ពូកែដល់ហើយឈ្នះយក២ភាគទាល់តែបាន អញ្ចឹងតោះបន្តភាគយើងទៀតណា៎ រីករាយអានចាស៎
ត្រឡប់បន្តសន្យា
ភាគ១៤+១៥"នាងតូច.." អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលទាំងព្រួយបារម្ភកាលបើទ្រង់ទតឃើញភ្នែកក្រហមងាំងនឹងរលីងរលោងរបស់អែលលីណា កែវភ្នែកមួុយដែលនាំឲ្យទ្រង់កាន់តែចុកអួលណែនក្នុងព្រះទ័យជាខ្លាំង ដៃមាំទាំរបស់ទ្រង់លូកអោបក្រសោបនាងតូចជាប់ អង្អែលខ្នងនាងទាំងភាពសន្ដោសមេត្តា អែលលីណាកាលបើនាងកំពុងតែច្របូកច្របល់ក្នុងអារម្មណ៍ រឿងមួយចូលមកមិនទាន់ចប់ក៏មានរឿងមួយផ្សេងទៀតចូលមកនាំឲ្យនាងឈឺចាប់កាន់តែខ្លាំងនោះក៏បានត្រឹមតែត្រសុលចូលក្នុងការអោបរួចបិទភ្នែកសម្រក់ទឹកថ្លាជាច្រើនតំណក់។
"នោះជាម្ចាស់បងជុងនឹងនាងល្អិតអែលលីណាទេតើ" ក៏ដោយសារតែការបាត់ខ្លួនរបស់អ្នកអង្គម្ចាស់ជុងហ្គុកយូរពេក ម្ចាស់ប្អូនរបស់ទ្រង់គ្រប់អង្គក៏ចេញមកមើលនឹងបានឃើញទ្រង់កំពុងតែបន្ទន់ជង្គង់ផ្ទាល់នឹងស្មៅរួចអោបក្រសោបរាងកាយនាងតូចម្នាក់ដែលកំពុងតែញ័រខ្លួនដូចជាកូនសត្វហាក់បីដូចជានាងកំពុងតែយំអញ្ចឹង។
ក្នុងចំណោមអ្នកដែលឈរមើលពីចម្ងាយមកនោះក៏មានជុននីអូនៅទីនោះដែរ នាយទម្លាក់ដៃចូលក្នុងហោប៉ៅរួចក្ដាប់ណែនកាលបើគេត្រូវសំឡឹងមើលអែលលីណាយំទាំងបែបនេះ ទាំងដែលគេមិនអាចធ្វើអ្វីបានសោះ។
(មាយាណាស់ណ៎..)
មិនប្រាកដថាអ្នកដែលឈរមើលនោះសុទ្ធតែមានអារម្មណ៍អាណិតនឹងរីករាយដែលហ្វីលីណាទទួលបានការសន្ដោសប្រណីពីអ្នកអង្គម្ចាស់ជុងហ្គុកឡើយ ផ្ទុយទៅវិញព្រះនាងអែលឡាក៏មានព្រះទ័យក្ដៅក្រហាយដែលក្មេងគ្មានពូជអំបូរម្នាក់នេះទទួលបានការស្រឡាញ់នឹងយកចិត្តទុកដាក់ពីអ្នកជុំវិញព្រះកាយទ្រង់គ្រប់គ្នា មិនលើកលែងសូម្បីតែបុរសជាទីស្រឡាញ់របស់ទ្រង់ រឺក៏មកពីពួកគេសន្ដោសដែលនាងមានមុខមាត់ដូចជាព្រះនាងអែលលី ម្ចាស់បងទ្រង់?
