ភាគទី16:ចោរលួចចូលផ្ទះលោកគីម🔞

4.4K 232 0
                                    

ក្រោយពេលងូតទឹកហើយ ថេហ្យុងក៏ចេញមកវិញ ស្លៀកពាក់ខោអាវដេកយប់រូបតុក្ដតាដដែល ហើយដាក់ខ្លួនអង្គុយនិងគ្រែ ជូតសក់ដែលសើម ចំណែកដៃឈោងយកទូស័ព្ទដែលទុកនៅលើតុ។
<<មិនខលមកមែនហេស ដាច់ចិត្តពិតមែន អាប្រុសដូរ៉េម៉ន>>ថេហ្យុងពេបមាត់ ឆែកមើលទូស័ព្ទ មិនឃើញ គេខលមក សូម្បីតែសាមិនសា ឆើស!!
<<ស្មានថាខ្ញុំខ្វល់ សម្បត្តិត្រឹមលោកមួយ ខ្ញុំរើសអ្នកផ្សេងក៏បាន ប្រុសពេញដីស្រីពេញនគរ អត់លោកមួយក៏ខ្ញុំមិនស្លាប់ទេ>>ថេហ្យុងនិយាយដាក់ទូស័ព្ទ ឃើញលេខដូរ៉េមនហើយ នឹកដល់ប្រុសឃូឃៅ តែធ្វើចរឹកអេមសេម ទាំងដែលកាលងូតទឹករហន់ជ្រួលជ្រើមខ្លាចគេខលមកហើយមិនបានទទួល។
ថេហ្យុងខាំមាត់ បោះទូស័ព្ទទៅលើពូក ហើយទៅអង្គុយសំកុកនៅតុ គិតទៅមានស្នេហាវាពិបាកអញ្ចឹងហាស។

ងាកមកខាងជុងហ្គុកវិញ កំពុងដើរអោបដៃដើរចុះដើរឡើងនៅក្នុងបន្ទប់ខន់ដូររបស់ខ្លួន ដៃម្ខាងកាន់ទូស័ព្ទ ចំណែកដៃម្ខាងទៀតគោះបបូរមាត់តិចៗ។ 
<<គួរខលទៅលួងអត់នេះ>>គេសម្លឹងមើលទូស័ព្ទ រួចចុចចូលលេខថេហ្យុង គិតសញ្ចឹងមួយសន្ទុះ<<តែយើងមានបានធ្វើស្អីខុសឯណា ថេតើអ្នកខុស>>
មិនខុសផងចាំបាច់ខ្វល់ធ្វើអី!!!
គេដាក់ខ្លួនអង្គុយនិងពូក ទុកទូស័ព្ទក្បែរខ្លួន សម្លឹងជញ្ជាំងពិដានពណ៍ស៎<<តែសូហ្គា វាថា អ្នកខាងលើត្រូវតែតាមលួងអ្នកតាមក្រោម ទើបត្រូវ>>ការពីប៉ុន្មានម៉ោងមុនគេខលទៅសូហ្គា ប្រាប់ពីរឿងនេះ សូហ្គាក៏ប្រាប់ថា បើស្រឡាញ់ត្រូវលួង បើលួងមិនបានចាប់រំលោភʕ´•ᴥ•'ʔ
<<ហុឺយ...ខលក៏ខល>>គេដកដង្ហើមបញ្ធូនអារម្មណ៍ ក្រោកអង្គុយវិញ ស្រវ៉ាយកទូរស័ព្ទមកកាន់ រួចចុចខលទៅលេខថេហ្យុង។
ទឺត!!ទឺត!!!
សម្លេងទូរស័ព្ទរោទ៍ឮឡើង ថេហ្យុងដែលអង្គុយត្បែងក្បាលជង្គុងនិងតុ ក៏ក្រោកដើរទៅលើកមើល
<<ជុងហ្គុក...>>ថេហ្យុងសឹងតែស្រែកចាច តែរហ័សទប់អារណ្មណ៍កុំអោយរញ្ជួយ។
<<មិនលើក>>ថាហើយក៏ចុចបិទ បោះទូស័ព្ទទុកវិញ ចាំមើលថាតាមខលតាមលួងដល់ណា។

<<ចុចបិទផងហេស>>ជុងហ្គុកដែលជាអ្នកខលទៅខាំធ្មេញក្រតៗ ថេហ្យុងជាមនុស្សទីមួយដែលធ្វើអោយគេក្លាយជាមនុស្សមុខក្រាស់។ គេបិទភ្នែកមួយភ្លេត ដកដង្ហើមធំ បន្ទាប់មកចុចខលទៅម្ដងទៀត។

ល្បិចស្នេហ៍លោកCEO(ចប់)Donde viven las historias. Descúbrelo ahora