ភាគ៣០+៣១

374 16 0
                                    

ត្រឡប់បន្តសន្យា
ភាគ៣០+៣១

«អែលលីណា..» សំឡេងគ្រលរធំរបស់ជុននីអូក៏បន្លឺឡើងដែលនាំឲ្យអ្នកដែលមកលបលួចមើលនោះហាក់ដូចជាកាន់តែមានអារម្មណ៍មិនស្រួលលើសដើម ម៉ាកូព្យាយាមវាសដៃចេញពីការកាន់ប៉ះរបស់អែលលីណាតែក៏ត្រូវបាននាងអូសនាំគេចូលទៅក្នុងគុម្ពព្រៃក្បែរនោះបាត់។
វត្តមានអ្នកមកដល់នោះគ្មាននរណាក្រៅពីជុននីអូឡើយ គេចេញមករកនាងតូចក្រោយពីគេមើលមកខាងក្រៅនឹងមិនបានឃើញអែលលីណានៅអង្គុយកន្លែងដើម ហើយពេលមកដល់ក៏មិនមានវត្តមាននាងនៅទីនោះដូចគ្នា។
«នាងទៅណាបាត់ហើយ? រឺក៏នៅឡើងទៅខាងលើបាត់ហើយ?» ជុននីអូមិនបង្អង់យូរក៏ប្រញាប់នាំខ្លួនត្រឡប់ទោកាន់ភូមិគ្រឹះវិញតែម្ដងទាំងដែលអ្នកដែលគេកំពុងតែតាមរកគឺនៅទីនេះ អែលលីណាក៏ងាកតាមមើលបុរសជាទីស្រឡាញ់ជាប់មិនងាកតែម្ដង នាងសំឡឹងមើលជុននីអូស្របនឹងអ្នកដែលនៅជាមួយនាងឯណោះងាកសំឡឹងមើលនាងជាប់មិនដកភ្នែក។
«នាងនៅជាមួយខ្ញុំមិនខ្លាចថាខ្ញុំអាចនឹងធ្វើអ្វីមិនល្អលើនាងដូចជាកាលខ្ញុំធ្វើដាក់អែលលីទេរឺ?» សុខៗអ្នកដែលស្ងាត់មាត់មុននោះក៏បែរជានិយាយឡើងនូវឃ្លាប្រយោគមួយឃ្លាដែលទាក់ទាញអារម្មណ៍របស់អែលលីណាឲ្យងាកសំឡឹងមើលមកគេ ស្រីតូចក៏នឹកដល់រឿងរ៉ាវដែលកើតឡើងទាំងអស់នាពេលនោះ គេជាអ្នកបើកឡានបុកនាង ចាប់ចងនាងឡើងនឹងធ្វើឲ្យនាងកាលពីអតីតជាតិស្លាប់ទៅទាំងអណោចអាធមបណផុត នាងចាំមិនភ្លេចឡើយ។
«ខ្ញុំចាំមិនភ្លេចឡើយ រឿងដែលកើតឡើងនាពេលនោះ..» ពាក្យសម្ដីនិយាយឡើងទាំងអម្បាល់ម៉ានរបស់អែលលីណាក៏ធ្វើឲ្យម៉ាកូកាន់តែច្បាស់ថានាងជានរណាហើយពេលនេះនាងមករកគេក្នុងបំណងអ្វី?
«ហ៊ឹស..» អែលលីណាក៏ភ្ញាក់កាលបើដៃនាងត្រូវបានម៉ាកូចាប់ជាប់នឹងស៊កដងកាំបិតចូលទៅក្នុងចន្លោះដៃនាងមុននឹងទាញវាមកអឹបនឹងកញ្ចឹងកររបស់គេ។
«ម៉ា..ម៉ាកូ? ឯង..ឯងចង់ធ្វើស្អី?» អែលលីណាក៏សួរទៅគេព្រមជាមួយនឹងភាពញីញ័រក្នុងខ្លួន កាំបិតដែលនៅនឹងដៃនាងនោះក៏មុតចូលសាច់របស់ម៉ាកូបន្តិចទើបអែលលីណាប្រញាប់វាសដៃនាំឲ្យកាំបិតនោះធ្លាក់ដល់ដី។
«ឯងធ្វើឆ្កួតស្អី? ចង់ស្លាប់ណាស់មែនទេ?» អែលលីណាក៏ស្ដីថាឲ្យទៅអ្នកម្ខាងទៀតដែលគេមានបំណងចង់ឲ្យនាងសម្លាប់គេដោយផ្ទាល់ដៃ តែនាងក៏បែរជាមិនធ្វើ។
«សម្លាប់ខ្ញុំទៅ..ឲ្យខ្ញុំបានសងរាល់កម្មពៀដែលខ្ញុំបានធ្វើ ឲ្យខ្ញុំបានទៅឲ្យស្ងប់ចិត្តផងអែល..» ម៉ាកូពោលស្របនឹងទឹកថ្លាហូរកាត់ផែនថ្ពាល់ គេឈឺចាប់ គេស្ដាយក្រោយ គេមានវិប្បសារីខ្លាំងណាស់ចាប់តាំងពីថ្ងៃដែលគេដឹងថាអែលលីបានស្លាប់ដោយសារតែគេ គេស្ដីបន្ទោសខ្លួនឯង ធ្វើបាបខ្លួនឯង គេគិតថាការរស់នៅរបស់គេប្រៀបដូចជាបណ្ដាសារអញ្ចឹង។
«បើសិនជាឯងស្លាប់គ្រប់យ៉ាងនឹងល្អប្រសើរវិញដែរទេ? ចុះរឿងរ៉ាវរបស់យើងកាលពីមុន? ឯងមិនគិតចង់រកយុត្តិធម៌ឲ្យយើងវិញទេរឺ? ហ៊ឹក..» អែលលីណានិយាយទាំងរដាក់រដុបកាន់តែធ្វើឲ្យម៉ាកូពិបាកចិត្តកាន់តែខ្លាំង បន្ទោសខ្លួនឯងកាន់តែខ្លាំង អែលលីណាក៏យំរួចចូលទៅអោបក្រសោបគេជាប់ណែននឹងយំផ្ទប់ទ្រូងគេ។
