ជុងហ្គុកបើកឡានបណ្ដើរ ច្រៀងក្រហឹមដើមក៎បណ្ដើរ អមជាមួយបទចម្រៀងកំដរអារម្មណ៍ ដូចទ្រង់សប្បាយចិត្តខ្លាំង ធ្វើអោយអ្នកអង្គុយជិត ដែលត្រូវគេចាប់មក មុខក្រម៉ូវ ខ្នក់ខ្នាញ់និងប្រុសហេងស៑យ។
<<លោក...ឈប់ចាក់បទចម្រៀងទៅ ខ្ញុំថ្លង់>>ថេហ្យុងបញ្ជារជុងហ្គុក ត្រចៀកទទួលលែងបាន ឡើងហឹង តែរួមជាមួយនិងចម្ងល់ខ្លះដែល ព្រោះជុងហ្គុកមិនចូលចិត្តស្ដាប់ចម្រៀង។
ជុងហ្គុកមើលថេហ្យុង ពេបមាត់ពេបក៎ ញាក់ស្មារ ធ្វើហី រួចងាកមើលទៅមើលផ្លូវបន្ដ។ កាពិតទៅឃើញថេហ្យុងស្ងាត់ពេក មិនមាត់មិនក៎ គេក៏មិនសួរនាំតែខាតទឹកមាត់ ទើបធ្វើជាចាក់បទចម្រៀងមិនដឹងជាភាសាស្អី សូម្បីតែគេខ្លួនអែងក៏ស្ដាប់មិនយល់ តែចង់ផ្ចាញ់ទើបចាក់ឮខ្លាំងៗ មួយដាច់ផ្លូវ រហូតដល់ថេហ្យុងទ្រាំមិនបាននិងអែង។
<<ធុញហាស...>>ថេហ្យុងសម្លក់មុខកំលោះសង្ហារ យកដៃខ្ទប់ត្រចៀក រួចងាកទៅមើលទេសភាពនៅខាងក្រៅវិញ។
ជុងហ្គុកដៀងភ្នែកមើលថេហ្យុង ឃើញស្ងប់ស្ងាត់ជាថ្មីម្ដងទៀត ក៏ចង់រករឿងទំនុកអោយឈ្លោះ សូមប្រាប់ទៅថាគេនៅមិនសុខបើថេហ្យុងមិននិយាយរកគេ។
គេញញឹមចុងមាត់ ជាន់ហ្គែរ មិនគេចជហ្ហក់ ធ្វើអោយឡានរលាក់ សឹងតែហោះ ចំណែកថេហ្យុងក៏ស្រែកចាច ស្រវ៉ាទប់និងសាឡុងឡាន ទឹកមុខឡើងស្វាយ គួរអោយអស់សំណើច។
<<បើកឡានរបលយ៎ស្អីបែបនេះ>>ថេហ្យុងស្រែកជេ ដៃនៅទប់និងសាឡុងឡានដដែល។
<<awww មិនឃើញទេឬយ៉ាងមិចថាផ្លូវវាពិបាក>>ជុងហ្គុកបូយមាត់ទៅផ្លូវខាងមុខ ញាក់ស្មាមិនទទួលកំហុស។
<<ហើយចុះបើដឹងថាពិបាក ប្រកាច់បើកមកធ្វើស្អី>>ថាមិនចង់កាចទេ តែមនុស្សធ្វើអោយកាច ធ្វើអោយខឹង ហើយអ្នកណាទៅទប់ឈ្នះ បើលែងតែបើកឡានស្ទើរហោះ ហើយធ្លាក់កាឡុកឡើងភឹសៗ ចង់ធ្លាក់ថ្លើមទាំងដុំ។
<<ថាបើកមកសុីជម្រៅជាមួយហាន់នី>>
<<សុីជម្រៅក្បាលលោក>>ថេហ្យុងជេទៀត អាទម្រាំនិងទៅវគ្គសុីជម្រៅនិង មនុស្សវាស្លាប់មុនទៅដល់ផងក៏មិនដឹង។