"បានហើយ! កុំយំអី..អែល.." អ្នកអង្គម្ចាស់ជុងហ្គុកគោះខ្នងរបស់អែលលីណាតិចៗហាក់ប្រាប់នាងថាអស់អីហើយតែក៏មិនមានកាយវិការកម្រើក ទ្រង់ក៏ដកខ្លួនពីការអោបរួចរាងកាយអែលលីណាក៏ដួលផ្ងារក្រោយតែជាសំណាងល្អដែលទ្រង់ស្រវ៉ាកាន់ក្រសោបខ្លួននាងជាប់ព្រះកាយ។
"នាងសន្លប់ហើយ..នាងតូចអែលលីណា" មិនត្រឹមតែអ្នកអង្គម្ចាស់ជុងហ្គុកឡើយដែលភ្ញាក់ផ្អើល សូម្បីតែម្ចាស់ប្អូនផ្សេងទៀតដែលឈរមើលក៏ភ្ញាក់ផ្អើលដូចគ្នា ពួកទ្រង់ក៏នាំព្រះកាយចូលទៅរកអ្នកអង្គម្ចាស់ជុងហ្គុកនឹងអែលលីណា ជុននីអូក៏មិនបានគិតច្រើននឹងទៅតាមខ្សែរាជវង្សដែរ ទីនោះក៏សេសសល់តែព្រះនាងអែលឡានឹងក្មេងស្រីម្នាក់ដែលមើលទៅក៏ដូចជាមិនពេញចិត្តនឹងអែលលីណាដូចគ្នា។
"នាងអាងតែខ្លួនជាមនុស្សមានកាយសម្បទាមិនគ្រប់គ្រាន់នាងក៏ប្រើវាប្រមូលការចាប់អារម្មណ៍ពីគេគ្រប់គ្នា គួរឲ្យធុញពិតមែន" សម្ដីក្មេងស្រីម្នាក់នោះក៏នាំឲ្យអ្នកដែលមានព្រះភ័យធុញទ្រាន់មុននោះរលាចិញ្ចើមបន្តិចរួចងាកទតទៅកាន់នាងភ្លាម ព្រះនាងអែលឡាក៏មិនទាន់មានបន្ទូលអ្វីតែក៏ចូលទៅជិតនាងបន្តិច។
"មិចក៏ឯងនិយាយអញ្ចឹង? អែលជាមិត្តរួមខនដូនឹងមកពីប្រទេសតែមួយណា៎" ព្រះនាងអែលឡាមានបន្ទូលសួរនាំដោយលើកយកហេតុផលទាំងនេះមកដែលវានាំឲ្យនាងតូចដែលកំពុងតែធុញនោះអស់សំណើចបន្តិចរួចក្រវីក្បាលបន្តិច។
"នាងគថ្លង់នឹងហេស៎? ខ្ញុំមិនចេះរាប់មនុស្សដែលកើតមកគ្មានកាយសម្បារគ្រប់គ្រាន់បែបនេះទេ ពួកវាសុទ្ធតែជាពួកមានកម្ម សាងកម្មបានជាកើតមកបែបនេះ.." សម្ដីនាងពីមួយឃ្លាទៅមួយឃ្លានាំឲ្យអារម្មណ៍ព្រះនាងអែលឡាញញឹមឡើងភ្លាមៗព្រោះយ៉ាងណាក៏ទ្រង់មិនបានស្អប់ក្មេងនេះតែមួយអង្គឯងឡើយ។
"ហ៊ឹម..និយាយអញ្ចឹងឯងឈ្មោះអីដែរ? បងទទួលពួកឯងមកតែបងនៅចាំឈ្មោះពួកឯងមិនទាន់គ្រប់គ្នាទេ" គ្រាន់តែព្រះនាងអែលឡាមានបន្ទូលសួរនាំភ្លាម ទឹកមុខស្មើធេងរបស់នាងតូចមុននោះក៏ប្ដូរមកជាញញឹមបន្តិច នាងក៏អោនគំនាបទៅកាន់ទ្រង់ភ្លាមៗ។
"ខ្ញុំលី ម៉ាហ្សា! បងស្រីអាចហៅខ្ញុំថាម៉ាហ្សាៗបានណា៎"
"ម៉ាហ្សា? ឈ្មោះពិរោះណាស់ ហើយឯងក៏មើលទៅដូចជាក្មេងស្រីឆ្លាតទៀតផង ហ៊ឹម! នេះបងឲ្យឯង.." ព្រះនាងអែលឡាមានបន្ទូលបណ្ដើរដៃម្ខាងក៏ហុចកាតមួយទៅកាន់នាង ម៉ាហ្សាក៏ទទួលយកវាមករួចងើយសំឡឹងមើលទៅព្រះនាងបែបងឿងឆ្ងល់។
"ឯងជាក្មេងគួរឲ្យស្រឡាញ់ អញ្ចឹងបងឲ្យវាទៅឯង វាមានចំនួនលុយដែលឯងអាចដកបាននឹងមានចំនួនកំណត់ក្នុងមួយថ្ងៃ ទុកថាបងឲ្យឯងជាកាដូដែលពួកយើងស្គាល់គ្នាទៅចុះណា៎"
"អរគុណណាស់បងស្រីស្អាត ហិហិ" ហេតុតែនាងជាក្មេងដែលមិនធ្លាប់មានបានតាំងពីដើមមកទើបនាងអោនក្បាលអរគុណទៅអ្នកដែលផ្ដល់អំណោយឲ្យនាងមិនឈប់ទាំងដែលនាងមិនដឹងទេថា
រាល់អំណោយតែងតែមានសំណងទៅវិញ...
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី