ភាគទី29:ពិនិត្យ

3K 166 0
                                    

ថេហ្យុងស្រែកភ្លាត់មាត់ មុខឡើងស្លេក ញ័របបូរមាត់តតាត់ ស្លុតអស់ស្មារតី ទន់ដៃទន់ជើងអស់រលីង ពេលឃើញជុងហ្គុកដួលភ្រោសនិងខ្សត់បែបនោះ។
<<ជុងហ្គុក....>>សម្លេងញ័រ បន្លឺឡើងខ្សាវៗ សូម្បីតែសម្លេងនិយាយក៏រកមិនបាន ខ្លួនដូចមានតែសម្រក គ្មានវិញ្ញាណ អោយរករលុមដួលតាមជុងហ្គុក។
<<ជុង...បងសម្លាញ់>>ថេហ្យុងយំសស្រាក់ ព្យាយាមយកម្លាំងសល់បន្ដិចបន្ដួចរត់ទៅរកអ្នកដែលមិនដឹងស្លាប់ឬរស់ តែវាដូចមិនទៅមុខសោះ ទម្ងន់ជើងធ្ងន់កន្ដឹប បាកទៅមុខពេលណា សឹងតែទន់ជើង។
<<ចង់ទៅណា...>> ជនបិទមុខ រត់មកស្ទាក់ផ្លូវថេហ្យុង កុំអោយទៅជួបជុងហ្គុកបាន និងដើរខិតមកជិត ធ្វើអោយថេហ្យុងភ័យញ័រខ្លួនទទ្រើក ថយក្រោយដោយស្វ័យប្រវត្តិ។
<<កុំចូលមក កុំ...>>ថេហ្យុងចេះតែរំកិលខ្លួនថយក្រោយ ភ្នែកងាកទៅមើលជុងហ្គុកបន្ដិច មើលពួកអាក្រក់បន្ដិច ចិត្តបារម្ភពីជុងហ្គុកយ៉ាងខ្លាំង ខណះដែលពួកវាកំពុងតែចូលមកជិត។
<<អ៑ាក..>>ថេហ្យុងស្រែក ពេលថយក្រោយមួយជំហាន ត្រូវអាអ្នកដើរលបមកពីខាងក្រោយ ចាប់ត្រពាត់ដៃ ក្រៀកខ្លួនជាប់។
<<លែង..លែងយើង...អាចង្រៃ>>ថេហ្យុងស្រែកជេ រើបម្រាស់ខ្លួនមួយទំហឹង តែពុំរើរួចសោះ បេះដូងធ្លាក់ទៅដល់ភ្នែកគោ ពេលវេលាអាក្រក់ឈានចូលមកទាំងអស់។
<<ឆាប់យកទៅ ប្រយ័ត្នមានអ្នកមកឃើញ>>ម្នាក់ក្នុងក្រុមពួកវានិយាយ ចំណែកអាអ្នកចាប់ថេហ្យុង ងក់ក្បាល ហើយចាប់អូសថេហ្យុងទៅដែល។
<<អាឆ្កែ...លែងយើង. ជុងហ្គុកជួយអូនផង ហុឹក...>>ថេហ្យុងក្រាញននាល រើកញ្រោលខ្លួន ស្រែកជេផង ស្រែកហៅមនុស្សជាទីស្រឡាញ់ផង។
<<ឆាប់ទៅ>>ពួកវាបញ្ជាក់ម្ដងទៀត និងជួយគ្នាកៀកថេហ្យុង នាំយកទៅផ្លូវ។

