លោកគីមដើរទៅចាប់ទាញថេហ្យុងចេញ អោយឆ្ងាយពីជុងហ្គុក។
<<អ៑ូយប៉ា..>>ថេហ្យុងពេបមាត់ឈឺ ពេលលោកគីមចាប់កន្រាក់ដៃមួយទំហឹង។
<<ទំនើងណាស់អែង ប្រាប់ម្ដងជាពីរដង មិនយកទៅគិតទេ ហើយតាំងទៅធ្វើចោដើរក្រវែលមុខផ្ទះយើង អែងនេះវាខួក្បាលឆ្កែ ក្រៅពីខួឆ្កែហើយ មាត់អែងក៏ឆ្កែដែល>>លោកចំណាស់ចង្អុលដៃជេយកៗ ចំណែកដៃម្ខាងទៀតចាប់ដៃថេហ្យុងរុញអោយទៅនៅក្រោយគាត់។
កាពិត បើថាគាត់ចិត្តអាក្រក់ក៏មិនត្រូវ ព្រោះគាត់លើកលែងអោយច្រើនដងហើយ ប្រាប់ដល់ម៉ែឪក៏ប្រាប់ហើយ តែជុងហ្គុកមិនគិត ថេហ្យុងមានមាតាបិតាចិញ្ចឹមបីបាច់ មិនមែនចង់ឆក់យកទៅណាក៏តាមចិត្តដែល ម្ដងនេះគាត់មិនប្រណីទេ។
<<ពុទ្ធោប៉ាក្មេក...>>ជុងហ្គុកក្រោកឈរ ធ្វើមុខជូ លោកគីមក៏ដណ្ដើមនិយាយកាត់ត៎ទៀត
<<កុំហៅថាយើងប៉ាក្មេក យើងមិនត្រូវអ្វីជាមួយអែងទេ>>
<<ប៉ាវាល្មមៗបានហើយ>>
ESTÁS LEYENDO
ល្បិចស្នេហ៍លោកCEO(ចប់)
Fanficគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។