ភាគទី5:ប្រយ័ត្នឡានត្រូវរង្គើ

4.9K 296 0
                                    

<<ហាមចេញ>>គេគម្រាមដឹងដល់ចិត្តរាងតូច ហើយដើរវៀងទៅម្ខាង តែមុននិងចូលឡាន ឈ្លៀតញាក់ចិញ្ចើមដាក់ជាមួយអ្នកយៀមមួយសិន។

ជុងហ្គុកឡើងឡាន សម្លឹងមុខថេហ្យុង ឃើញថាមិនបានដាក់ខ្សែរក្រវ៉ាត់ការពារ ទើបគេមានចិត្តចង់ជួយយកបុណ្យគុណ។ ថេហ្យុងបើកភ្នែកធំៗស្ទើលៀន ទំរេតខ្លួនទៅទល់និងទ្វាឡាន ខាំមាត់បិតជិត ពេលជុងហ្គុកអោនមកជិតកាន់តែខ្លាំង ក៏បិតភ្នែកជិតឈឹង ដៃខ្ញាំនិងសាឡុងឡានសឹងបាក់ម្រាម។

ជុងហ្គុកអោនមុខទៅជិតថ្ពាល់រលោងកាន់តែខ្លាំង ព្រួសខ្យល់ដង្ហើមក្ដៅលើថ្ពាល់រលោង ញញឹមគែមមាត់ ជ្រឹមភ្នែកមើលអ្នកខាងក្រោមដោយការចូលចិត្ត។

គេលូកដៃដាក់ខ្សែរក្រវ៉ាត់អោយ ប៉ុន្តែមុខសង្ហារនៅជិតមុខតូចច្រមិចដដែល និងកាន់តែទៅជិត សឹងតែប្រមែលលើថ្ពាល់រលោង ច្រមុះស្រង់ក្លិនក្រអូបស្រាលដូចផ្កាដែលត្រូវអប់ ធ្វើអោយគេចង់វង្វេងវង្វាន់រលាយស្មារតី សោតប្រសាទទាញទៅធ្លាក់ក្នុងភ្នក់ភ្លើង កែវភ្នែកពណ៍បៃតងចាស់ក្លាយទៅជាពណ៍ខ្មៅនិងគឃ្លើក្ដៅគគុក។

រាងតូចសឹងតែភ្លេចដកដង្ហើម ខ្លួនឡើងរឹងស្ដូក មានអារម្មណ៍ស្រៀវៗពេលខ្លួនប្រាណមាំមកបៀតប្រកិត។

ជុងហ្គុកក្រលាស់ខួក្បាលចេញ ខ្ពើមរអើមខ្លួនអែងដែលឃ្លានខុសរបៀបរបរ ទាំងដែលពីមុនគេមិនធ្លាប់បែបនេះ ទោះជាមានស្រីៗតាមមកប្រណិតកាយល្អឥតខ្ចោះក្បាច់ពូកែៗ តែចំណងឥណ្ណាមិនឡើងរឹងស្ដូក បើគ្រាន់តែស្រង់ក្លិន។

ថេហ្យុងកំពុងតែធ្វើអោយគេឆ្កួត!!!!!!

<<គិតស្អីដល់ណាហើយ>>ជុងហ្គុកសើចដើមក៎ ដាក់ខ្សែរក្រវ៉ាត់រួចរាល់ ហើយងើបចេញពីខ្លួនតូចក្រអូប លើកខោសារេបន្ដិចកុំអោយថេហ្យុងឃើញកេរ្ដ៍ិខ្មាសគេច្បាស់ពេក។

សម្លេងជុងហ្គុកធ្វើអោយថេហ្យុងភ្ញាក់ខ្លួន បើកភ្នែកព្រឹមៗ ឃើញគេនៅអង្គុយឆ្ងាយហើយ ទើបបើកមួយអស់ អង្គុយត្រង់ខ្លួន សម្រួលឥរិយាបថវិញ។

<<លោកតែងតែធ្វើអោយខ្ញុំភ័យ>>ថេហ្យុងលើកដៃជូតញើសនិងជើងសក់ចេញ ស្របពេលឡានកំពុងតែថយក្រោយ បើកកាច់ឡើងលើផ្លូវជាតិធំ។

ល្បិចស្នេហ៍លោកCEO(ចប់)Where stories live. Discover now