<<បើលោកហ៑ានតែធ្វើអីគេ ខ្ញុំនិងប្ដឹងប៉ូលីស>>ថេហ្យុងគំរាមជុងហ្គុក កាពារកូនចៅជំនិត អោយជុងហ្គុករមាស់ដៃចង់កម្ចាច់គ្រីស្ដាល់ចោលភ្លាម។
<<ថេ..ការពារវា?>>
<<មែនហើយ>>
<<ស្មានតែបងមិនហ៑ាន ធ្វើបាបវាហេស>>
<<ក៏សាកលោមើលសិនទៅ>>
ជុងហ្គុកសម្លក់ទៅគ្រីស្ដាល់ ហើយក្រោកឈរ ដើរទៅចាប់ក្របួចក៎អៅវ គ្រីស្ដាល់ មួយទំហឹង កែវភ្នែកឡើងខ្មៅក្រិប ខាំធ្មេញក្រតៗ។
<<អ្នកប្រុស ជួយខ្ញុំផង>> គ្រីស្ដាល់ស្រែករកជំនួយ ដៃចាប់ដៃជុងហ្គុកជាប់។
<<លោក..កុំធ្វើស្អីឆ្កួតៗ>>ថេហ្យុងស្រែក ក្រោកទៅចាប់ទាញដៃជុងហ្គុកចេញ និយាយលេងៗសោះ ធ្វើមែនទែន ចំជាឃូឃៅមែនហើយ។
<<កុំអោយមានលើកក្រោយទៀត..អែងនិងស្លាប់មិនខាន>>ជុងហ្គុកនិយាយ ប្រលែងគ្រីស្ដាល់វិញ រួចដើរទៅអង្គុយនិងតុ ព្រមទាំងទាញថេហ្យង អោយអង្គុយលើភ្លៅគេ។
<<ញាំទៅ បើមិនចង់អោយវាងាប់>>គេទាញចានអាហារ មកដាក់នៅចំពោះមុខ អោយថេហ្យុងញាំដោយខ្លួនអែង មិនខ្ចីយកចិត្តថ្នមទៀត។
<<លែងខ្ញុំសិនទៅអញ្ចឹង>>
<<កុំតវ៉ាច្រើន អោយញាំក៏ញាំទៅ>>គេដំឡើងសម្លេងដាក់ ដៃអោបចង្កេះតូចដដែល។
<<ចិត្តខ្មៅណាស់>>ថេហ្យុងរអ៑ូ ហើយយកអាហារពេលព្រឹកដាក់ចូលមាត់ ទំពារផ្ចាញៗ ទំរាំតែញាំអស់ ត្រូវជុងហ្គុកគំរាមរហូត។
<<អស់ហើយ>>
<<ទៅដេក...>>
<<ទើបតែភ្ញាក់>>
<<ដេកថែម យកកម្លាំងយប់>>
<<ឆ្គួត...>>ថេហ្យុងសម្លក់ មុខឡើងខ្មូរ ថ្ពាល់ក្រហមដូចប៉េងបោះទុំ ខ្មាសនិងគ្រីស្ដាល់ចង់ជ្រែកដី។
<<..សុំចេញហើយចៅហ្វាយ>>គ្រីស្ដាល់សើចញឹមៗ មិនសូវសមប៉ុន្មាន សុំដកខ្លួនចេញជាប្រញាប់ រឿងរ៉ាវចៅហ្វាយយើងជាកូនចៅមិនគួចង់ដឹង។
ក្រោយពេលគ្រីស្ដាល់ទៅបាត់ ជុងហ្គុកក៏លើកបីថេហ្យុងទៅដាក់នៅលើគ្រែ ហើយពេលថេហ្យុងទទាក់ជើងរកចុះវិញ គេក៏ឡើងទៅដេកជាមួយ។
<<ដេក..ភ្លាម>>គេនិយាយ លើកជើងគងពីលើជើងថេហ្យុង អោបក្រសោបរាងកាយតូចជាប់ដោយរង្វង់ដៃមាំរបស់គេ។
<<មិន....>>
<<បើមិនដេក អញ្ចឹងធ្វើលំហាត់ប្រាណរាងកាយបន្ដិច>>គេញញឹមកំហូច លោមុខទៅថើបកញ្ចឹងក៎ស៎ខ្ចីខ្លាំងៗ ធ្វើអោយថេហ្យុងស្រាវរួញ-ក-ចូលគ្នា។
<<លោក...រសើប ឈប់ទៅ>>ថេហ្យុងសើចក៎ខឹក ក្រាញខ្លួនចេញពីជុងហ្គុក។
<<ដេកឬមិនដេក?>>
<<ដេក..>>ថេហ្យុងធ្វើភ្នែកម៉ក់ៗ ឆ្លើយបង្អូសសម្លេងយ៉ាងវែង ហើយទាញភួយដណ្ដប់ស្មើរចង្កេះ សើចនៅដើម-ក-តិចៗ ទើបជុងហ្គុកធ្វើមុខមាំ ចេញបញ្ជាម្ដងទៀត។
<<ដេកអោយលឿន>>
<<កម្ម..បើនៅផ្ទះ ស្រួលបាត់>>
ផាច់!!
<<គីម ថេហ្យុង...>>ជុងហ្គុកដំឡើងសម្លេង វៃសាច់គូទថេហ្យុងមួយដៃ ព្រោះខ្នាញ់ពេក។
<<ដេកហើយ...>>ថេហ្យុងនិយាយ បិទភ្នែកខ្លាច ជុងហ្គុកធ្វើបាបទៀត។
ជុងហ្គុកសម្ងុំស្ងៀម ទាល់តែថេហ្យុងដេកលក់ហើយ ទើបក្រោកចេញពីគ្រែ ដើរទៅឈរនៅរានហាល ព្រោះគេមិនមែនជាមនុស្សចូលចិត្តដេកថ្ងៃប៉ុន្មានឡើង។
គ្រឺង!!
សម្លេងរោទ៍ញ័រឡើងក្នុងកាប៉ាវខោ ជុងហ្គុកក៏លើកមកមើល ហើយចុចទទួល។
(ហាយ..ជុងហ្គុក)សម្លេងស៊ូហ្គាបន្លឺឡើងភ្លាម ព្រមទាំងមានសំណើចតិចៗជាមួយ។
<<ហ៊ឹម...>>
(យ៉ាងមិចដែល ទៅធ្វើការនៅទីនោះ)
<<ធម្មតា..>>
(ឮថាទៅជាមួយលេខា)
<<មែនហើយ...>>
(មិនមែនត្រឹមជាលេខាទេដឹង..)សម្លេងសូហ្គារាងបង្អូសបន្ដិច
<<ទៅដឹងមកពីណា>>
(តាមបណ្ដាញ ឮថាអែងមានប្រពន្ធហើយ ថែមទាំងក្មេងជាងជីមីនប្រពន្ធយើងទៀត ចង់ស្គាល់ ចង់ចាប់ដៃដល់ហើយ)
<<អ្នកកាសែតក្បាលផ្សិតមែនអែងនេះ>>ជុងហ្គុកថាអោយ។
(សរុបមក...)
<<អឺ..មែនហើយ>>
(យ៉ាងមិចដែល?មិនមែនសុីចោលដូចមុនឯណាហី)
<<មិនទាន់ពិតប្រាកដទេ ចាំមើលត៎ទៀតសិន>>
(Okayទេ)
<<ឈឺក្បាលណាស់ ង៉ងក់ខុសរឿង គ្រាន់តែព្រឹកល្ងាចសោះ យំល្ហាមៗ សួរតាមត្រង់ប្រពន្ធអែងបែបនោះដែលឬអត់?>>គេសួរ បើថាវៃឃុំក្នុងបន្ទប់ទៅមិនថាទេ ត្រឹមសុីមួយយប់ហើយបន្ដមកព្រឹកទៀតសោះ យំអណ្ដឺតអណ្ដក់ធ្វើដូចអ្នកណាងាប់ រឿងង៉ងក់ក៏ខុសទំនង ថេហ្យុងដែលសុភាពៗនោះទៅណាបាត់ហើយ?