<<អីយ៉ា...មិចក៏កាចម្ល៉េះ>>ជុងហ្គុកទប់ស្នាមញញឹម មិនបានខឹងសម្បារនិងការជេប្រមាថរបស់ថេហ្យុងសូម្បីតែបន្ដិច។
<<ខ្ញុំកាច ព្រោះ...>>ថេហ្យុងបញ្ឈប់ការនិយាយ រួចជ្រួញចិញ្ចើម សម្លឹងមើលទូស័ព្ទជុងហ្គុកដែលកំពុងតែរោទិ៍ឡើង។
<<ប៉ាខលមក>>ជុងហ្គុកប្រាប់ ហើយចុចទទួល មកផ្ទុកនិងត្រចៀក តែត្រូវដកចេញវិញ ស្រគៀនិងសម្លេងជេរបស់លោកប៉ា។
<<យ៉ា...ចនជុងហ្គុក អែងដឹកកូនកំលោះគេទៅណា ដឹងទេថាលោកគីមខឹងប៉ុណ្ណា>>ជុងហ្គុកពេបមាត់ ចុចបើកសម្លេងអោយឮ ហើយដាក់ក្នុងក្រឡុកឡាន និយាយតវ៉ាវិញភ្លាម។
<<ចុះក្រែងប៉ាជាអ្នកអោយសញ្ញារអោយខ្ញុំមិនអញ្ចឹង>>
<<យើងអោយនាំថេហ្យុងទៅក្រៅ តែ...>>ជុងហ្គុករហ័សនិយាយកាត់ភ្លាម។
<<ខ្ញុំនាំថេហ្យុងចេញមកក្រៅមែនហើយតើ មែនទេ ហាន់នី>>គេនិយាយ ងាកទៅមើលថេហ្យុង និងមិនភ្លេចញាក់ចិញ្ចើមដាក់។
<<ជុងហ្គុកចាប់ខ្ញុំមក ជួយខ្ញុំផងលោកពូ>>ថេហ្យុងឈ្ងោកមុខទៅជិតទូស័ព្ទ ហើយនិយាយ។
<<យ៉ា...ជុងហ្គុកនាំកូនគេមកវិញភ្លាម>>
<<ណូ...ដរាបណាខ្ញុំមិនទាន់អស់ចិត្តនៅទីនេះ ខ្ញុំមិនទៅជាដាច់ខាត>>
<<កុំធ្វើចរឹកពាល នេះឪអែងណា>>
<<បាទខ្ញុំដឹង>>
<<ដឹងហើយ នាំថេហ្យុងមកវិញផង កុំអោយយើងខ្យល់គ៎ទាន់ ខាននេះត្រូវលោកគីមដុកពេញទំហឹង បើអែងមិនព្រម គេនិងចេញទៅតាមរកអែងហើយ>>
<<តាមមកក៏តាមទៅ អោយតែតាមកើត ព្រោះខ្ញុំនិងនាំថេហ្យុងចុះទឹក ឡើងកប៉ាល់ឆាប់ៗនេះ តែផ្ដាំប៉ាក្មេកខ្ញុំផងថា ទឹកគ្មានផ្លូវអោយដើរមកតាមទេ>>ថេហ្យុងដែលអង្គុយស្ដាប់តាំងពីដើមក៎ចំហរមាត់ មិននឹកស្មានថាជុងហ្គុកនាំខ្លួនមកឡើងកប៉ាល់សោះ។
<<អាក្បាលខូច...ប៉ាតាមល្បិចអែងមិនទាន់ទេ>>
<<ប៉ាចាំតែមើលទៅ ហើយប៉ាកុំភ្លេចកាលពីលើកមុន ប៉ាបាននិយាយថានិងសម្អាតកម្ទេចដែលខ្ញុំទម្លុះតាមក្រោយអោយស្អាត សង្ឃឹមថាប៉ាមិនព្រម>>
