ភាគទី31:ដាច់គ្នា?

3.5K 194 1
                                    

<<លោក....>>ថេហ្យុងបើកមាត់ និយាយម្ហបៗ សម្លេងគ្រលាស់មិនចេញ ខណះដែលបុរសកំលោះកំពុងញញឹមរីកថ្ពាល់ នៅលើឆាក ព្រំក្រហម។
នេះជារឿងស្អី?មិនយល់ទេ?ហេតុអីជុងហ្គុកមកឈរទីនេះ?ហេតុអី?
ជុងហ្គុកញញឹមបិទមាត់មិនជិត សម្លេងទះដៃឮភ្លៀត ទើបគេដើរទៅខាងមុខឆាក ទៅទទួលកូនក្រមុំរបស់គេ តែថេហ្យុងបែរជាចងចិញ្ចើម ខិតចេញទៅឆ្ងាយទៅវិញ។
<<ថេ...>>ជុងហ្គុកហៅថេហ្យុងតិចៗ ដើរចូលទៅជិតថែម ប៉ុន្តែរឹតតែចូលរឹតតែឆ្ងាយ ឆ្ងាយលើសដើម។
ថេហ្យុងខាំធ្មេញណែន ភ្នែកចាប់ផ្ដើមមានកម្ដៅ អួលណែនពេញទ្រូង ក្នុងខ្លួនដូចគេលើកដុំថ្មមកសង្កត់ពីលើ អោយឈឺពន់ពេក។
<<..ល..>>ថេហ្យុងរកនិយាយតែនិយាយមិនចេញ ទឹកភ្នែកចាប់ផ្ដើមហូរ គ្មានអ្វីឈឺជាងពេលគេលេងសើចនិងយើងទេ ទាំងដែលយើងគិតពីគេសឹងងាប់សឹងរស់ ។
<<ថេ...បងសុំទោស>>ជុងហ្គុកនិយាយតិចៗ សម្លឹងមើលភាពជូចត់របស់ថេហ្យុង សម្លេងរបស់ភ្ញៀវស្ងាត់ជ្រៀម មានឮតែសម្លេងកាំមេរ៉ាចាប់ថត យកទៅផ្សាយតែប៉ុណ្ណោះ។

ថេហ្យុងមើលទៅអ្នកគ្រប់គ្នា មុនដំបូងគិតជាកម្មពិធីស្អី តែពេលនេះដឹងហើយ ថា វាជាកម្មវិធីឆ្គួតឡប់បំផុត គួរអោយស្អប់។

<<ខ្ញុំស្អប់លោក ហុិក ហុិក>>ថេហ្យុងស្រែកយំ ទ្រាំលែងបាន ដោះស្បែកជើងរត់ចេញទៅក្រៅ  ចំណែកភ្លៀវក៏វែកផ្លូវអោយរត់ចេញទៅ។

<<ថេ...ថេ...អូន>>ជុងហ្គុកស្រែកហៅ តែថេហ្យុងមិនសូម្បីតែងាកក្រោយមើលគេផង ទើបគេរត់ទៅតាមដែល ទម្រាំមកដល់ថ្នាក់នេះ ត្រូវចំណាយពេលមិនតិចឆ្នាំ គេមិនប្រលែងស្រួលៗទេ។

ជុងហ្គុករត់ចេញមកក្រៅ ក្រលេកបង្វិលខ្លួន រកមើលតែមិនឃើញថេហ្យុង បាត់ស្រមោលឈឹង តែម្ដង ទើបគេរត់ចេញទៅខាងក្រោយផ្ទះ ជាកន្លែងជាប់មាត់សមុទ្រ បើទៅខាងមុខអ្នកយាមល្បាតតឹងរឹង មិនទំនងអោយរត់រួចទេ។

<<ថេ..ឮបងហៅទេ...ថេ>>ជុងហ្គុកស្រែកហៅបណ្ដើរ រត់រកបណ្ដើរ ចំណែកកូនចៅខ្លះរត់តាមរកមើលពេញនិង។

ងាកមកខាងថេហ្យុងឯនេះវិញ កំពុងតែរត់ញាប់ជើងស្អេក តាមសមុទ្រខ្សាច់ ទឹកភ្នែកហូររហាម ដោយការឈឺចាប់ ដោយសារមានពន្លឺភ្លើងតាមបង្គោលមានខ្លះៗ ទើបមិនសូវអី អាចរកផ្លូវឃើញ។

ល្បិចស្នេហ៍លោកCEO(ចប់)Where stories live. Discover now