<<អ្នកបន្ទាប់ចូលមក>>សម្លេងធំរបស់ម៉ែគ្រូ ឮចេញមកក្រៅ អ្នកដែលអង្គុយរងចាំ ក៏ដូចជាថេហ្យុង និង អ្នកស្រី ស៑ូយ៉ង ក៏ដើរចូលក្នុងបន្ទុក ដែលមានម៉ែគ្រូនៅអង្គុយប៉ែនភ្នែននៅកន្លែងអាសនះ។
ថេហ្យុង ចូលអង្គុយបត់ជើងតាម អ្នកស្រីប្រាប់ បន្ទាប់មកក៏លើកដៃសំពះ ម៉ែគ្រូក៏ងក់ក្បាល។
<<អ្នកម៉ែ.. កូនចង់អោយអ្នកម៉ែ ជួយមើលជោគវាសនា របស់កូនប្រុសខ្ញុំផង ព្រោះមួយខែនេះគេជួបតែរឿងសយរហូត ធ្វើការងារមិនគាប់កបសោះ>> អ្នកស្រី ស៑ូយ៉ង និយាយចូលតែម្ដង ប្រាប់ពីហេតុផលដែលមកថ្ងៃនេះ ដែលខុសពីរាល់ដងមើលតែពីរឿងប្ដី ខ្លាចប្ដីលួចមានស្រី។
<<យើងដឹងហើយ>>ម៉ែគ្រូនិយាយ ហើយបក់ដៃអោយថេហ្យុងខិតចូលមកជិតគាត់បន្ដិច អោយគាត់មើល តែថេហ្យុងមិនដឹង ទើបជ្រឹមភ្នែក អង្គុយមួយកន្លែងដដែល ម៉ែគ្រូនេះដូចមនុស្សមិនគ្រប់ស្រតិ ញីញ័រ មិនគួរទុកចិត្តប៉ុន្មាន។
<<ខិតទៅជិតម៉ែគ្រូទៅកូន>>អ្នកស្រីប៉ះខ្នងកូនប្រុស។ ថេហ្យុងងាក់មើលម្ដាយ រួចហើយខិតចូលទៅជិតជាងមុន ទល់មុខម៉ែគ្រូ។
ម៉ែគ្រូមិនមាត់ គាត់លាតដៃផ្ងារ ថេហ្យុងឃើញបែបនេះក៏ឆ្ងល់ ជ្រួញចិញ្ចើម មិនដឹងក្បូរក្បាច់ស្អីជាស្អីទេ។
<<លាតដៃ>> ថេហ្យុងភ្ញាក់និងសម្លេងធ្ងន់របស់ម៉ែគ្រូ តែក៏រហ័សហុចដៃអោយ។
ម៉ែគ្រូអាយុប្រហែលខ្ទង់ហាសិបជាង ចាប់បាតដៃថេហ្យុង ហើយបិទភ្នែក ស្វែងរកវាសនាអ្នកកំលោះក្មេងខ្ចី។ រូបភាពជាឃ្យូប៑ិចច្រើនផុសនៅនិងភ្នែករបស់គាត់ មានទាំងឈុតឆាកពិបាកនិយាយដល់ ធ្វើអោយគាត់ប្រញាប់បើកភ្នែកវិញភ្លាម ព្រមទាំងភ្ញាក់កន្ដ្រាក់។
<<យ៉ាងមិចដែលម៉ែគ្រូ>>អ្នកស្រី ស៑ូយ៉ង សួរ។ ម៉ែគ្រូមិនទាន់និយាយ នៅសម្លឹងមុខថេហ្យុងមិនឈប់ ខ្សែភ្នែកគាត់មើលទៅមានពណ៍ផ្លេកៗ តែបង្កប់នូវការអាថ៍កាំបាំងច្រើន។
ថេហ្យុងដកដៃចេញវិញ ដកដង្ហើមបុកពោះរងចាំស្ដាប់ម៉ែគ្រូនិយាយដែល ទោះមិនជឿលើរឿងស្អីអស់នេះ តែត្រូវតែចង់ដឹងខ្លះហើយ។
ŞİMDİ OKUDUĞUN
ល្បិចស្នេហ៍លោកCEO(ចប់)
Hayran Kurguគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។