ថេហ្យុងអួលដើមក៎ ទឹកភ្នែករហាម ជើងប្រឹងក្រាញ តែមិនបាន ពេលពួកបានដើរដល់ផ្លូវ ឡានមួយក៏បើកលឿនស្ទេវ មកឈប់នៅនិងមុខ។
<<ហុឹក..ហុឹក លែងយើងអានករ>>ថេហ្យុងអណ្ដឺតអណ្ដក់ ជាន់ឈ្នាន់ឡានមិនព្រមតាមពួកវា ហើយងាកមុខមើលជុងហ្គុកដែលនៅឆ្ងាយពីគ្នានោះមួយភ្នែត រើមិនរួច ទើបត្រូវពួកវាចាប់ញាត់ចូលឡានតែម្ដង។
ពេលចូលឡានហើយ ពួកនោះនៅតែមិនបង្ហាញមុខមាត់ វាពាក់អាវស្បែកខ្មៅ ប្រើហូដឃ្លុំក្បាល និងបិទបាំងដោយរបាំងមុខ ឃើញតែត្រឹមខ្ទង់ច្រមុះចុះមកក្រោម 6នាក់សុតតែពាក់ដូចៗគ្នា បញ្ជាក់ពីប៉ាក់ពួកក្រុម។
<<ពួកអែងត្រូវការស្អី>>ថេហ្យុងសម្លក់មុខពួកវា ខាំធ្មេញណែន ខណះដែលដៃជាប់ខ្សែរចងផ្ដោបទាំងពីរ ដាក់មកខាងមុខ។
<<ស្អាតដូចទេពធីតាបែបនេះ គិតថាចាប់ធ្វើស្អី>>អាម្នាក់ឈរជិតនិយាយ ដៃអង្អែលពុកមាត់ពុកចង្កា គួរអោយស្អប់ ប្រហែលជាមេគេ ព្រោះឃើញតែបញ្ជាពួកនោះរហូត។
<<កុំសូម្បីតែគិតអាចង្រៃយ៍>>
<<ហុឹម...មាត់ពិនជេគ្រាន់បើ ស្ដាយ...បើកុំតែខ្លាចលក់បានថោក កុំអីវៃបូក6នាក់ហើយ>>
<<មែនហើយ លោកបង..ស្អាតបែបនេះ ស្រួលអស់ស្ទះ>>អាម្នាក់ទៀតបន្ថែម ជញ្ជក់មាត់ជញ្ជក់ក៎ ធ្វើដូចពួកត្រេកកាម។
<<ពួកអាស្លាប់>>ថេហ្យុងជេ ត្បៀតជើងចូលគ្នា ភ័យលើសដើម បើសិនជាពួកវាចាប់សម្លាប់វាប្រហែលជាល្អ ជាង.....
<<ស្ងាត់ទៅbaby ទុកសម្លេងថ្ងូរអោយតាៗ>>
<<កុំអោយសោះ អារលាយ យើងនិងសម្លាប់អែង>>
<< ពួកអែង ចាប់បិទមាត់ទៅ កុំអោយរញ៉េរញ៉ៃច្រើន ខ្លាចអត់ទ្រាំមិនបាន ប្រយ័ត្នយើងវៃ ខូចរបស់>>
<<បាទ លោកបង>>អានៅកែននោះ រហ័សស្រវាយកក្រណាត់មកបិទមាត់ថេហ្យុងភ្លាម ពេលបិទរួចរាល់ហើយ ក៏ថយក្រោយភ្លាម។
<<ហុឹម...ហឹម>>ថេហ្យុងស្រែកគ្រងួៗ នៅដើមក៎ ងើបខ្លួនឡើង តែមិននិងបានប៉ុន្មានវិនាទីផង ពួកវាក៏ចាប់ស្មា សង្កត់អោយអង្គុយចុះវិញ។
<<យកខ្សែមករខ្លួនមក>>មេវានិយាយ ចាប់សង្កត់ស្មាថេហ្យុងជាប់។
<<ហុឹម..ហឹម..>>ថេហ្យុងរើខ្លួនម្ដងទៀត ស្រែកតវ៉ាៗ តែមិនឮសម្លេងអីច្បាស់សូម្បីតែបន្ដិច និងត្រូវអង្គុយនៅស្ងៀមជាប់ ពេលពួកវាចាប់ចងផ្ដោបខ្លួននិងសាឡុងឡាន។
<<ជាំសាច់ឬអត់នេះ>>មេវានិយាយ។
<<មិនអាចជាំទេ ព្រោះជាខ្សែទន់ ចងមិនរឹបពេកទេ>>
អ្នកម្នាក់មេនោះងក់ក្បាលយល់ រួចដើរទៅបាំងក្រោយ ហូតទូរស័ព្ទមកនិយាយ។
(.....)
<<បាទ ប្រហែលម៉ោង3ល្ងាចនេះ និងទៅដល់ហើយ>>
(....)
<<កុំរហន់ពេកអីលោក ធានាមិនជាំ មិនខូច ស្អាតតែម្ដង សូមធានា>>
(....)
<<យកទៅផ្ទះលោក ហើយដាក់ក្នុងបន្ទុប់តែម្ដងមែនទែន>>
(....)
<<អីយ៉ា...ហេតុអីលោកនិយាយបែបនេះ ខ្ញុំប្រាកដជាធ្វើតាមលោកប្រាប់ស្រាប់ហើយ ប៉ុន្តែ.....>>
(........)
អ្នកដែលខលទៅ ញញឹមតិចៗ ងក់ក្បាល រួចដាក់ទូរស័ព្ទចុះវិញ ដាក់ខ្លួនអង្គុយនៅបាំងក្រោយ រងចាំអោយទៅដល់កន្លែងទីតាំង ដែលយកថេហ្យុងទៅអោយ ភ្ញៀវលំដាប់កំពូលតែប៉ុណ្ណោះ លុយខាប់និងបានដល់ដៃភ្លាម។

