ពេលវេលាដើរកន្លងផុតទៅ ថ្ងៃថ្មីក៏ចូលមកដល់។ ថេហ្យុងចុះពីលើឡាន ដោយមានគ្រីស្ដាល់ បើកទ្វាអោយ ដែលកាលមកដល់ទីនេះ អ្នកជំនិតជុងហ្គុកទៅយកដល់ផ្ទះ និងដឹកមកចំណតឡានសណ្ឋារគារធំ ព្រោះយន្ដហោះផ្ទាល់ខ្លួន ត្រៀមហោះហើរពីកន្លែងនោះ ទៅលើអាកាស។
ថេហ្យុងយកវ៉ាលីមកទុកជិតខ្លួន ចាំគ្រីស្ដាល់ជាអ្នកនាំផ្លូវ ដើរទៅមុន សឹមខ្លួនដើរតាមក្រោយ ប៉ុន្តែគ្រីស្ដាល់មិនដើរ ថែមទាំងអោនគោរព លាតដៃដាក់ចំពោះមុខ។
<<សុំវ៉ាលីអ្នកប្រុស>>គ្រីស្ដាល់និយាយ រក្សាឥរិយាបថ លក្ខណៈបានល្អ ចំពោះថេហ្យុងម្នាក់នេះ និងចាប់ទុកថាជាចៅហ្វាយតូចម្នាក់ទៀតនៅក្នុងចិត្ត។
<<មិនអីទេ ខ្ញុំកាន់ខ្លួនអែងបាន>>ថេហ្យុងញឹមៗតបវិញ។
<<មិនបានទេ អ្នកប្រុសមិនអាចកាន់ដោយខ្លួនអែងបាន>>
<<ខោអាវតែបន្ដិចមិនធ្ងន់ទេ>>
<<ទោះយ៉ាងណាក៏មិនបាន សូមមេត្ដាប្រគល់អោយខ្ញុំធ្វើជំនួស>>គេនិយាយសុភាព អោនមុខចុះ ថេហ្យុងប្រៀបដូចជាគ្រាប់ពេជ្យរបស់ជុងហ្គុក ហើយគេក៏ដឹងថាជុងហ្គុកថ្នមប៉ុណ្ណា ទោះជាចៅហ្វាយមិនបាននិយាយដោយផ្ទាល់ក៏ដោយ តែកាយវិការបង្ហាញបាន អ្វីដែលគេកំពុងធ្វើ មិនខុសពីថែរក្សារមនុស្សចៅហ្វាយអោយបានល្អ។
<<ហេតុអ្វីទៅ គ្រាន់តែកាន់វ៉ាលី>>ថេហ្យុងលើកចិញ្ចើមសួរ
<<ចៅហ្វាយនិងដាក់ទោសខ្ញុំ បើសិនជាអ្នកប្រុសកាន់វ៉ាលីដោយខ្លួន>>
<<អញ្ចឹងផងឬ>>
៊<<បាទ>>
<<របស់ខ្លួនអែងត្រូវធ្វើដោយខ្លួនអែង មិនថាអញ្ចឹង>>
<<បាទ>>
<<ដូច្នេះខ្ញុំអាចចាត់ការដោយខ្លួនអែងបាន>>
<<តែចៅហ្វាយនិងមិនពេញចិត្ត បើសិនជាឃើញដៃអ្នកប្រុសក្រហម សូមមេត្ដាខ្ញុំមិនចង់ឈឺខ្លួនទេ>>គេងើបមុខ គ្រីស្ដាល់និយាយសុតតែពាក្រពិត មិនបានពូតភរ ជុងហ្គុកជាមនុស្សឃូឃៅ បើធ្វើអោយមិនពេញចិត្ត និងត្រូវដាក់ទោសដោយខ្សែរតី វៃលត់ដំ ទាល់តែលែងប្រព្រឹត្តខុសទៀត។
<<គេធ្វើបាបលោកឬ>>
<<ខ្ញុំមិនអាចនិយាយបាន.. ចៅហ្វាយកំពុងចាំនៅខាងលើ អោយវ៉ាលីមកខ្ញុំ អ្នកប្រុសដើរតែដៃទទេចៅហ្វាយនិងសប្បាយចិត្តជាងនេះ>>
<<ខ្ញុំយល់ស្រប>>ថេហ្យុងហុចវ៉ាលីអោយ គ្រីស្ដាល់មិនទទួលយកភ្លាម ទាល់តែថេហ្យុងដកដៃចេញផុត ទើបលូកយក បង្ការកុំអោយប៉ះដៃគ្នា ។
<<លោកនាំមុខទៅ>>
<<បាទ>>គេងក់ក្បាល អូសវ៉ាលីដើរមុន ថេហ្យុងក៏ដើរតាមពីក្រោយ ឡើងជណ្ដើរយន្ដ ទៅកាន់ដំបូលអគារធំ។
KAMU SEDANG MEMBACA
ល្បិចស្នេហ៍លោកCEO(ចប់)
Fiksi Penggemarគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។