ផ្ដើមរឿង

2.5K 55 0
                                    

ត្រឡប់បន្តសន្យា
ផ្ដើមរឿង

តឹក!តឹក...
សំឡេងនាឡិកាបន្លឺឡើងតឹកៗហាក់ដូចជាបញ្ជាក់ពីដំណើរវិលជុំរបស់ទ្រនិចតូចដែលវាលោតពីមួយវិនាទីទៅមួយវិនាទីមិនឈប់ឈរតែម្ដង ពន្លឺព្រះអាទិត្យក៏ដាលចូលបន្តិចម្ដងៗចាប់តាំងពីតុរៀនក្បែរបង្អួចរហូតចូលមកដល់គ្រែគេងដែលនៅជិតគ្នានោះ។
"ហ៊ឺ!" សំឡេងថ្ងូររហឹមបន្លឺឡើងចេញពីម្ចាស់កាយតូចបែកញើសហូរជោគថ្ងាស នាងរើបម្រាស់រាងកាយហាក់ដូចជានាងព្យាយាមគេចពីនរណាម្នាក់ក្នុងសុបិន្តដ៏សែនខ្មៅងងឹតនោះ។
(កុំ..កុំធ្វើបាបខ្ញុំ អ្នកអង្គម្ចាស់ ហ៊ឹកៗកុំបំពានខ្ញុំម្ចាស់ ហ្អា៎)
"ហ៊ឺ!!!!" រាងកាយក្រោកឡើងមួយអស់ជំហរស្របនឹងសំឡេងស្រាលៗបន្លឺឡើងពីបបូរមាត់របស់នាង ដៃតូចស្រឡូនបែរជាញ័រទទ្រើតលូកទប់ប៉ះនឹងទ្រូងខាងឆ្វេងដែលកំពុងលោតញាប់ដូចជាកំពុងតែចង់ផ្ទុះ។
សកម្មភាពអាក្រក់ព្រៃផ្សៃដែលបុរសម្នាក់មានងារដូចជាអង្គម្ចាស់ព្រោះតែនាងលឺមនុស្សស្រីម្នាក់ក្នុងសុបិន្តនោះហៅគេបែបនោះ ស្រីតូចបិទភ្នែកខ្លួនឯងស្រាលៗស្របនឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់របស់នាងដូចជាអារម្មណ៍ឈឺចាប់របស់មនុស្សស្រីចម្លែកម្នាក់នោះហាក់ផ្សាភ្ជាប់ជាមួយនឹងនាងដល់ថ្នាក់នាងអាចទទួលបានរាល់ភាពឈឺផ្សានឹងការភ័យខ្លាចនោះដូចជានាងបានជួបវាដោយផ្ទាល់អញ្ចឹង។
ទឺត!ទឺត...
នាឡិការោទ៍ឡើងនៅក្បែរនោះនាំឲ្យអ្នកដែលហាក់ដឹងពេលដឹងវេលាប្រញាប់លូកដៃបិទវាភ្លាម ស្រីតូចលើកដៃម្ខាងជូតទឹកថ្លាដែលដក់ជាប់លើផ្ទៃមុខចេញរួចក្រោកសម្ដៅទៅកាន់បន្ទប់ទឹកនៅក្បែរនោះ។
(អែលលីណាស៊ូៗ)
ជាក្រដាសណូតតូចមួយដែលមានបិទស្ទើរតែគ្រប់កន្លែងក្នុងផ្ទះរបស់នាងទៅហើយ វាមិនមែនជារឿងអាក្រក់ទេដែលនាងស្រឡាញ់ខ្លួនឯងបែបនេះ ទោះបីជានៅលើលោកនេះគ្មាននរណាគិតខ្វល់ខ្វាយនឹងលើកទឹកចិត្តដល់នាង យ៉ាងហោចក៏មាននាងខ្លួនឯងដែលលើកទឹកចិត្តខ្លួនឯងដែរ។
មួយសន្ទុះក្រោយពីរៀបចំខ្លួនរួចអែលលីណាក៏នាំខ្លួនចេញមកក្នុងឈុតជាបុគ្គលិករបស់សណ្ឋាគារ ស្រីតូចឈរពីមុខកញ្ចក់ខ្ពស់បង្ហាញរាងកាយនាងមួយតួខ្លួនច្បាស់ អែលលីណាញញឹមរួចសារ៉េអាវដែលនៅលើខ្លួនបន្តិច ដៃម្ខាងលូកទាញយកក្រេមលាបមាត់ចេញពីកាបូបមករួចលាបថើរៗលើបបូរមាត់ រួចអូសបន្តទៅលាបចេញរូបបេះដូងនៅលើកញ្ចក់មុខនាង។
(ស៊ូៗ...)
អេលលីណាជាក្មេងកំព្រាដែលត្រូវបានខាងរដ្ឋយកនាងទៅចិញ្ចឹម ដើមឡើយនាងជាក្មេងដែលពួកគេរកឃើញនៅប្រទេសកូរ៉េទេ តែអាចនិយាយបានថាជាសំណាងដែលនាងត្រូវបានលោកប៉ានាងទាំង២នាក់ទទួលនាងយកទៅចិញ្ចឹមនឹងមើលថែនាងរហូតទាល់តែនាងបានធំធាត់នឹងមានចំណេះដឹងមកទល់ពេលនេះ។
ឆ្នាំនេះនាងមានអាយុ១៩ឆ្នាំទៅហើយ ក្នុងវ័យប៉ុណ្ណេះក្មេងដទៃក៏ប្រហែលជាកំពុងតែស្ថិតនៅក្រោមបន្ទុករបស់គ្រួសារក្នុងការចិញ្ចឹមបីបាច់ហើយ តែសម្រាប់អែលលីណាគឺអត់ទេ នាងចេញធ្វើការតាំងពីអាយុ១៧ឆ្នាំក្រោយពីលោកប៉ារបស់នាងទាំង២នាក់ទទួលរងការវាយប្រហារពីពួកខ្មាំងកាំភ្លើងនាកោះមួយក្នុងប្រទេសអុីរ៉ាក់នេះឯង។ នាងមិនមែនជាបន្ទុករបស់នរណាម្នាក់តែបែរជាមានបន្ទុកជាច្រើនទម្លាក់មកលើនាងជាក្មេងដែលទើបតែដឹងក្ដីនេះទៅវិញ លោកប៉ានាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងត្រូវការលុយព្យាបាលមិនដែលដាច់ អញ្ចឹងហើយទើបនាងសម្រេចព្យួរការសិក្សាដល់ទៅ២ឆ្នាំដើម្បីរកលុយមកព្យាបាលនឹងមើលថែពួកគាត់។
តែដូចជាពាក្យចាស់និយាយថាក្រោយភ្លៀងមេឃនឹងស្រឡះ ក្រោយពីការខិតខំរបស់នាង២ឆ្នាំមក អាការៈលោកប៉ានាងទាំង២ក៏បានធូរស្រាល ការចំណាយក៏កាន់តែតិចជាងមុនអាចអោយនាងសន្សំលុយខ្លះបានទុកបង់ថ្លៃសាលាដើម្បីរៀនបន្តទៀត។
"អូ! អែលលីណា.." គ្រាន់តែមកដល់ខាងមុខសណ្ឋាគារភ្លាមក៏មានលោកមេការដែលជាមនុស្សជិតស្និតជាមួយគ្នាលាន់មាត់ឡើង គាត់ក៏បង្ហាញស្នាមញញឹមទៅកាន់នាងជំនួសឲ្យការនិយាយកាយវិការស្វាគមន៍ អែលលីណាក៏អោនគំនាបទៅកាន់គាត់បន្តិចរួចរត់ត្រុកៗចូលទៅកាន់ខាងក្នុងសណ្ឋាគារដើម្បីធ្វើការងារ។
"នាងគួរឲ្យស្រឡាញ់បែបនេះទេតើ បានជានរណាក៏ស្រឡាញ់នាង នរណាក៏តែងតែពេញចិត្ត..." គាត់និយាយលើកសរសើរនាងមិនបានដឹងថាមានមនុស្សម្នាក់ដើរចូលមកឡើយ គ្រាន់តែបានលឺសម្រឹបជើងអ្នកនៅពីក្រោយភ្លាមគាត់ក៏ប្រញាប់អោនក្បាលគោរពភ្លាម។
"Welcome, sir" ដំណើរបោះជំហានឈានចូលរបស់គេនាំឲ្យប្រុសម្នាក់នោះមានចម្ងល់ត្បិតថាក្លិនទឹកអប់ដែលសាយភាយចូលច្រមុះគេនោះដូចជាប្រហែលៗនឹងក្លិនរបស់អ្នកដែលមកញឹកញាប់អញ្ចឹង។
"ចម្លែកណាស់" គេងាកសំឡឹងមើលទៅផែនខ្នងនាយកម្លោះដែលដើរចូលទៅនោះស្របនឹងដៃមាំលូកកាន់ប៉ះក្បាលខ្លួនឯងតិចៗ តែគេក៏មិនបាននៅគិតយូរប្រញាប់រត់ទៅទទួលភ្ញៀវភ្លាមមិនបង្អង់។

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now