__________
ពេលជិះដល់គោលដៅ ថេហ្យុងក៏ទន់ក៎ សន្លប់ភ្លឹង ព្រោះត្រូវអាពួកនោះ ចាប់បង្ខំអោយផឹកថ្នាំងងុយដេកកម្សិតខ្លាំង និងពេលបើកដល់ភូមិគ្រិះស្គឹមស្គៃ ពួកវាក៏ចាប់គ្រៀកថេហ្យុងចុះពីលើឡាន ដើរចូលទៅខាងក្នុង ឃើញមេការចាំនាំផ្លូវស្រេច។
មេការក្នុងភូមិគ្រិះ នាំឡើងទៅជាន់លើ ហើយដើរបត់ទៅស្លាបខាងស្ដាំ មានបន្ទប់ទល់មុខសងខាង និងជ្រើសរើសចូល ក្នុងបន្ទប់ម្ចាស់ភូមិគ្រិះ។
<<ដាក់អោយដេកទៅ>>មេការនិយាយ លាត់ភួយអោយ ពួកវាក៏ដាក់អោយថេហ្យុងដេកថ្នមៗ និងរួចរាល់ហើយក៏ដើរចេញទៅខាងក្រៅទាំងអស់គ្នា។
<<នេះលុយ ចៅហ្វាយថែមអោយ1ខ្ទង់ទៀត ព្រោះរបស់ល្អ>>មេការហុតលុយអោយមួយដុំធំ ធ្វើអោយពួកវា ញញឹមបិទមាត់មិនជិត រហ័សទទួលយក ហើយលើកមកហិត ធ្វើមុខរំភើបរីករាយ ព្រោះលុយនោះច្រើនក្រាស់ក្រៃ។
<<បានលុយហើយចេញទៅ>>
<<បាទជម្រាបលា>>
ពួកវាញញឹម ហើយដើរចេញទៅក្រៅ បើកឡានចេញ ចំណែកមេការក៏ទៅធ្វើការតាមធុរះខ្លួន។

ពេលល្ងាចម៉ោង4 គ្រូពេទ្យប្រុស ជា
ពេទ្យប្រចាំនៃភូមិះនេះ មកពិនិត្យមើលថេហ្យុង តាមបញ្ជារបស់ម្ចាស់ភូមិគ្រិះ និងត្រូវពិនិត្យអោយម៉ត់ចត់មែនទែន។
<<ប្រុសទេឬ>>ពេទ្យកំលោះនិយាយខ្សិបៗ ភ្ញាក់ផ្អើលបន្ដិច តែមិនចាំអោយខាតពេលយូ ក៏រហ័សដាក់កាបូបធ្វើការនៅលើតុ ហើយចាប់រាងកាយសន្លប់ស្ដូកស្លឹកអោយដេកផ្ងារ អោយស្រួល បន្ទាប់មកក៏ចាប់ដោះខោអាវចេញ អោយខ្លួនប្រាណថេហ្យុងននោលគក។
<<ស្អាត...>>ថាមិនចង់គិត តែរាងកាយថេហ្យុងស្អាតពេក ស្អាតជាងស្រីមួយចំនួនធំ ទើបលេបទឹកមាត់ បិទភ្នែកសម្រួលអារម្មណ៍ ហើយបើកភ្នែកវិញ ចាប់ផ្ដើមធ្វើការងារបន្ដ។
<<រាងកាយមិនមានស្នាកស្នាម>>ពេលពិនិត្យមើលល្វែងលើហើយ ក៏ងក់ក្បាល ខ្លួនប្រាណគ្មានជាំខាងក្នុង ស្បែកស៎រលោង គ្មានស្នាមជាំ។ ពិនិត្យល្វែងលើហើយ ក៏ត្រូវតែពិនិត្យល្វែងក្រោមដែល ដើម្បីអោយប្រាកដ ថារាងកាយមួយនេះ មិនឆ្លងកាត់ជនដៃដល់។
<<ស្នាមថ្មីមានតិចតួច គួរណាតែប្រព្រឹត្តយប់មិញ មិនបរិសុទ្ធ តែមើលទៅដូចសាំនិងការរួមរក្សជាយូមកហើយ  មិនគួរណាតែពួកនោះជាអ្នកធ្វើទេ>>ពេទ្យនិយាយ ពេលពិនិត្យរួចរាល់ បន្ទាប់មករៀបចំខ្លួន ស្លៀកពាក់អ្នកដែលដេកមិនដឹងខ្លួន អោយរៀបរយវិញ ហើយរៀបចំរបស់ចេញពីបន្ទប់ យកការពិនិត្យទៅប្រាប់ ម្ចាស់ភូមិគ្រឹះ។

ថេហ្យុងរបស់ជុងហ្គុកអើយ........
#ស្រឡាញ់អ្នកអាន♥️🥺
វ៉ាន់ តី🌻

ល្បិចស្នេហ៍លោកCEO(ចប់)Wo Geschichten leben. Entdecke jetzt