<<សម្អាតដឹងតែសម្អាតហើយ តែអែងប្រញាប់យកកូនគេមកវិញផង កុំអោយលើសពី3ថ្ងៃអោយសោះ ប៉ាជឿថាលោកគីមនិងជិះកន្ទុំរុយឆាបក្រលែករកមើលអែងមិនខាន>>
<<ហុឹសៗ...ប៉ាកុំខ្វល់អី ជម្រាបលាប៉ា ខ្ញុំរវល់>>គេនិយាយតែប៉ុណ្ណឹង ក៏ចុចផ្ដាច់ទំនាក់ទំនងភ្លាម ហើយឈ្លៀសភ្នែកឃើញថេហ្យុងសម្លក់មុខគេតែម្ដង។
<<ថី>>គេលើកចិញ្ចើមសួរ។
<<ខ្ញុំស្អប់លោក ស្អប់!!>>
<<ស្អប់ទៅមិនបានហាមផង>>
<<លោកអាក្រក់ណាស់ កោតចេះមានអ្នកស្រឡាញ់ទៅកើត>>
<<ថី ច្រណែន>>
<<ខ្ញុំមិនខ្ចីច្រណែននិងកាកមនុស្សមួយរៀលៗដូចលោកគេ>>
<<តែមាសស្នេហ៍ ជាប្រពន្ធអាមួយរៀលៗហើយមិនអញ្ចឹង>>
<<ខ្ញុំគ្មានប្ដី >>
<<តែបងមានប្រពន្ធ ហើយប្រពន្ធបងកាចនោះកាច តែគួរអោយស្រឡាញ់ណាស់ ធ្វើអោយបងចង់តែទះកាពេះគូទអោយហើមទេ>>គេបេះបួយ អោយថេហ្យុងខាំមាត់ ក្រឺតខ្នាញ់ និយាយមិនឈ្នះគេ ទើបខ្ជិលនិយាយត៎។
ជុងហ្គុកសើចហុឺសៗ នៅដើមក៎ បើកឡានបន្ដិចក៏មកដល់កំពង់ផែ ធំមួយ នៅពេលនោះស្រាប់តែនឹកដល់ប៉ាក្មេក ដែលដៀលគេថាចោរលួចកូនកំលោះពេញៗមាត់ ចាំមើលគេនិងលួច លួចអោយខ្ចីចខ្ចីតែម្ដង។ គោលបំណងគេមិនមែនទីនេះ តែជាប្រទេសសៀងហៃ ទៅវិញទេ ប៉ុន្តែចង់អោយលោកគីមឈ្នះខ្យល់ ទើបគេនាំថេហ្យុងមកចុះទឹកជាមួយ កុំអោយគាត់ពិនតាមពេក។ តាមគោកមានផ្លូវអោយគាត់តាមបាន ហើយចុះតាមទឹកទៅមានស្ពានពីណាគេដាក់អោយឆ្លងទៅលោក?ឃើញទេល្បិចពេញទាំងខ្លួនហើយ។ ម្យ៉ាងទៀត ការដែលគេត៎មាត់ជាមួយលោកគីម មិនមែនថាគេឈ្លើយ តែគេធ្វើដើម្បីអោយលោករហ័សលើកថេហ្យុងអោយគេយ៉ាងឆាប់រហ័ស។ ហេតុផលទីមួយគឺ ខ្លាចគេមាត់រឹងក្រលិចមិនទទួលស្គាល់ថេហ្យុង ហេតុផលទី2 ខ្លាចគេបោះបង់ចោលថេហ្យង ហេតុផលទី3គឺ ខ្លាចគេធុញទ្រាំ ព្រោះគេរមុងរមាំងថា អញ្ចឹងហើយប្រាកដជាគាត់លើកពេលវេលាអោយឆាប់ ហើយដុកថេហ្យុងបង្ខុំពីរឿងនេះកាន់តែខ្លាំង ហើយគេនិងគុំទុកក្នុងចិត្ត ច្បាស់ថាជាកើតឡើងបែបនិង។
ជុងហ្គុកបើកទ្វាឡាចុះ ថេហ្យុងក៏ចុះតាមដែល។
<<ដើរតាមមក ហើយកុំប្រាប់ថាអោយជូនទៅវិញ ព្រោះគ្មានផ្លូវកើតឡើងជាដាច់ខាត>>គេនិយាយគម្រាមទុកមុន រួចដើរចូលទៅក្នុងកាប៉ាល់ និយាយជាមួយបុគ្គលិកស្រី ចំណែកថេហ្យុងឈរច្រត់ចង្កេះ ហត់នឿយខ្លាំងដែលត្រូវគេអូសតាមរហូត។<<ល្ងាចនេះនិងមានអាហារនៅរៀបចំខាងក្រៅ យើងទៅញាំនោះ>>ជុងហ្គុកនិយាយ ដោះអាវធំទុកនិងគ្រែ សល់តែអាវសមីពណ៍ស៎។
<<លោកគួរតែប្រាប់ខ្ញុំមួយម៉ាត់ខ្លះ មិនមែនទំនើងយកតែចិត្តខ្លួនអែង>>ថេហ្យុងដើរទៅជិត ហើយងើតមុខនិយាយជាមួយគេ។
<<មែនហើយបងទំនើង>>
<<ហើយលើកក៏ជាមនុស្សអាក្រក់ដូចគ្នា>>
<<ស្រេចតែលើអូនគិត>>
<<ស្រេចហើយ...ខ្ញុំគិតថាលោកអាក្រក់បំផុត ព្រោះមនុស្សល្អគេមិនចាប់បង្ខុំគ្នាទេ>>
<<គ្រាន់តែសុីគ្រឿងក្នុងប្រពន្ធខ្លួនអែង ខុសដែលឮ>>
<<ខ្ញុំមិនមែនប្រពន្ធលោក>>
<<មិនខ្វល់>>គេក្រវីក្បាល ដាក់ខ្លួនអង្គុយនិងពូកទន់ ទាញចង្កេះតូចមួយក្ដាប់មកផ្ទប់និងមុខ។
<<នែធ្វើស្អី...>>ថេហ្យុងស្រែកពេលជុងហ្គុក សើយអាវធ្មុលក្បាលចូលខាងក្នុង ប្រើអណ្ដាតលិឌស្បែករលោង។
<<ពិនិត្យមើលរាងកាយ ក្រែងលោ៎មាជាំ និងរហ័សហៅគ្រូពេទ្យមក>>គេនិយាយង៉ុលៗ ពិនិត្យមើលរាងកាយរបស់ថេហ្យុង ដោយប្រើអណ្ដាត អោយថេហ្យុងស្រៀវទន់ជើង ប្រហោងពោះ។
#ស្រឡាញ់អ្នកអាន🦋🥺
វ៉ាន់ តី🌻
![](https://img.wattpad.com/cover/288954464-288-k778876.jpg)
YOU ARE READING
ល្បិចស្នេហ៍លោកCEO(ចប់)
Fanfictionគ្រាន់តែស្រឡាញ់ហើយចង់បានមកថ្នាក់ថ្នមវាមិនទៅជាតានតឹងប៉ុន្មាន។ តែគីមថេហ្យុងមិនព្រម ថែមទាំងជំនាស់ ក្រាញននៀល ទើបចនជុងហ្គុក បុគ្គលល្បីឈ្លោះ ត្រូវចែកវិញ្ញាសារ ដាក់ផែនការល្បិច ដើម្បីធ្វើអោយថេហ្យុងដើរមករកក្បែរគេដោយខ្លួនអែង ដោយមិនចាំបាច់ដេញចាប់យកនាំតែហត់។