ភាគ១០

436 18 0
                                    

មកដល់ហើយចាស៎ រីករាយអានភាគនេះនឹងឡាច៎យកភាគបន្តទៀតណា៎
បើភាគនេះបាន៨០០ឡាច៎នៅម៉ោង៩កន្លះអេតមីនជូនភាគ១១ទៀត

ត្រឡប់បន្តសន្យា
ភាគ១០

ច្រាវ!
សំឡេងលាន់ច្រាវនៅខាងក្នុងក៏លឺដល់ត្រចៀករបស់អ្នកដែលនៅខាងក្រៅឯណោះធ្វើឲ្យជុននីអូនៅកាន់តែលែងសុខ នាយប្រញាប់គោះទ្វារខ្លាំងៗស្របនឹងទឹកថ្លាប៉ុន្មានតំណក់ហូរកាត់ផែនថ្ពាល់គេ។
"អែល..អែលលីណាបើកទ្វារឲ្យបង អែលកុំគិតអីផ្ដេសផ្ដាសណាបងសូមអង្វរ ហ៊ឺ" ជុននីអូគោះទ្វារផងស្រែកហៅនាងផង ដៃមាំលូកទាញយកទូរសព្ទ័ដែលនៅក្នុងហោប៉ៅយកមកមើលភ្លាមបំណងនឹងចុចផ្ញើសារទៅកាន់នាងតែក៏មានសារមួយលោតឡើងជំនួស។
(លោកចេញទៅ..មិត្តរួមបន្ទប់ខ្ញុំកំពុងតែត្រឡប់មកវិញហើយ កុំឲ្យបងអែលឡាដឹងអី ខ្ញុំសុំអង្វរ)
សារជាអក្សរត្រឹមតែមួយឃ្លាប្រយោគតែក៏អាចធ្វើឲ្យអ្នកទទួលបានវានោះហាក់ធ្ងន់ទ្រូងត្រដុកព្រោះគេដូចជាបានឃើញនាងកំពុងតែអង្វរគេនឹងភ្នែកអញ្ចឹងដែរ។
"បងចេញពេលនេះក៏បាន តែបងមិនចាកចេញពីជីវិតអូនដាច់ខាត បងនឹងនៅតែមករកអូន តាមមើលអូនជានិច្ចអែលលីណា ប៊ីអាន់សុី" ជុននីអូលើកដៃមាំលូកកាន់ប៉ះទ្វារបន្តិចរួចបង្ខំចិត្តចាកចេញទៅទាំងបង្ខំចិត្តតែម្ដង។
ស្រមោលរាងកាយមាំទាំចាកចេញទៅស្របនឹងការសំឡឹងមើលរបស់នាងតូចដែលនៅខាងក្នុង អែលលីណាក្ដាប់ដៃខ្លួនឯងមាំរួចអោនសម្រក់ទឹកភ្នែកក្បែរនឹងអំបែងថូដែលធ្លាក់ក្បែរជើងនោះ។
(បងគិតត្រូវហើយ បងទៅចុះ..ពួកយើងកុំជួបគ្នាទៀតអី វាមិនមានផលល្អសម្រាប់នរណាម្នាក់ទេ...)
....
ព្រឹកថ្ងៃថ្មី...
ដូចជាគេបាននិយាយថាកាយទៅបាត់តែចិត្តក៏នៅតែដក់ជាប់ជានិច្ច ជុននីអូអង្គុយតុអាហារជុំគ្នាជាមួយនឹងព្រះនាងអែលឡានឹងអ្នកអង្គម្ចាស់ជុងហ្គុក អ្នកគ្រប់គ្នាសោយអាហារយ៉ាងឆ្ងាញ់មាត់លើកលែងតែគេម្នាក់ដែលនៅអង្គុយធ្មឹងតាំងពីមកដល់ភ្លាម ជាហេតុនាំឲ្យអ្នកអង្គម្ចាស់ជុងហ្គុកមានការងឿងឆ្ងល់តែម្ដង។
"មិនសោយទេរឺជុននីអូ?" អ្នកអង្គម្ចាស់ជុងហ្គុកក៏មានបន្ទូលស្របនឹងព្រះនេត្រងាកបែរមើលទៅមហេសីដែលនៅអង្គុយកៀកក្បែរនឹងជុននីអូ ប្អូនប្រុសទ្រង់ឯណោះ ព្រះនាងហ្វីលីណាក៏កើតមានភាពមិនស្រួលព្រះទ័យរួចលូកដៃកាន់ស្មាជុននីអូ។
"ប្រុសអូ..មានរឿងអី?" ព្រះនាងហ្វីលីណាមានបន្ទូលព្រមនឹងភាពព្រួយបារម្ភកាលបើប្អូនប្រុសទ្រង់មួយរយៈនេះមានអាការៈប្លែកៗខុសធម្មតាពោលគឺគេអង្គុយធ្មឹងៗបែបនេះ មិនដឹងជាគេមានមូលហេតុអ្វីឡើយ។
"អត់មានទេបងស្រី ខ្ញុំគ្រាន់តែមិនឃ្លានប៉ុណ្ណោះ ទូលបង្គំសុំបង្គំលាទ្រង់ទាំងអស់គ្នាសិនហើយ" ជុននីអូលូកកាន់ប៉ះដៃបងស្រីបន្តិចរួចអោនគំនាបទៅកាន់ខ្សែរាជវង្សដែលកំពុងតែរួមតុជាមួយនឹងគ្នានោះរួចក៏ចាកចេញទៅ។
"គេមានរឿងអីទៅ?"
"អូនក៏មិនជ្រាបដែរព្រះពរ" ទាំងអ្នកអង្គម្ចាស់ជុងហ្គុកនឹងមហេសីមិនបានជ្រាបពីបញ្ហាក៏បានត្រឹមតែមានព្រះទ័យងឿងឆ្ងល់ ខុសប្លែកពីព្រះនាងអែលឡាដែលមានវត្តមាននៅទីនោះនឹងបានដឹងគ្រប់បញ្ហាពីក្រោយភាពសោះកក្រោះមួយនោះ ទ្រង់ក៏ហាក់កាន់តែក្រេវក្រោធក្នុងចិត្តថែមមួយកម្រិតទៀត។
(ស្រឡាញ់វាណាស់ហេស៎?)

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now