ភាគទី30:ព្រមតាមសម្រួល

3.1K 166 0
                                    

ក្រោយពីសន្លប់អស់មួយយប់ ថេហ្យុងក៏ចាប់ផ្ដើមកម្រើកត្របកភ្នែក បើកឡើងសន្សឹមៗ សម្លឹងមើលពិដានពណ៍ស៎ខាងលើ  តែក៏ត្រូវបិទវិញភ្លាម ពេលឈឺក្បាលវិលខ្វាល់។

<<អូយ ...ឈឺក្បាលខ្លាំងម្ល៉េះ>>ថេហ្យុងក្រោកអង្គុយយឺត ខ្ទប់ក្បាលខ្លួនអែង ខាំបបូរមាត់ បិទភ្នែកជិតឈឹង សូម្បីតែមើលស្អីក៏វិលទាំងអស់ ហាក់ដូចគេចាប់ក្រវីក្រវាត់អញ្ចឹង។

<<យើងនៅទីណាទៅ>>

<<អ្ហា...ភ្ញាក់ហើយឬ>>ថេហ្យុងនិយាយមិនទាន់និងចប់ស្រួលបួលផង មនុស្សស្រីមាឌល្អិតម្នាក់ក៏ដើរចូលមក ហើយយករបស់ប្រអប់ផ្លេកៗទៅដាក់លើតុ ដើរមកឈរនៅពីមុខថេហ្យុង។

<<នាងជាអ្នកណា?ចាប់យើងមកធ្វើអី>>ថេហ្យុងចាប់ផ្ដើមសួរ រំកិលគូទថយក្រោយដោយស្វ័យប្រវត្ដិ។

<<កុំភ័យអី ខ្ញុំមិនធ្វើស្អីអែងទេ>>

ថេហ្យុងជ្រឹមភ្នែក មើលនាងដោយការមិនទុកចិត្តដដែល ត្បិតថានាងនិយាយ តែយើងកំពុងតែនៅជាមួយដែនមនុស្សអាក្រក់ ហើយនាងជាមនុស្សរបស់ពួកវាទៀត។

<<ខ្ញុំមានតួនាទីមើលថែអែង អោយបានរៀបរយ មិនបានមកចាប់រំលោភ មិនបាច់ភ័យដល់ថ្នាក់នេះ>>ហ្វីរីសើច។

<<ថាមិនត្រូវ>>

<<មើលខ្ញុំក្នុងផ្លូវអាក្រក់ពេកហើយ>>ហ្វីក្រវីក្បាល នាងមានបញ្ជាពីម្ចាស់ភូមិគ្រិះ អោយមកមើលថែថេហ្យុងគ្មានអោយចន្លោះ ព្រោះបន្ដិចទៀតនេះ ថេហ្យុងនិងក្លាយជារបស់គេ តែអ្វីដែលឆ្ងល់ ហេតុអី គាត់មិនឡើងមកមើលមុខថេហ្យុងសោះ។

<<ពិត ខ្ញុំត្រូវគេចាប់ ហើ..ហើយ ប្ដីខ្ញុំស្មើនេះមិនដឹងជាយ៉ាងទេ ត្រូវអាពួកស្លាប់នោះវាបាញ់>>ថេហ្យុងនិយាយ ត៎មាត់ គ្រាន់តែគិតដល់អ្នកជាទីស្រឡាញ់ ភ្នែកក៏ចាប់ផ្ដើមក្ដៅ ព្រួយបារម្ភខ្លាំង ស្មើនេះមិនដឹងថាមានអ្នកជួយឬក៏អត់ យ៉ាងមិចយ៉ាងម៉ាហើយ។ គេបារម្ភមែនទែន តែនៅចំពោះមុខមនុស្សស្រី ទើបទប់ចិត្ត កុំអោយហូរទឹកភ្នែក។

<<នាង..នាង ជួយដោះលែងខ្ញុំតើបានទេ ណា ណា ដោះលែងខ្ញុំទៅ>>ថេហ្យុងក៏វិញ លុតជង្គង់ ចាប់ដៃនាងអង្រួល ទឹកមុខដោយការអង្វរក៏។

ល្បិចស្នេហ៍លោកCEO(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