(ស្លាប់ហើយ..ព្រឹកល្ងាចផងហេស)សូហ្គាភ្ញាក់ផ្អើល។
<<ហ៊ឹម...>>
(លើកដំបូង?)
<<បកកេស>>
(អែងជាខ្មោចតណ្ឌាក្រាស់ឬយ៉ាងមិច ក្មេងតូចតែមួយសុីគ្នាមួយយប់ទល់ព្រឹក ហើយនៅថាគ្នាយំរករឿងខុសរឿងទៀត)
<<ក៏វាពិតមែននិងហើយ>>
(ប្រុសមិនដូចស្រីទេ.. ជុងហ្គុកអែងពីមុនឆ្លាតណាស់មិនមែនល្ងង់ដូចពេលនេះទេ)
<<អែងជេយើង?>>
(មិនមែនជេ តែប្រាប់ ជួយថ្នមគ្នាបន្ដិចផងទៅ បកកេសផង តិចត្រូវដេកពេទ្យ កាលយើងនិងជីមីន គ្រាន់តែបន្ដិចសោះដល់ថ្នាក់ដេកត្រាំទឹកក្ដៅចង់កន្លះថ្ងៃ ចុះទម្រាំតែក្មេងតូចនោះ?តាមដែលយើងឮមកថា អែងចេញទៅធ្វើការទៀត ព្រឹកមិញ)
<<ហឹម...>>
(បើគេរត់ចោល កុំមកត្អូញដាក់យើងអោយសោះ)
<<ទាល់តែផែនដីរលត់ ទើបមានថ្ងៃនោះ>>គ្មានថ្ងៃនោះកើតឡើងជាដាច់ខាត!!!
(គ្រាន់តែចង់សួរតែប៉ុណ្ណឹងទេ មកវិញណែនាំប្រពន្ធអោយស្គាល់ផង)
<<ផ្ដាំប្រាប់ជីមីនផង ថាចាំយើងទៅលេង>>
(អឺ....)
<<បាយ...>>
ទឺត!!!
សម្លេងទូរស័ព្ទបានផ្ដាច់ ជុងហ្គុកដាក់ទូស័ព្ទចុះ ដកដង្ហើមធំ គិតអ្វីមួយសន្ទុះធំ ទើបដើរចូលទៅក្នុងបន្ទុប់វិញ។
គេសម្លឹងមើលទៅថេហ្យុង ដែលដេកលក់នៅលើគ្រែ មិនដំបូងប្រកែកថាមិនដេក តែដល់ពេលបង្ខំអោយដេក មិនដល់ប៉ុន្មាននាទីផង លក់ភ្លឹងបាត់។
<<ដេកអាក្រក់ដល់ហើយ>>គេសើចតិចៗ មិនគិតថាថេហ្យុងជាមនុស្សបែបនេះសោះ សុភាពលាក់មុខហើយ។
គេចាប់ដៃជើងថេហ្យុង ដាក់ដេកអោយស្រួល ហើយដណ្ដប់ភួយអោយ អង្អែលសក់ក្បាលទន់ដូចសរសៃសក់លេង។
<<ហាន់នីក្បាលរឹងយ៉ាងនេះ បងថ្នមមិចនិងបានទៅ>>គេរអ៑ូ នឹកដល់ពាក្យសូហ្គាប្រាប់អោយថ្នម ហើយអោយថ្នមយ៉ាងមិចកើត បើថេហ្យុងទាំងក្បាលរឹង ទាំងពូកែផ្ចាញ់ផ្ចាលយ៉ាងនិង។
<<ហុឹម...>>គេដកដង្ហើមធំម្ដងទៀត រួចក្រោកចេញទៅអង្គុយនៅតុធ្វើការ បើកកុំព្យូទ័រមើលការងារខ្លួនវិញ។#ស្រឡាញ់អ្នកអាន🥺♥️
វ៉ាន់ តី🌻
KAMU SEDANG MEMBACA
ល្បិចស្នេហ៍លោកCEO(ចប់)
Fiksi Penggemarគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។