«នាងមិនខឹងនឹងខ្ញុំទេមែនទេ? ខ្ញុំ..ខ្ញុំសុំទោស ហ៊ឺ» ម៉ាកូក៏បិទភ្នែកយំរួចអោបក្រសោបអែលលីណាជាប់ណែន អែលលីណាឯណោះក៏អោបរឹតគេកាន់តែខ្លាំងរួចងក់ក្បាលមិនឈប់។
«យើងមិនខឹងនឹងឯងទេម៉ាកូ..ឯងក៏មិនមានជម្រើសដែរពិតទេ? ហ៊ឹកហ៊ឺ..តែជាគេ..ជាគេអ្នកផ្សេងមែនទេ?» អែលលីណាក៏សួរនាំទៅកាន់ម៉ាកូ ស្រាប់តែពេលនោះគេក៏ទាញនាងចេញពីការអោបរួចរុញនាងចេញបន្តិច អែលលីណាក៏សំឡឹងមើលទៅគេទាំងមិនយល់។
«នាងមិនបាច់ជីកកកាយរឿងនោះទៀតទេ..នាងបានកើតមកជាថ្មី មានការចងចាំជាថ្មីបែបនេះក៏ល្អហើយ កុំពាក់ពន្ធ័ជាមួយពួកគេទៀតអី..អែល»
«ម៉ាកូ..ម៉ាកូឈប់សិន» អែលលីណាក៏ហៅគេទាំងដែលគេស្រាប់តែបោះជំហាននាំខ្លួនចាកចេញក្រោយពីផ្ដាំផ្ញើនាងរួច អែលលីណាក៏លើកដៃផ្ទប់ទ្រូងខ្លួនឯង រួចក៏ងាកបែរទៅកាន់ភូមិគ្រឹះវិញរួចបោះជំហានចាកចេញ។
«អែលលីណា..» អែលលីណានាងក៏ភ្ញាក់កាលបើចេញមកមានវត្តមានរបស់ជុននីអូរត់មករកនាង ស្រីតូចក៏លើកដៃជូតទឹកភ្នែករួចញញឹមទៅកាន់គេ នាយក៏ចូលមករកនាងរួចអោបនាងជាប់ណែន។
«បងស្ទើរតែឆ្កួតហើយ នេះអូនបាត់ទៅណា?» ជុននីអូហើបមាត់និយាយមួយៗទៅកាន់នាង អែលលីណាក៏ញញឹមរូចចង្អុលទៅកាន់ផ្ទាំងថ្មធំក្បែរសមុទ្រហាក់ដូចជាប្រាប់គេថានាងទើបតែមកពីទីនោះ ជុននីអូមិនបានខ្វល់នឹងញញឹមបន្តិច ដៃមាំលូកកាន់ក្រសោបម្រាមដៃនាងរួចបោះជំហានទៅកាន់ភូមិគ្រឹះវិញ នាងចូលមកដល់ក៏បានឃើញវត្តមានរបស់មនុស្សមួយគ្រួសារដែលមិនទាន់ទៅវិញ។
«ជុននីអូ..» ព្រះនាងអែលឡាក៏យាងចូលមករកជុននីអូទាំងញញឹម ទ្រង់ព្យាយាមស្និតស្នាលជាមួយនឹងគេដល់ថ្នាក់ជុននីអូត្រូវងាកមើលទៅហ្វីលីណាបងស្រីគេ ព្រះនាងក៏ងក់ក្បាលហាក់សុំការយល់ចិត្តពីប្អូនប្រុស។
(អូនអូជួយបងម្ដងទៅ ឲ្យព្រះនាងនៅជាមួយមួយរយៈសិនទៅ សប្ដាហ៍ក្រោយខាងបិតាព្រះនាងនឹងមកទទួលព្រះនាងទៅព្យាបាលជម្ងឺផ្លូវចិត្តនៅប៉េកាំងហើយ) ពាក្យសម្ដីអង្វរករដែលព្រះនាងហ្វីលីណាមានបន្ទូលក៏បន្លឺឡើងជាថ្មីនាំឲ្យជុននីអូព្រលែងខ្យល់ដង្ហើមធំរួចលូកកាន់ទាញស្មាព្រះនាងអែលឡាឲ្យអង្គុយចុះក្បែរគេ អែលលីណាឯណោះក៏មិនបានបញ្ចេញអាការៈអ្វីតែនាងក៏អង្គុយចុងម្ខាងក្បែរនោះ ជុននីអូក៏មើលទៅអែលលីណារួចកាន់ដៃនាងជាប់ឲ្យប្រាកដថានាងមិនបានកើតអី អែលលីណាក៏ញញឹមងក់ក្បាលព្រោះនាងក៏បានដឹងរឿងដែលព្រះនាងហ្វីលីណាបានសុំនោះដែរ។
«ជុននីអូល្អជាងគេ ហិហិ» ទ្រង់ជាព្រះនាងតែទ្រង់ក៏បែរជាបង្ហាញអាកប្បកិរិយាបែបនេះ ព្រះនាងអែលឡាអោបប៉ះដៃជើងជុននីអូជាប់ណែន តែការពិតទ្រង់ក៏ព្យាយាមបញ្ឈឺទោកាន់អ្នកម្ខាងទៀតសោះ តែនាងក៏បែរជាបង្ហាញអាការៈបែបមិនខ្វល់សោះ ព្រះនាងអែលឡាក៏ដួសអាហារដាក់ចានឲ្យជុននីអូជារឿយៗដល់ថ្នាក់ថាជុននីអូឯណោះមានអារម្មណ៍មិនស្រួល។
«ញ៊ាំឲ្យច្រើនៗទៅណា៎» ជុននីអូក៏បែរទៅដួសអាហារឲ្យអែលលីណាវិញ ពួកគេទាំង២ក៏ញញឹមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យមារជ្រែកឯណេះមានអារម្មណ៍កាន់តែខឹងសម្បារ ព្រះនាងអែលឡាក្ដាប់ជាយសំពត់ទ្រង់ទាំងក្នុងចិត្តខឹងខ្មួរខ្មាញ់។
(នាងអែលលីណា!!!!)

