ភាគទី6:ប្រើមាត់អូនទៅ ហាន់នី!!

5.2K 323 6
                                    

#សូមទោសសម្រាប់ពាក្រសម្ដីមិនសមរម្យ

ថេហ្យុងមើលអេក្រង់ទូរស័ព្ទ ហើយជ្រួញចិញ្ចើមដាក់ ដកដង្ហើមធំមួយហឿក។

<<មនុស្សពាល អាងតែអំណាច ឆើស!!>>រាងតូចពេបមាត់ រអារចិត្ត ស្អប់ប្រុសពាលមិនដឹងមុខ ចង់ធ្វើស្អីក៏ធ្វើតែចិត្ត ធ្វើដូចក្បាលវ៉ាល់ មិនយល់ចិត្តអ្នកដទៃ។

<<ដាក់ឈ្មោះស្អីអោយសមទេនេះ>>ថេហ្យុងសម្លឹងជញ្ជាំងលាបពណ៍ស៎ ដៃផ្ទប់និងថ្ងាល់ សញ្ជឹងគិតថាដាក់ឈ្មោះស្អី អោយសមនិងចៅហ្វាយចរឹកពាល ក្អេងក្អាង<<គេចិត្តខ្មៅដល់ថ្នាក់និង គួរថាដាក់ថា ក្អែកខ្មៅ ឬមួយក៏...អាប៉ូយឡូយ តែស្ដាប់មើលទៅមិនសោះ>>រាងតូចរកនឹកឈ្មោះមិនឃើញ ផ្នែកខួរក្បាលកំពុងតែធ្វើការគិតរកមើល។

ថេហ្យុងស្ងាត់មួយសន្ទុះ ដៃគោះនិងតុ ក៏បើកមាត់ចំហរ ភ្នែកបើកធំ ដោយការសប្បាយចិត្ត ពេលរកនឹកឃើញ។

<<ដូរ៉េមន មែនហើយ ដូរ៉េមនជាឈ្មោះរបស់ចៅហ្វាយចិត្តអាក្រក់ ហាសហា..>>រាងតូចសើច ចុចសេវឈ្មោះក្នុងទូស័ព្ទ ដាក់ឈ្មោះ ដូរ៉េមន នៅលេខជុងហ្គុក។ ដូរ៉េមនជាឈ្មោះតុក្ដតា ដែលគេចូលចិត្តមើល វាកប្លែង និងគួរអោយសើច ពេលវាខឹង មុខអាក្រក់ដូចក្របីឈ្មោលអញ្ចឹង មោឃៗតែលាក់ធាតុពិត ហឺស!!!

ថេហ្យុងហួចច្រៀង ដោតដុយបញ្ជូលទូស័ព្ទនៅលើតុ អារម្មណ៍ល្អ ដើរទៅគ្រែច្រៀងរហឹមនៅបំពង់ក៎ ដាក់ផ្អៀងខ្លួនដេក បិទភ្នែកសម្ងុំដេក រហូតដល់លុងលក់ ដកដង្ហើមថេ។

-----
ថេហ្យុងដើរទៅកាច់រាង ទៅរករាងក្រាស់ដែលអង្គុយជន្ទែងជើងនិងតុធ្វើការ សណ្ដែងរឹកមានអំណាច សម្លឹងមើលរាងតូច ដោយកែវភ្នែកក្ដៅគកុក  ក្នុងខ្លួនក្ដៅដូចភ្លើងដុតឆ្អើរ ក្ដៅស្បែករងាល។

<<មករកបងមក ហាន់នី....>>គេហួច ញាក់ចិញ្ចើម បក់ដៃហៅរាងតូច អោយចូលមករក ផ្ដល់ជាវ៉ាក់សាំងការពារជុងហ្គុកតូចកុំអោយមានរបួស។

<<លោកប្រធាន>>ថេហ្យុងដើរមកជិតតាមការហៅ ដើរត្រពាត់ទៅក្រោយ លូកដៃស្ទាបច្របាច់ស្មារបើកធំទូលាយ រួចអោនមុខទៅជិតមុខសង្ហារ ខ្សឹបដោយសម្លេងស្អកៗ <<លោកប្រធានត្រូវការហៅថេធ្វើអី?>>

ល្បិចស្នេហ៍លោកCEO(ចប់)Donde viven las historias. Descúbrelo ahora