ត្រឡប់បន្តសន្យា
ភាគ៣៦+៣៧(បងគិតបែបនឹងរឺជុននីអូ?) ស្របពេលដែលអែលលីណាបានលឺគ្រប់យ៉ាងដែលនាងបានលឺមុននោះ គ្រប់អារម្មណ៍នឹងការខិតខំរបស់នាងក៏ប្រែជាខ្សោះបន្តិចម្ដងៗ ស្រីតូចក៏ទម្លាក់ដៃនាងដែលចាប់កាន់ជុននីអូនោះចុះបន្តិចរួចអោនមុខចុះបន្តិច។
«អែលលីណា..អូនមិនអីទេហេស៎?» ភាពស្ងប់ស្ងាត់របស់នាងក៏នាំឲ្យនាយកម្លោះដែលមានវត្តមានឈរទល់មុខនាងមានភាពងឿងឆ្ងល់នឹងប្រញាប់ចោទសួរភ្លាម អែលលីណាក៏ងើបមុខឡើងរួចញញឹមទៅកាន់ជុននីអូហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ ស្រីតូចក៏អោនសំឡឹងមើលទៅបាតដៃធំរបស់ជុននីអូរួចកាន់ក្រសោបនាំគេដើរចាកចេញពីទីនោះជាមួយគ្នា ពួកគេដើរបណ្ដើរត្រសងតាមមាត់សមុទ្រដែលមានរលកបោកបក់មកតិចៗ។
អែលលីណាចោលភ្នែកសំឡឹងមើលទៅផ្ទៃទឹកធំល្វឹងល្វើយមុននឹងព្រលែងខ្យល់ដង្ហើមធ្ងន់កាលបើក្ុងចិត្តនាងកំពុងតែតានតឹងស្រាប់ ជុននីអូឯណោះក៏បានត្រឹមតែងាកមើលទៅផ្ទៃទឹកដូចគ្នា គ្រាន់តែថាគេក៏លួចដៀងមើលអែលលីណាជាប់រហូតដូចគ្នាដែរ។
«ហ៊ឺ..» កំពុងតែដើរសុខៗអែលលីណាក៏ស្រាប់តែបញ្ឈប់រួចមកឈរទល់មុខជាមួយនឹងជុននីអូ ស្រីតូចក៏លូកទាញទូរសព្ទ័ចេញមករួចសរសេរបង្ហាញវាទៅកាន់ជុននីអូ អត្ថន័យខ្លឹមសារមួយដែលនាំឲ្យជុននីអូមើលមុខនាងទាំងមិនយល់។
«អូនចង់ទៅសេអ៊ូលវិញ? ហេតុអី?» ជុននីអូហើបមាត់សួរនាងម្ដងមួយឃ្លាៗតែអែលលីណានាងក៏រហ័សនឹងសរសេរបង្ហាញមកគេវិញដូចគ្នា។
(អូននឹកសាលា អូនចង់ទៅរៀន បើសិនជាអូនរៀនឆាប់ចប់អូននឹងអាលបានទៅរកលោកប៉ាវិញ)
អែលលីណានិយាយរំលឹកដល់លោកប៉ារបស់នាងប្រៀបដូចជាសញ្ញាមួយដែលនាងបង្ហាញទៅជុននីអូទាំងប្រយោលអញ្ចឹងថានាងចង់បញ្ចប់គ្រប់យ៉ាងនៅទីនេះឲ្យស្រេចបាច់រួចនាងក៏នឹងត្រឡប់ទៅប្រើប្រាស់ជីវិតជាអែលលីណារបស់នាងដូចជាពេលមុនវិញ។
«ហេតុអី? អូនចង់ទៅចោលបងទៀតមែនទេ?» ជុននីអូក៏សួរនាំទៅនាងទាំងមុខក្រៀមបន្តិច ជុននីអូលូកកាន់ដៃនាងឡើងរួចសំឡឹងមកចំភ្នែកនាង អែលលីណាក៏មិនបានបង្ហាញទឹកមុខបែបស្រងាកចិត្តរបស់នាងមុននោះចេញមកគ្រាន់តែនាងប្ដូរជំនួសដោយទឹកមុខញញឹមបែបមិនសូវសមបន្តិច។
