<<ស្អែកទៅប្រាប់គាត់ជាមួយបង>>ម្ដងនេះជុងហ្គុកមិនលេងសើច ទឹកមុខប្រាកដប្រជា ច្បាស់លាស់។
យប់មិញបើគេតាំងចិត្តថាសុីហើយបោះចោលនោះ ពេលសម្លេងគោះទ្វាដាក់មេផាយបាត់ហើយ តែគេចង់អោយដឹង គេចង់អោយប៉ាម៉ាក់ថេហ្យុងចាប់បាន និងអ្អាលយកលេសរឿងរៀបការ បង្ខំលោកគីមអោយជួយ។ តែខ្លាចថេហ្យុងខ្មាស មិនហ៑ានប្រឈមមុខ ទើបសង្ងុំនៅស្ងៀម និងពេលជិតព្រឹក ភ្លឺស្រាងៗ ទើបបើកបង្អួតរំកិលខ្លួនចុះ ផ្លោះរបង ចូលឡាន បើកទៅខនដូវិញ។
<<ពួកយើងទើបតែទាក់ទងគ្នាទេ..>>
<<ហើយយ៉ាងមិច>>ជុងហ្គុកលើកចិញ្ចើមសួរ
<<យើងមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ យើងមិនដែលធ្វើអ្វីរួមគ្នាសូម្បីតែបន្ដិច អ្វីដែលយើងធ្វើរួមគ្នា គឺការឡើងគ្រែ រឿងនេះមិនអាចបញ្ជាក់ពីចិត្តស្មោះបានទេ...>>ដូចថេហ្យុងធ្លាប់និយាយអញ្ចឹង ថាបើទាក់ទងអ្នកណាម្នាក់ គឺត្រូវតែច្បាស់លាស់ លើកនេះមិនមែនតែអាចនិយាយអោយបាន វាត្រូវការពេលវេលា ត្រូវការក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក បើគិតថារៀបការស្រួលៗ ហើយរស់នៅបង្កើតគ្រួសារ ងាយ មិនចាំបាច់មានអ្នកយំទឹកភ្នែកល្ហេមល្ហាមរឿងជន្លោះគ្រួសារនោះទេ។ ឧទាហរណ៍ថា បើសិនជាជុងហ្គុកដូរចិត្តស្នេហ៍ ទៅមានអ្នកផ្សេង ខ្លួនមិនរងការឈឺចាប់ស្លាប់ខ្លួនហើយទេហេស?
<<ហាន់នី ចង់ពន្យាពេល?>>
<<មែនហើយ វាលឿនពេក>>
<<8-9ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ប៉ុណ្ណឹងហើយមិនគ្រប់ទៀតឬ>>បើរាប់ចាប់តាំងពីការស្គាល់គ្នាដំបូងវាប្រហាក់ប្រហែល ច្រើនឆ្នាំដូចជុងហ្គុកថាមែននិងអែង។
កាលមុនដំបូងបង្អស់ដែលអ្នកទាំងពីជួបគ្នា គឺនៅហាងអាហារ ហើយពេលនោះគ្រួសារទាំងសងខាង ចង់ផ្សារភ្ជាប់សាច់ឈាមនិងគ្នា ទើបចង់អោយថេហ្យុងគូនិងជុងហ្គុក ប៉ុន្ដែមិនបានន័យថា ចាប់បង្ខំរៀបការ គ្រាន់តែអោយមើលចិត្តគ្នាលេងៗសិន ជុងហ្គុកក៏លុងស្រឡាញ់ថេហ្យុងចាប់ពីវិនាទីនោះត៎ទៅ។ ហើយក្រោយៗមក ជុងហ្គុកក៏ព្យាយាមចូលទៅជិតថេហ្យុង ដោយការនាំទៅដើរលេង នាំទៅឌេត មើលគុនជាមួយគ្នាសឹងតែរាល់ថ្ងៃ។ តែថ្ងៃមួយបានមកដល់ ជុងហ្គុកបានដឹងថាថេហ្យុងមានសង្សាររួចទៅហើយ តែមិនមែនជាទំនាក់ទំនងបើកចំហរ ជាទំនាក់ទំនងបែបលួចលាក់ ហើយគេក៏មិនចង់ធ្វើជាអ្នកទី3 ជ្រៀតជ្រែកស្នេហាអ្នកណា ទើបដកខ្លួនចេញ រួចទៅនៅអាមេរិកនៅទីនោះជាយូឆ្នាំ។ ដោយសារតែក្ដីស្រឡាញ់មិនអាចកាត់ផ្ដាច់បាន ជុងហ្គុកក៏អោយអ្នកសើប តាមដានថេហ្យុងរាល់សកម្មភាព និងបានឮដំណឹងថាថេហ្យុងបែកពីសង្សារហើយ តែមិនដឹងមូលហេតុអ្វី ទើបគេរាងមានសង្ឃឹម បន្ដជួលគេអោយតាមដានត៎ទៀត។ តែកន្លងពេលទៅយូគ្រាន់បើ អ្នកសើបគេបានប្រាប់ថា ថេហ្យុងបិះតែសង្សារចាស់ចាប់រំលោភ ទើបគេទ្រាំមិនបាន ហោះហើរត្រឡប់ មកទឹកដីកំណើតវិញ មកយកថេហ្យុងជាកម្មសិទ្ធរបស់ខ្លួនអោយទាល់តែបាន។
<<ចាប់ពី...>>
<<នៅពេលម៉ាក់ថេ ចង់ផ្សំផ្គុំថេ អោយបង>>
<<អញ្ចឹងមានន័យថាលោក....>>ថេហ្យុងបើកភ្នែកធំ ចំហរ មាត់ តែត្រូវជុងហ្គុកជញ្ចក់មាត់ដាក់។
<<ចាំនិយាយគ្នាយប់.. អីឡូវនេះហាន់នីត្រូវចេញទៅជួបអតិថិជន ជាមួយបង>>
ថេហ្យុងសម្លក់មុខ តែក៏មិនបានជំនាស់ និងក្រោកចេញពីខ្លួនគេ សារេខោអាវអោយរៀបរយ។
<<ឯកសារនៅទីណា>>ថេហ្យុងសួរ
<<នៅលើតុ>>ថេហ្យុងស្ដាប់ហើយ ក៏ដើរទៅតុធ្វើការ រកឯកសារនោះ
<<មួយនេះមែនទេ>>ថេហ្យុងលើកឯកសារពណ៍ទឹកប៑ិចចាស់ឡើង បង្ហាញ។
<<ហុឹម>>ជុងហ្គុកងក់ក្បាល រួចក្រោកឈរ ដាក់លេវអាវអោយរួចរាល់ បន្ទាប់មកដើរទៅទ្វា បើកអោយថេហ្យុងចេញមុន ទើបគេចេញតាមក្រោយ។
VOUS LISEZ
ល្បិចស្នេហ៍លោកCEO(ចប់)
Fanfictionគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។