ប៉ុន្មានជាមួយម៉ោងក្រោយអាហារពេលល្ងាចជុំគ្នា គ្រប់គ្នាក៏ចូលទៅសម្រាកអស់នៅសល់តែព្រះនាងអែលឡាដែលយាងចេញមកខាងក្រៅ តែទ្រង់មិនមែនចេញមកព្រោះលំហែឡើយតែចេញមកតាមមនុស្សម្នាក់ទៅវិញទេ។
«នាងអែលលីណា..នាងក្មេងរមិលគុណ» ព្រះនាងអែលឡាយាងចូលមករកអែលលីណារួចប្រទិចផ្ដាសានាង ទ្រង់ទាញស្មាអែលលីណាឲ្យបែរមករកទ្រង់រួចសំឡក់សំឡឹងស្ទើរតែជ្រុះគ្រាប់ភ្នែក អែលលីណាឯណោះក៏មើលទ្រង់តបដូចគ្នា។
«យើងចង់មើលមកនាងក្មេងមុខក្រាស់ដូចជាឯងនេះរស់នៅបានសុខប៉ុណ្ណាទៅក្រោយពីដណ្ដើមរបស់យើងរួចហើយនោះ?» អែលលីណាក៏នៅស្ងៀមរូចញញឹម ដៃតូចលូកទាញទូរសព្ទ័មករួចសរសេរវាសអ្វីម៉្យាង ដែលអត្ថន័យដែលនាងសរសេរនោះនាំឲ្យព្រះនាងអែលឡាខឹងឆេវ។
(ក្រែងទ្រង់ក៏ធ្លាប់ដណ្ដើមជុននីអូពីគេដែរមិនអញ្ចឹង?)
«អ្ហាយ៎!! នាងឯង..ប្រូង!!» ព្រះនាងដែលឈោងបំណងចង់បោចសក់អែលលីណាឯណោះក៏ត្រូវរអិលធ្លាក់ទឹកក្បែរនោះប្រូង ទ្រង់ក្រោកឡើងស្រែកទាំងខឹង អែលលីណាក៏បានត្រឹមតែមើលទ្រង់រួចក្រវីក្បាល។
(ឯងមិនមែនជាអែលឡាដែលបងធ្លាប់ស្គាល់ទៀតទេ)

ឡាច៎ភាគនេះឲ្យបានច្រើននឹងអាលស្អែកបានអានច្រើនៗទៀត៕

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now