(តែអូនមានតួនាទីមើលថែលោកប៉ាទាំង២របស់អូន ពួកគាត់ជាអ្នកមានគុណមកលើអូន ខ្លាំងជាងនរណាទាំងអស់ រឺក៏បងមិនចង់ឲ្យអូនធ្វើតាមបំណងប្រាថ្នាទេរឺ?) ឃ្លាប្រយោគដែលអែលលីណាបង្ហាញទៅគេនោះក៏ដូចជាប្រាប់គេឲ្យពិចារណាវាឡើងវិញអញ្ចឹង ជុននីអូមិនបានប្រកែកតវ៉ាអ្វីទៀតទេ គេប្ដូរជំនួសមកជាកាន់ស្មាអែលលីណាជាប់រួចបង្ហាញស្នាមញញឹមទៅកាន់នាង។
«អូនក៏ដឹងថាបងមិនដែលបដិសេធអ្វីជាមួយនឹងអូនស្រាប់ហើយអែលលីណា ជុប៎! តោះទៅខាងក្នុងវិញទៅ» ជុននីអូអោនថើបថ្ងាសនាងបន្តិចរួចក៏នាំខ្លួនទៅកាន់ភូមិគ្រឹះវិញ។
រសៀលបន្តិចក្រោយពីបញ្ចប់កិច្ចប្រជុំតាមអនឡាញជាមួយនឹងគណៈប្រតិភូបរទេសរួចមកជុននីអូក៏ដើរចេញមកព្រមជាមួយនឹងទឹកមុខបែបស្លេកស្លាំងបន្តិចត្បិតថាគេធ្វើការងារអស់កម្លាំងមិនស្ទើរឡើយ នាយចូលមកកាន់បន្ទប់ដើម្បីទម្លាក់ខ្លួនសម្រាកតែគេក៏បែរជាបានឃើញទិដ្ឋភាពមួយដែលដាស់មិនឲ្យគេសម្រាកបាន ហើយរឿងដែលធ្វើឲ្យគេនៅមិនសុខនោះគឺមានតែរឿងរបស់អែលលីណាម្នាក់ប៉ុណ្ណោះ។
ជុននីអូក្រោកទាញយកអាវក្រៅពីកៅអីមករួចពាក់វាចេញទៅរកនាងតូចភ្លាមៗមិនបង្អង់ គេក៏ប្រញាប់ចុះទៅជាន់ខាងក្រោមរួចរត់ហួសអ្នកដែលកំពុងតែញញឹមមកកាន់គេ ព្រះនាងអែលឡាក៏តាមមើលគេរួចតឹងតែងក្នុងចិត្តម្នាក់ឯងដូចដើម។
«នាងធ្វើអូនុង៎?» គ្រាន់តែជុននីអូមកដល់ភូមិចំការខាងក្រោយភូមិគ្រឹះនាយក៏បានឃើញអ្នកភូមិប៉ុន្មាននាក់ឈរមើលទៅអែលលីណាឯណោះ ជុននីអូក៏បានឃើញថានាងកំពុងតែលេងទឹកជាមួយនឹងក្មេងៗក្នុងភូមិ នាយក៏បោះជំហានចូលទៅស្របនឹងមានសម្ដីខ្លះនិយាយចេញមកនឹងឆ្លងកាត់ត្រចៀកគេ៖
«ក្មេងស្រីម្នាក់នោះស្រស់ស្អាតណាស់ តែហេតុអីក៏នាងមកប្រឡូកប្រឡាក់ខ្លួននៅនឹងភក់ជាមួយកូនអ្នកភូមិអញ្ចឹង?» ការគិតរបស់អ្នកចម្ការក្បែរនោះក៏មិនខុសគ្នាពីក្មេងៗមួយចំនួនដែលអែលលីណាលេងជាមួយឡើយ ជុននីអូក៏ឈរមួយកន្លែងសំឡឹងមើលទៅអែលលីណា បានឃើញស្នាមញញឹមនាងដូចជាកាន់តែធ្វើឲ្យទ្រូងគេចុកអួលណែន ជាពិសេសពេលដែលគេដសងគ្រប់យ៉ាងពីជីវិតរបស់នាងបែបនេះ គ្មានអ្នកណាអាចយល់ពីនាងឡើយ មានតែបុរសម្នាក់ប៉ុណ្ណោះដែលឈប់ធ្មឹងនឹងសំឡឹងមើលទៅនាងទាំងរលីងរលោង។
(នាងមិនដែលមានមិត្តលេងជាមួយទេ..នាងធំធាត់ឡើងតែម្នាក់ឯង លេងតែម្នាក់ឯង ព្រោះតែនាងជាក្មេងគថ្លង់ទើបគ្មាននរណាចង់លេងជាមួយនាង..)
