ភាគ៧២

455 16 0
                                    

ថ្ងៃនេះកែមិនបានច្រើនទេ ទើបចាក់ថ្នាំរួច ហិហិ

ត្រឡប់បន្តសន្យា
ភាគ៧២

ថ្ងៃថ្មីឈានចូលមកដល់
អែលលីណានៅស្នាក់នៅមន្ទីរពេទ្យពេញមួយរាត្រីតាមការណែនាំរបស់លោកគ្រូពេទ្យប្រចាំការនៅទីនោះ អាការៈនាងមិនធ្ងន់ធ្ងរអ្វីឡើយតែនាងក៏ចង់សម្រាកនៅទីនោះដោយសារតែវាមានអាកាសធាតុល្អ ខ្យល់បរិសុទ្ធជាងនៅផ្ទះនាងដែរព្រោះអាគារនោះនៅលើជម្រាលភ្នំលើកោះបន្តិច។
«អរុណសួស្ដី..» ទ្វារបន្ទប់សម្រាកព្យាបាលត្រូវបានរុញចូលដោយសារតែស្នាដៃរបស់ជុននីអូ អ្នកដែលនៅមើលការខុសត្រូវរបស់អែលលីណាពេញមួយយប់មិនបានគេង តែគេក៏ពេញចិត្តនឹងធ្វើព្រោះតែវាជាតួនាទីក្នុងនាមជាបុរស ជាស្វាមីដែលគេធ្លាប់តែឃើញលោកប៉ារបស់គេធ្វើ ការមើលថែយកចិត្តទុកដាក់ទៅលើអ្នកម៉ាក់គេជាមួយនឹងគេ គាត់បំពេញតួនាទីជាលោកប៉ាល្អនឹងជាស្វាមីល្អ ហើយគេក៏ចង់យកគម្រូតាមគាត់។
«អូនញ៊ាំអីសិនទេរឺក៏ចង់ងូតទឹកសម្អាតខ្លួនសិន?!» ជុននីអូក៏សួរនាំទៅកាន់រាងតូចច្រឡឹងដែលអង្គុយនៅមាត់បង្អួចបន្ទប់ឯណោះ អែលលីណាងាកបែរភ្នែកសំឡឹងមើលទៅអ្នកដែលនិយាយថាទៅផ្ទះតែមួយភ្លែតដើម្បីផ្លាស់សម្លៀកបំពាក់តែគេទៅបាត់ដល់ទៅប៉ុន្មានម៉ោងទាំងដែលពីផ្ទះនាងមកទីនេះប្រើពេលតែ១៥នាទីសោះ។
«ខ្ញុំមិនឃ្លានទេ..» អែលលីណាបន្លឺសំឡេងឆ្លើយតបបែបអត់ជាតិទៅកាន់នាយមុននឹងបែរខ្លួនសំឡឹងមើលទៅផ្ទៃសមុទ្រនៅខាងក្រៅឯណោះវិញ ជុននីអូក៏ជ្រឹមចិញ្ចើមបន្តិចព្រោះតែឃើញនាងមើលទៅដូចជាមិនសប្បាយចិត្តសោះ នេះនាងមានរឿងអីរឺ?!
«អូនគួរតែញ៊ាំណា ព្រោះនឹងអាលបានលេបថ្នាំសម្រាក បងមិនចង់ឃើញអូនឈឺទេ» ជុននីអូទុកប្រអប់អាហារនៅលើតុរួចងាកបោះជំហានទៅរកនាងវិញ ដៃមាំលូកកាន់ប៉ះស្មាអែលតែនាងក៏វាសដៃគេចេញហាក់ដូចជាខឹងជាមួយនឹងគេណាស់អ៊ីចឹង តែជុននីអូក៏មិនបាបចុះញ៉មត្រឹមនឹងគេក៏ចចេសទម្លាក់ខ្លួនអង្គុយចុះក្បែរនាងរួចក៏អោបក្រសោបរាងកាយនាងជាប់។
«លែង..»
«អូនមានរឿងអី?!»
«ខ្ញុំគ្មានរឿងស្អីទេ..» អែលលីណាបញ្ចេញអាការៈរឹងរូសដាក់ជុននីអូតែនាយក៏មិនបានខឹងនឹងនាង តែកាន់តែបារម្ភពីនាងលើសដើមថែមទៀត គេអោបរឹតនាងកាន់តែជាប់ណែនហាក់បង្ហាញអារម្មណ៍ព្រួយបារម្ភថែមទៀត។
«បើមិនមានរឿងអីហេតុអីក៏អូនព្យាយាមគេចមុខពីបង? បងធ្វើអ្វីខុសរឺ? អូននិយាយប្រាប់បងបានទេ?!» នាយសួរនាំទៅនាងទាំងសំឡេងស្រទន់ហាក់ដូចជាព្យាយាមលួងលោមនាងឲ្យឆ្លើយតបមកកាន់គេ ព្រោះគេមិនដឹងថាគេបានធ្វើអ្វីខុសពិតមែន។
«រឺក៏អូនខឹងថាក្រោកមកមិនឃើញបង?!»
(អ្នកនាងអែលលីណាលោកវីលនិយាយថាស្វាមីអ្នកនាងកំពុងមកតាមផ្លូវហើយកុំបារម្ភអី..)
ទូរសព្ទ័នៅលើតុក្បែរនោះក៏បន្លឺឡើងនូវសំឡេងរបស់អ្នកគ្រូពេទ្យដែលមើលថែនាងកាលពីព្រលឹមនោះ គាត់និយាយឡើងស្របនឹងជុននីអូសួរសំនួរនោះដូចគ្នាល្មម ជុននីអូក៏មិនបាននិយាយអ្វីបន្តទៀតតែក៏ងាកសំឡឹងមើលទៅផ្ទៃមុខសក្បុសដែលនៅស្ងៀម ភាំងនិយាយអ្វីលែងចេញត្បិតថាអ្នកគ្រូពេទ្យនិយាយអស់ហើយ។
«ការពិតអូនខឹងដែលបាត់បងទៅយូរពេកមែនទេ?!» ជុននីអូសួរនាំនាងម្ដងទៀតតែសួរទាំងបញ្ចើចបញ្ចើរព្រោះនាលើកនេះគេដឹងពីបំណងរបស់នាងហើយ អែលលីណាក៏ងើបមុខសំឡក់គេរួចក្រវីក្បាលមិនព្រមឆ្លើយ ជុននីអូញញឹមរួចទាញនាងមកអោបកាន់តែណែន បបូរមាត់ក្រាស់ទម្លាក់ថើបថ្ពាល់នាងរួចក៏ថើបនាងខ្សឺតៗ។
«អ៊ួក..» អែលលីណាលើកដៃរុញទ្រូងគេរួចខ្ទប់មាត់បំណងចង់ក្អួត ជុននីអូក៏មិនទាន់លែងនាងតែមើលទៅនាងទាំងឆ្ងល់។
«អូនកើតអី?»
«អ៊ួក..» អែលលីណាក្រវីក្បាលរួចខ្ទប់មាត់នឹងរត់ចេញពីគេភ្លាម ជុននីអូក្រោកឈលើកដៃឈ្លីក្បាលរួចសំឡឹងមើលទៅនាងទាំងឆ្ងល់ មុននេះនាងដូចជាមិនអីទេ តែមិចក៏ពេលនេះនាងបែរជាក្អួត?!
«អែល..» សំឡេងក្អួតរបស់នាងបន្លឺឡើងជាថ្មីនាំឲ្យអ្នកភ្លឹកគិតដឹងខ្លួននឹងប្រញាប់ទាញយកទឹកមួយដបទៅជាមួយ មកដល់មាត់ទ្វារគេក៏បានឃើញនាងឈរកាន់ឡាបូលាងដៃក្អួតយកៗតែម្ដង នាយបោះជំហានចូលទៅជិតនាងរួចក៏លើកដៃឃាត់គេ។
«អែល..»
«កុំចូលមក..» អែលលីណាឃាត់ទាំងមិនងាកមើលមុខគេ ជុននីអូរឹតតែមិនយល់ គេនៅតែព្យាយាមចូលជិតនាង តែក៏ត្រូវអែលលីណាលើកកន្សែងយកគ្របមុខគេ។
«អែលនេះអូន..»
«កុំមើលមុខខ្ញុំ ឃើញមុខលោកខ្ញុំចេះតែចង់ក្អួត..» ជុនីអូក៏គ្រហឹមទាំងភ្ញាក់ នេះនាងចាញ់កូនចម្លែកខ្លាំងម៉្លេះ? ជុននីអូក៏ចូលទៅរកនាងទាំងមុខនៅគ្របកន្សែងដដែល អែលលីណាទាញយកទឹកយកមកផឹករួចងាកឃើញវត្តមានលោកប៉ាទាំង២របស់នាងដែលឈរនៅមាត់ទ្វារឯណោះ។
«លោកប៉ា..»
«អាម្សៀរនេះមុខយ៉ាប់ពិតមែនទើបបានជាកូនចាញ់មុខដល់ក្អួតបែបនេះ..» លោកវីលនិយាយរួចក៏អស់សំណើចនាំឲ្យដៃគូគាត់ក្រវីក្បាលបន្តិច គាត់ក៏ចូលមករកអែលលីណារួចដឹកដៃកូនចេញទៅកាន់គ្រែគេង។
«ប៉ាមានរបស់មួយឲ្យកូន..ប៉ាគិតថាកូនគួរតែដឹងហើយ» អែលលីណាមិនយល់ក៏ទទួលសឺមីយកមក នាងបើកវាមើលរួចក៏រលីងរលោងរកយំព្រោះវាជាក្រដាសចាស់មួយដែលមានសរសេរថាជាសំបុត្រកំណើត។
«ប៉ាតូច..»
«កូនគួរតែដឹងថាប៉ាម៉ាក់កូនជានរណាហើយ»

បើបាន៨៥០នៅម៉ោង១០ បាន២ភាគទៀត

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now