ជុននីអូគិតក្នុងចិត្តម្នាក់ឯងរួចក៏ប្រញាប់ចូលទៅកាត់អ្នកភូមិទាំងនោះ គ្រាន់តែបានឃើញគេភ្លាមពួកអ្នកភូមិក៏នាំគ្នាអោនគំនាបភ្លាម ត្បិតថានរណាក៏ដឹងដែរថានាយកម្លោះវ័យក្មេងម្នាក់នេះមានងារជាអ្វី ប្រធានាធិបតីប្រចាំប្រទេសអ្នកណាមិនល្បីនោះ?
«បានហើយ!តោះពួកយើងទៅផ្ទះសម្អាតខ្លួន» ជុននីអូក៏លូកកាន់ដៃអែលលីណាអូសនាងឡើងពីទឹកនឹងនាំនាងចេញពីទីនោះ អែលលីណាក៏មកតាមគេទាំងមីងមាំង នាងតូចក៏បណ្ដោយឲ្យគេនាំមកដល់ខាងមុខភូមិគ្រឹះរួចនាងក៏វាសដៃគេបន្តិច។
(បងកើតអី? ហេតុអីក៏មើលទៅដូចជាខឹងនឹងអូន?)
អែលលីណាក៏បង្ហាញកាយវិការសួរនាំទាំងបើកភ្នែកម៉ក់ៗសំឡឹងទៅកាន់គេ ជុននីអូកាលបើឃើញនាងធ្វើខ្លួនគួរឲ្យអាណិតបែបនេះគេក៏កាន់តែតានតឹង មកពីនាងធ្វើបែបនេះហើយទើបបានជាអែលឡាចេះតែធ្វើបាបនាង មកពីនាងតែងតែធ្វើខ្លួនទន់ខ្សោយបែបនេះហើយបានជានាងត្រូវគេបោកប្រើរហូត។
«អូនឈប់ធ្វើខ្លួនគួរឲ្យអាណិតទៀតទៅបានទេ? បងមិនដឹងថាបងអាចទ្រាំមើលអូនធ្វើខ្លួនគួរឲ្យអាណិតបែបនេះដល់ពេលណាទេ..អូននឹងក្លាយទៅជានារីទីមួយនៅថ្ងៃណាមួយ អូនត្រូវគ្រប់គ្រងប្រជាជនជាច្រើនក្រោមបង្គាប់ចុះបើអូនទន់ខ្សោយបែបនេះ អូនអាចមើលការខុសត្រូវពួកគេបានយ៉ាងមិចទៅ?» ជុននីអូនិយាយចេញមកដើម្បីឲ្យបានស្រាលចិត្ត ហើយអែលលីណានាងក៏បានលឺច្បាស់ៗនឹងត្រជាក់ដូចគ្នាតែនាងក៏ញញឹមបែបដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ស្រីតូចក៏លើកដៃជូតភក់ចេញពីថ្ពាល់រួចអោនគំនាបសុំទោសគេដែលនាងចេញទៅមិនបានប្រាប់រួចនាំខ្លួនចូលទៅខាងក្នុងបាត់ បបូរមាត់ញ៉ោចស្នាមញញឹមមុននោះក៏ពេបតិចៗនាំឲ្យទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់របស់នាងតក់ៗ អែលលីណាលើកដៃទប់ទ្រូងខ្លួនឯងរួចញ័របបូរមាត់តិចៗ។
«អូនមិនសាកសមនឹងតំណែងនារីទីមួយស្រាប់ហើយ រឹតតែមិនសមនឹងនៅធ្វើជាបន្ទុកដល់បងបែបនេះទៀត»អរគុណសម្រាប់ការអាន
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី